"អៀននឹងយេីងហេស? គិតអីលេីយេីងទេដឹង

721 69 25
                                    

Sunghoon Condo

"ទៅសេុីបមកផង ថាពួកវាមកដោយឯងៗ ឬមានអ្នកនៅពីក្រោយខ្នង '' សុងហ៊ុនងាកមកនិយាយនឹងថេម៉ូ

"បាទ ចាហ្វាយយ ''ថេម៉ូទទួលបញ្ជា ហេីយក៏ចេញទៅបំពេញការងាររបស់ខ្លួន តាមបញ្ជារបស់សុងហ៊ុន

"........''សុងហ៊ុនស្ងាត់នាយបែរមកចាប់អារម្មណ៍ម្ចាស់ចិត្តដែរគេងលេីក្រែនេះវិញ...!!

"ងូតទឹកសិនណា ជុងវ៉ុន '' សុងហុ៊នបីរាងកាយជុងវ៉ុនចូលងូតទឹក ជាមួយគ្នា នាយដាក់រាងតូចចូលអាងទឹក ក្តៅឧណ្ហៗ  ដេីម្បីកុំអោយរាងតូចឈឺរបួស សុងហ៊ុន ដោះសម្លៀកបំពាក់របស់ជុងវ៉ុចេញពីខ្លួន សឹមនាយសម្អាតខ្លួនអោយរាងតូចថ្នមៗ គ្រប់កន្លែង...!!ទេីបងូតអោយខ្លួនឯងតាមក្រោយយ...!!

20នាទី សុងហ៊ុននាំរាងតូចមកខាងក្រៅវិញ ពួកគេប្រេីអាវឃ្លុំទាំងពីរនាក់...!! រាងក្រាស់ដាក់ជុងវ៉ុនអោយគេងសិនសឹមនាយ យក កន្សែងមកជូតសក់អោយរាងតូចអោយបានស្ងួតល្អសិន ទេីបនាយដកខ្លួនទៅយកថ្នាំមកលាបមុខរបួសអោយរាងតូចតាមក្រោយ...!!

" អូនឈឺ ប៉ុណ្ណាទៅជុងវ៉ុន '' នាយនិយាយនេះក៏ព្រោះតែបានមេីលស្ថានភាព របួសរបស់ជុងវ៉ុន គ្រប់កន្លែងអស់ហេីយ ទាំង កដៃ កជេីង កែងដៃ ក្បាលជង្គង់  លេីផ្ទៃមុខ ពិសេសនៅគេមមាត់ ជុងវ៉ុនត្រូវហេីម...!!

"..........'' នាយស្ងាត់មួយសន្ទុះ អង្គុយលេីក្រែមេីលមុខរបស់ជុងវ៉ុន គេកំពុងតែច្របូកច្របល់ មិនដឹងថាគួរសម្រេចចិត្តបែបណា ចំពោះជុងវ៉ុន ពីមុនគិតថាបេីគេរៀបការនឹងសោម៉ាទៅប្រហែលអាច បំភ្លេចក្មេងម្នាក់នេះបាន  តែអត់ទេគេគិតខុសចំពោះបេះដូងខ្លួនឯងពេកហេីយ វាអត់អាចខ្វះជុងវ៉ុនបានឡេីយ ពេលគ្មានវត្តមានរបស់ក្មេងម្នាក់នេះម្តងៗ វានៅមិនសុខ ចេះតែចង់ដឹងពីក្មេងនេះ ....!!

"តេីបងគួរធ្វេីបែបណាទៅជុងវ៉ុន...?  ''

"ហ្អឹមមម '' សុងហ៊ុនឡេីងមកគេង ក្បែជុងវ៉ុន សម្លឹងមុខតូចដែរសុទ្ធតែស្នាមនោះមិនដាក់ គេត្រូវធ្វេីមិចចំពោះក្មេងម្នាក់នេះទៅ ថ្ងៃក្រោយបេីគេរៀបការបាត់តេីគិតយ៉ាងមិច គេត្រូវបោះបង់ក្មេងម្នាក់នេះអោយនៅឈឺចាប់ម្នាក់ឯងឬ? មិនអាត្មានិយមពេកទេហេស? ពីដេីមមកនាយជាអ្នកផ្តេីមមុន ចូលទៅរករាងតូចមុន គេទទួលបានគ្រប់យ៉ាង មិនថាបេះដូង មិនថាខ្លួនប្រាណ ជុងវ៉ុនសុទ្ធតែប្រគល់ជូននាយដោយមិនស្ទាក់ស្ទេីរ...តែមេីលទង្វេីររបស់គេចុះទាំង កំសាក ទាំងធ្វេីបាបចិត្តរាងតូចរាល់ថ្ងៃ ខ្លះក៏បញ្ឈឺ ខ្លះក៏ស្រែកដាក់..!!

អ្នកបម្រើWhere stories live. Discover now