វាលស្មៅធំល្វឹងល្វេីយលាយសន្ធឹងនៅលេីដីរាប់រយម៉ែត យ៉ាងដាច់កន្ទុយភ្នែក ខ្យល់បរិសុទ្ធបក់បោកទៅមកនាពេលរសៀល ថ្ងៃរេទៅទិសខាងលិច ខ្យល់បក់អង្រួនដេីមឈេី វូវូ ជាហេតុធ្វេីអោយស្លឹករយីងរយោងដែរធ្លាក់
ដល់ដីរបស់វា រេមកប៉ះនឹងផ្ទៃមុខរបស់ក្មេងប្រុសម្នាក់ ដែរកំពុងតែដេកនៅក្បែរនោះ បានដាស់អោយគេភ្ញាក់ពីការលង់លក់។ដៃមួយគូរលេីកមកញីភ្នែក ទាំងមិនទាន់អស់ងងុយ គេបេីកភ្នែកតិចៗ ហេីយដកដង្ហេីមមួយៗវែងៗ ដេីម្បីស្រូបខ្យល់បរិសុទ្ធចូលពោះ...!! គេក្រោកអង្គុយឆ្ងក់ សក់វែងពណ៍ខ្មៅក្រឹបត្រឹមគល់ក ត្រង់ស្លូត ធ្លាក់មកបាំងមុខព្រោះតែកម្លាំងនៃខ្យល់បក់ ជួយលេីកសម្រស់របស់គេអោយកាន់តែ ស្អាតដៃតូចស្រវាក្រវាសចេញមកសៀតនឹងត្រចៀក ពេលនេះហេីយយេីងក៏បានឃេីញមុខរបស់គេកាន់តែច្បាស់ កែវភ្នែកភ្លឺថ្លាមានទម្រង់ដូចភ្នែកឆ្មា រោមភ្នែកដែរដុះមិនទេីសអ្នកណានោះក៏កាន់តែ ងស្អាត ច្រមុះខ្ពស់ ស្បែកមុខមានសុខភាពល្អសភ្លឺរលោង ស្អាតគ្រប់កន្លែង គេមានរូបរាងស្តេីងតូចល្មម
ដៃជេីងក៏ស្រលូនល្អ មិនទាស់..!!គេពាក់អាវដៃវែងពណ៍ ស នឹងខោពណ៍ខ្មៅត្រឹមជង្គង់ បែបរលុងៗ។រវល់តែបណ្តែតអារម្មណ៍តាមខ្យល់បក់យ៉ាងរំភេីយ Jungwon មិនបានចាប់អារម្មណ៍នឹង សំឡេងមនុស្សម្នាក់ស្រែកហៅគេល្វេីយៗ ពីចម្ងាយឡេីយ..!!
មួយសន្ទុះមាន អ្នកណាមិនដឹងមកខោកក្បាលគេភូស...!!
អូយយ!! Jungwon ញីក្បាលខ្លួនឯងត្រង់កន្លែងគេខោកមិញនេះហេីយងាកមកទាំងក្រញូវ គ្មានអ្នកណាទេ
ក្រៅពីម៉ែនឹងនាយតូចនឹង...!!ម៉ែ....!!ហក៎ មិចខោកខ្ញុំចឹង
<ម៉ែហៅមិនឆ្លេីយ>គាត់ច្រកចង្កេះស្តីអោយ jungwon
<ហៅពីកាល មិចកូនមិនឮ> នាយតូចសួរម្តាយព្រោះមិនបានឮមែន
<បានស្អីឮ បេីរវល់តែដេក មេីលក្បាលជាប់ស្អី សុទ្ធតែស្មៅ> គាត់បោកវាចេញពីក្បាលjungwon<ហេីយម៉ែហៅខ្ញុំធ្វេីអី >
< បាត់យូរ ទេីបមករក អោយមកខ្វាលគោ តាំងពីព្រឹក មិនឃេីញទៅផ្ទះ រកបាយទឹក ឥលូវឪឯងសួររក> គាត់តបមាំងៗដាក់កូនក្បាលរឹងនេះ បាត់ពីផ្ទះទាំងព្រឹកមិនព្រមចូល តាមពិតមកសំងំដេក
YOU ARE READING
អ្នកបម្រើ
Short Story"តាមការពិតទៅគាត់ធ្វេីល្អដាក់គេគ្រប់គ្នា មិនមែនធ្វេីដាក់តែខ្ញុំម្នាក់ទេ...ហាសហា ឈប់ល្ងង់បានហេីយYang Jungwon "