" ជេគ.. យេីងមិនមែនជាសុភាពបុរសទេណា "

406 46 7
                                    

ចង្កេះតូចរបស់ជេគត្រូវរាងក្រាស់គ្រប់គ្រងដោយដៃម្ខាង..!! ប្រឹងស្រវាយកខ្លួនរាងតូចចេញពីទឹក ត្បិតក្មេងនេះប្រកាច់ពេញទឹករកតែចាប់មិនឈ្នះ

"ព្រូសស...!!រាងកាយរបស់ជេគត្រូវហុីសុឹងគ្រាឡេីងគោកយ៉ាងវេទនា..!!

"ខិក..ខិក...'' ជេគច្រតដៃនឹងដីឈ្លក់ទឹកស្ទេីរស្លាប់ សភាពមហាសែនយ៉ាប់មេីល សក់រញេរញៃធ្លាក់មកបាំងមុខ នេះកូនឆ្កែធ្លាក់ទឹកមិនខុសមែន រាងតូចប្រឹង ក្អក..ខូស..ខូស..ចង់ជ្រុះសួត ទោះមានជំនួយពីហុីសុឹងក៏ដោយក៏ជេគនៅតែផឹកទឹកអស់ប៉ុន្មានក្អឹក ព្រមទាំងចូលតាមច្រមុះ ឡេីងហឹងត្រចៀកអស់ហេីយ...!!

"យ៉ាងមិចហេីយ....'' កម្លោះហុីសុឹងដាក់ខ្លួនអង្គុយជិតជេគ ចាប់ស្មាររាងតូចអោយបែរមកខ្លួន ខណៈអ្នកម្ខាងទៀត ឈ្លក់ចង់ដាច់ដង្ហើម...!!

"ខិក..ខិក...ហឹក....'' បបូរមាត់ញ័រទទ្រេីកជេគគេហាក់ភ័យមិនបាត់ មានលាយយំទៀតផង ហុីសុឹងប្រឹងអង្អែលខ្នងលួងលោម ក្មេងអីគ្រាន់តែធ្លាក់ទឹកសោះក៏យំដែរ..!!

"ហឹក...ចេញទៅ មកពីលោកនឹង '' ជេគងេីបមុខមកសម្លក់ហុីសុឹង ហេីយរុញនាយទៅម្ខាង

"......'' រាងក្រាស់មេីលមុខជេគ ទាំងមិនយល់គេខំជួយហេីយ មកស្តីអោយគេទៀត ធ្វេីគុណបានទោសមែន សមតែទុកអោយនៅខ្វៃក្នុងទឹកតេី

"លោកមេីលមុខខ្ញុំធ្វេីអី '' ជេគកំហូកអោយហុីសុឹង មាត់ឡេីងស្រួច នែក៎...
ខឹងគេនេះ Cute 🎀ម៉ាទ'ហឹងគ្រាន់ប្រាប់

" មិនមេីលមុខក៏បាន'' ហុីសុឹងពោនឡេីង ស្របពេលភ្នែករបស់គេរេមកដល់ខាងក្រោម  ...!!

"នែ....លោក...!! '' ជេគឃេីញហុីសុឹងមេីលមកដេីមទ្រូងខ្លួនទេីបរហ័សយកដៃទាំងគូរមកអោបខ្លួនឯងជាប់ ព្រោះគេពាក់អាវពណ៍ស កាលបេីសេីមបែបនេះវាអាចអោយហុីសុឹងមេីលធ្លុះដល់រាងកាយគេដល់ខាងក្នុង

"មនុស្សរោគចិត្ត.....លោកមេីលទ្រូងខ្ញុំ'' ជេគរំកិលខ្លួនអោយឆ្ងាយពីហុីសុឹងប្រឹងបេីកភ្នែកធំៗសម្លក់គេ មិនដឹងជាខឹងនាយអីណាស់ណាទេ ...!!

"ចុះឯងមិនអោយយេីងមេីលមុខនោះអី....!!'' ហុីសុឹងឆ្លេីយយ៉ាងច្រលេីម នៅញាក់ចិញ្ចើមមួយចំហៀងធ្វេីរឹកប្រុសព្រានដាក់ជេគទៀត

អ្នកបម្រើWhere stories live. Discover now