ពេលព្រឹកព្រលឹមចូលមកដល់ រាងតូចជុងវ៉ុនកម្រេីកខ្លួនតិចៗ ព្រមទាំងបេីកភ្នែកមេីលជុំវិញខ្លួនដោយទឹកមុខក្រៀមក្រំ..!!
"គាត់ទៅបាត់ហេីយ '' បបូរមាត់តូចហបៗនិយាយមិនអោយឮ ដៃគ្មានកម្លាំងស្រវាយកខ្នេីយដែរសុងហ៊ុនគេងកេីយកាលពីយប់មិញមកអោបជាប់ទ្រូង
"ហឹក..ហឹក..." ជុងវ៉ុនយំកាត់ព្រឹកមួយភ្លែត ពេលគិតដល់រឿងយប់មិញ តែពេលនេះរាងតូចមិនអាចនៅសោកសៅទៀតទេព្រោះខ្លួនមានការងារត្រូវបំពេញ...!!
ដៃតូចស្រវាជូតទឹកភ្នែកចេញពីថ្ពាល់ក្រពុំឲ្យស្អាតល្អសឹម ចូលទៅសម្អាតខ្លួនក្នុងបន្ទប់ទឹក នឹងអាលចុះទៅខាងក្រោមធ្វេីអាហារអោយ ចាហ្វាយខ្លួន។
🌱ផ្ទះបាយ
ជុងវ៉ុនធ្វេីម្ហូបបីបួនមុខ សម្រាប់ព្រឹកនេះ រាងច្រេីនដែរព្រោះចង់ទៅសួរសុខទុក្ខសូនូនៅ មន្ទីរពេទ្យផង..!!
តុប..តុប....សំឡេងសុងហ៊ុនចុះពីជាន់លេី គេស្លៀកឆុតធ្វេីការ រួចស្រេចសង្ហាណាស់ ទាស់ម្យ៉ាងហេតុអីនាយកាន់ក្រវ៉ាត់ក នឹងដៃទៅវិញ
"សុងហ.....អ្នក..អ្នកប្រុសធំ '' ជុងវ៉ុនវិសតែច្រលំហៅនាយថាសុងហ៊ុនទៅហេីយមុននេះ
"ម្ហូបច្រេីនម្ល៉េះ'' នាយមិនចាប់អារម្មណ៍នឹងជុងវ៉ុនបែរមកសួរនាំរឿងអាហារវិញ
"គឺ ខ្ញុំចង់ទៅសួរសុខទុក្ខសូនូ ''
"..... '' សុងហ៊ុនមិនមាត់ប្រុងអង្គុយចុះ តែត្រូវជុងវ៉ុននិយាយកាត់
"អ្នកប្រុសធំឈប់សិន '' ជុងវ៉ុនបន្លឺឡេីងព្រមទាំងដេីរទៅរកសុងហ៊ុន ហេីយហូតក្រវ៉ាត់កពីដៃនាយ មកបំពាក់លេី កអាវរបស់រាងក្រាស់ចងវាអោយរៀបរយ ព្រោះរាងតូចតែងធ្វេីវាអោយសុងហ៊ុនរាល់ព្រឹកមុខនាយចេញទៅធ្វេីការ ជុងវ៉ុនរវល់យកចិត្តទុកដាក់ចងជូន អ្នកដែរនៅចំពោះមុខ មិនដឹងទេថាសុងហ៊ុនតាមមេីលកាយវិការបស់គេជាប់រហូតជាមួយកែវភ្នែកស្រទន់ !!
"សុំទោសអ្នកប្រុសធំ ដែរមិនបានទៅរៀបចំខ្លួនជូន '' ជុងវ៉ុនបោសអាវសុងហ៊ុនតិចៗព្រមទាំងនិយាយសុំទោសនាយ
YOU ARE READING
អ្នកបម្រើ
Short Story"តាមការពិតទៅគាត់ធ្វេីល្អដាក់គេគ្រប់គ្នា មិនមែនធ្វេីដាក់តែខ្ញុំម្នាក់ទេ...ហាសហា ឈប់ល្ងង់បានហេីយYang Jungwon "