"បងហ៊ុនមានរឿងអី '' នីគីចុះមកជាន់ក្រោមភ្លាមពេលឮសំឡេងរបស់សុងហ៊ុនស្រែកហៅថេម៉ូ....!!
"គ្មានអីទេ នីគី ឆាប់ទៅសម្រាកចុះ...'' សុងហ៊ុនមិននិយាយច្រេីននាយ មូរដៃអាវឡេីងបន្តិចមុខក្រញូវសំដៅទៅរកថេម៉ូដែរចេញឡានមកចាំជាស្រេច
Sunghoon outfitចេញពីធ្វេីការមិនខ្ចីដោះចេញ បេីជុងវ៉ុនមិនមកបំពេញតួនាទីអ្នកបំម្រីផ្ទាល់ខ្លួននោះដូច្នេះនាយមានតែទៅរកជុងវ៉ុនវិញ...!!
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. "បងហ៊ុន....'' នីគីហៅបងប្រុសខ្លួនទាំងមិនយល់ សុងហ៊ុនមានរឿងអីទៅបានជា លាក់មិនព្រមអោយគេដឹង..!!
"នីគី ចូលផ្ទះទៅ បងឆាប់មកវិញទេ ''នាយងាកមកផ្តាំប្អូនប្រុស សឹមឡេីងឡានជាមួយនឹងថេម៉ូ...!!
'' ចង្រៃយ៎....!! ហ្ហេីយយយ..'' ផាំង....!! ទូរស័ព្ទរបស់សុងហ៊ុនខ្ទាតបែកខ្ចាយ ក្រោមស្នារដៃបោក កំទេចរបស់នាយ សុងហ៊ុនបានខលទៅខាងសាលាហេីយ គេថានិស្សិតចេញពីសាលាតាំងពីម៉ោង8យប់ម្លេះ ....!!
សុងហ៊ុនជ្រោងសក់ខ្លួនឯងយ៉ាងធុញថប់គេ មិនដឹងពិតមែនថាត្រូវទៅរកជុងវ៉ុននៅទីណា ...!!
"ជេយ៍...'' ក្នុងចិត្តសុងហ៊ុនគិតដល់ជេយ៍មិត្តខ្លួនដែរ បាត់ដំណឹងសូនឆឹងមួយសប្ដាហ៍ជាងហេីយ មិនឃេីញនាយមកឆាឆៅ ឌឺដងអោយខ្លួនទៀត..បេីជេយ៍យកជុងវ៉ុនទៅពិតមែន នាយមិនសូវភ័យប៉ុន្មានទេ ចុះបេីជា..!!
" អុីឌែនន..'' សុងហ៊ុនភ្នែកក្រហមតែតឡេីងមកពេលគិតដល់អុីឌែន ត្រូវហេីយថ្ងៃភ្ជាប់ពាក្យរបស់គេ គេឃេីញអុីឌែនមេីលជុងវ៉ុនមិនដាក់ភ្នែក ....!!
"ងឺតតត..'' ឡានរបស់សុងហ៊ុនត្រូវថេម៉ូជាន់ហ្រ្វាង បញ្ឈប់ភ្លាមៗ ក្រោយថេម៉ូប្រទះនឹងរបស់របរ ជ្រុះរាយប៉ាយពេញផ្លូវ...!!
![](https://img.wattpad.com/cover/369265262-288-k510634.jpg)
YOU ARE READING
អ្នកបម្រើ
Historia Corta"តាមការពិតទៅគាត់ធ្វេីល្អដាក់គេគ្រប់គ្នា មិនមែនធ្វេីដាក់តែខ្ញុំម្នាក់ទេ...ហាសហា ឈប់ល្ងង់បានហេីយYang Jungwon "