ចាញ់ក្លិនបង

640 61 44
                                        

យប់នៃក្ដីឈឺចាប់បានកន្លងផុតទៅ  រាងតូចក្រោកពីព្រឹកភ្នែកហេីមតិចៗ មកបំពេញការងាររបស់គេដូចរាល់ដង

"ល្ងាចមិញមានរឿងអី " សូនូចោតសួរអ្នកជាមិត្ត ព្រោះឃេីញសុងហុ៊នដូចជាខឹងខ្លាំង

"គ្មានអីទេ ''
"គ្មានអីយ៉ាងមិច សំឡេងប្រកែកគ្នា ឮដល់ខាងក្រោមណាដឹងទេ ''
"យេីងថាគ្មានគឺគ្មានហេីយសូនូ ឯងកុំខ្វល់អី ''
"មិនខ្វល់បានយ៉ាងមិច គាត់ធ្វេីបាបឯងណា ជុងវ៉ុនមេីលភ្នែកចុះហេីមមិនទាន់បាត់ផង''
"គាត់អត់បានធ្វេីបាបយេីងទេ សូនូ '' ជុងវ៉ុនព្យាយាមនិយាយស្ងាត់ខ្លាច មានគេស្ដាប់ឮ
"អត់ធ្វេីបាបអូសឯង អញ្ចឹង? ''
"ជឿយេីង គាត់អត់បានធ្វេីបាបយេីងទេ ហេីយឈប់រំលឹកពីគាត់ទៅ ''
"ប្រាកដណា ជុងវ៉ុន''
"អឹមម ''

"មិនអីទេអញ្ចឹង...!! '' និយាយចប់សូនូបែរទៅធ្វេីការរបស់គេវិញ  ចំណែកជុងវ៉ុនងាកមេីលខ្នងសូនូបន្តិចសឹមបន្តការងារខ្លួនទៀត  មិនយូរអ្វីៗក៏រួចរាល់ចាំតែម្ចាស់ផ្ទះមកតេី

"តុប..តុប.'' ដំណេីរម្ចាស់ផ្ទះមកពីខាងលេី សោមា នឹងសុងហ៊ុនកំពុងបណ្តេីរគ្នាយ៉ាងល្អូកល្អេីន មិនខ្វល់ពីភ្នែកអ្នកណា នីគីដេីរតាមពីក្រោយនាយក្រវីក្បាលតិចៗ មកដល់បន្ទប់អាហារ សុងហ៊ុននឹងសោមាអង្គុយក្បែរគ្នា មេីលទៅពួកដូចស្និតស្នាលគ្នាជាងមុន កៃយាចុះមកតាមក្រោយឃេីញបែបនេះ មុខក្រញូវភ្លាមប្រឹងសម្លក់សោមាចង់ជ្រុះគ្រប់ភ្នែក..!!

"រាងតូចទាំងប្រញាប់បម្រេីចាហ្វាយដូចរាល់ដង ជុងវ៉ុនបម្រេីសុងហ៊ុននឹងសោមា ចំណែកសូនូបម្រេីនីគីនឹងកៃយា

កៃយាព្រឹកនេះនាងអត់បានរញេរញៃអីច្រេីនទេ នាងគ្រាន់អង្គុយញុំាបាយស្ងៀមៗ មេីលសោមានឹងសុងហ៊ុផ្អែមល្ហែមនឹងគ្នា តែចិត្តចង់តែហក៎ទៅបោចសក់សោមាយកចេញពីសុងហ៊ុនទេ ..!!

"ពេញចិត្តទេ ? '' សុខៗសុងហ៊ុនក៏បន្លឺទាំងគ្មានក្បាល កន្ទុយ
"ចាស៎ ?? " សោមាងាកមេីលមុខនាយ បែបមិនយល់
"ខ្សែ ក ''
"អរ..ពេញចិត្តណាស់ អរគុណបងហេីយ '' នាងតូចញញឹមដាក់នាយ ព្រមទាំងលេីកដៃអង្អែល ក របស់ខ្លួន
"វា សមនឹងអូនណាស់ ''
" ហិហិ ពិតមែនហេស ''
"បាទ ''

អ្នកបម្រើWhere stories live. Discover now