Note: ភាគនេះមាន 18+ ចឹងហេីយបេីអ្នកណា មានអារម្មណ៍ថាមិនចូលចិត្ត ឬក៏រំខាន អាចរំលងភាគនេះបានណា NC មិនខ្លាំងទេតែវានៅតែអត់សូវសមរម្យ ហេីយខ្ញុំសុំអាធ្យាស្រ័យ សម្រាប់ភាគនេះដែរ🙏
រាងតូចអង្គុយក្នុងហាងកាត់សក់មុខមិនរីក ពេលនេះសក់របស់គេត្រូវបានកាត់អោយខ្លីជាងមុនហេីយ គេពិតជាស្តាយណាស់ ខំសន្សំរាប់ឆ្នាំហេីយបែរជាមកកាត់ចោលក្រោមហេតុផលឆ្កួតឡប់របស់សុងហ៊ុនទៅវិញ ប្រកែកមិនបានព្រោះគេជាចាហ្វាយខ្លួន។
''កាត់បែបនឹងហេីយវា ស្រឡះស្រួលមេីល " នាយអង្អែលសក់ក្បាលថ្មីរបស់ជុងវ៉ុនដោយញញឹមតិចៗ មិនគិតសួរម្ចាស់គេទេឬយ៉ាងមិច ថាពេញចិត្តកាត់ឬអត់ ក្តៅណាស់..!! ជុងវ៉ុនបានត្រឹមតែគិតក្នុងចិត្ត
"មុខក្រញូវម្លេះ'' ជុងវ៉ុនមិនខ្ចីនិយាយរក
"មកនេះ"
សុងហ៊ុនអូសជុងវ៉ុនអោយមកតាមនាយ ពេលនេះពួកគេកំពុងតែនៅក្នុងផ្សារទំនេីប ជុងវ៉ុនមិនដែលបានមកកន្លែងបែបនឹងពីមុនទេនាយពិតជាសប្បាយភ្នែកក្នុងការមេីលណាស់ ដំបូងខឹងនឹងសុងហ៊ុនមិនចង់មកជាមួយទេ តែឥលូវនាយតូចបែរជាមិនចង់ចេញទៅណាសោះ..!!
"អ្នកប្រុស" រាងតូចចង្អុលទៅហាងលក់ការ៉េមមួយនៅជិតនោះអោយសុងហ៊ុនមេីល
"ហុឹស" នាយងាកមកមេីលរាងតូច
"ចង់ញាំមែនទេ "
"បាទ" ជុងវ៉ុនតបទាំងអឹមអៀន យប់មិញខាំស្លឹកត្រចៀកនាយដល់ថ្នាក់ស្នាម ដល់ឥលូវមានមុខមកសុំគេទិញការ៉េមទៀត..!!
"ចាំបន្តិចចឹង " សុងហ៊ុនរត់ទៅទិញការ៉េមអោយជុងវ៉ុនមួយភ្លែត មិនមែនមួយក៏មិនមែនពីរ គឺមួយប្រអប់ធំ !
"ច្រេីនម្លេះអ្នកប្រុស " ជុងវ៉ុនភ្ញាក់ផ្អេីល
"យកផ្ញេីរសូនូផង"
"អរ.."
ពួកគេបានចេញពីផ្សារទំទេីប សុងហ៊ុនមិនទាន់នាំជុងវ៉ុនទៅផ្ទះទេគឺគេមកធ្វេីការនៅក្រុមហ៊ុនបន្តដោយទុកអោយជុងវ៉ុនអង្គុយចាំក្នុងបន្ទប់ធ្វេីការរបស់នាយ..!!
ជុងវ៉ុនអង្គុយបណ្តេីរញុំាបណ្តេីរភ្នែកមេីលបរិវេណជុំវិញបន្ទប់ ធ្វេីការរបស់រាងក្រាស់ !
![](https://img.wattpad.com/cover/369265262-288-k510634.jpg)
YOU ARE READING
អ្នកបម្រើ
Historia Corta"តាមការពិតទៅគាត់ធ្វេីល្អដាក់គេគ្រប់គ្នា មិនមែនធ្វេីដាក់តែខ្ញុំម្នាក់ទេ...ហាសហា ឈប់ល្ងង់បានហេីយYang Jungwon "