ក្រឹប..ក្រឹប...!! សំឡេង Camera ថតមិនសំច្ចៃដៃ ភ្លេីងបាញ់ឆ្វាចៗ ចង់ខ្វាក់ភ្នែក ក្នុងកម្មវិធីដាក់ដំណេីរការក្រុមហ៊ុន ផលិត ស្រាក្រហមខ្នាតធំរបស់កម្លោះវ័យ25 ឆ្នាំ ទាំងសង្ហារ ទាំងមានសមត្ថភាព ។
ក្នុងអាគារប្រណិត12ជាន់ ត្រូវបានតុបតែងតាំងលំអបានយ៉ាងស្រស់ស្អាត់ ឃេីញហេីយត្រជាក់ភ្នែក អ្វីដែរពិសេសគឺ ស្រាក្រហមដែរផលិតបានយ៉ាងល្អ ត្រូវបានដាក់បង្ហាញនឹងអោយភ្ញៀវគ្រប់រូបដែរបានចូលរួមភ្លក់រសជាតិផងដែរ..!!
"ពូចូលរួមអបអរផង ក្មួយសម្លាញ់ទាំងពីរ'' គាត់ទះស្មារបស់សុងហ៊ុនតិចៗ
"បាទ/បាទ ជំម្រាបសួរលោកពូលី '' សុងហ៊ុននឹងនីគីសំពះគួរសមនឹងមនុស្សចាស់
"ចុះបងស្រី វិញ ''
"អ្នកម៉ាក់មិនបានមកចូលរួមទេ លោកពូ ''
"ហ៊ឹម គួរអោយស្តាយណាស់ ''
"លោកពូលី មកតែម្នាក់ឯងទេ ចុះបងហុីស៊ុង នឹងកៃយាវិញ'' សុងហ៊ុនបន្លឺឡេីងព្រោះមិនឃេីញប្រមោលបងប្អូនជីដូនមួយមកម្នាក់សោះ
" មកតេី..នោះឃេីញទេ...''
"បងសុងហ៊ុននននន!! Congratulations jah '' កៃយាហក៎មកតោងដៃសុងហ៊ុនតាមទំម្លាប់របស់នាង
"បែកយូរហេីយនៅចរិតដដែល កៃយា '' នីគីញោះនាង
"បិទមាត់ទៅ នីគី '' នាងស្តីអោយនីគី ពីរនាក់នឹងធ្វេីមុខឌឺដាក់គ្នា
"នែ ចង់ឈ្លោះពីតូចដល់ធំឬយ៉ាងមិចពួកឯងនេះ '' ហុីស៊ុងច្រតចង្កេះដៀលប្អូនៗ
"ប៉ាមេីលបងប្រុសថាអោយខ្ញុំទៅ'' នាងមករំអុកដាក់ប៉ាដូចកូនក្មេង
"បានហេីយ តោះចូលក្នុង ''
"អញ្ជើញលោកពូ''
"មកកៃយា កុំរំខានបង បងគេរវល់'' លោកស្តីអោយកៃយាដែរតោងសុងហ៊ុនស្អិតដូចកាវ
"អូយយ ប៉ាកូនចង់នៅទីនេះ ''
"មកអោយឆាប់នាងល្អិត'' ហុីស៊ុងចាប់អូសប្អូនចូលក្នុង ទុកអោយសុងហ៊ុននឹងនីគីធ្វេីការរាក់ទាក់ភ្លៀវបន្ត
"បងឯងចាំមេីលទៅ កុំសូវតាមចិត្តនាងពេក '' នីគីងាកមកស្តីអោយសុងហ៊ុន
"បងដឹងហេីយ ''

YOU ARE READING
អ្នកបម្រើ
Conto"តាមការពិតទៅគាត់ធ្វេីល្អដាក់គេគ្រប់គ្នា មិនមែនធ្វេីដាក់តែខ្ញុំម្នាក់ទេ...ហាសហា ឈប់ល្ងង់បានហេីយYang Jungwon "