ធ្វើសង្សារ ឬសុំរៀបការតែម្តង..!!

575 70 15
                                        

យេីងត្រឡប់ទៅវេលាពេលព្រឹកបន្តិចទៅខាងអ្នកសេអ៊ូលវិញ....!!

".... '' សូនូបេីកភួយមេីលសភាពខ្លួនឯង ដងខ្លួនគេស្នាមច្រេីនកន្លែងដែរ ព្រោះអ្នកប្រុសតូចរបស់គេ បន្សល់ទុកកាលពីយប់មិញ

"ឆ្កួតហេីយ '' រាងតូចបន្ទោសខ្លួនឯងក្នុងចិត្ត មិនគួរព្រមនឹងនីគីឡេីយ  សឹមសម្លឹងម្ចាស់តូចរបស់ខ្លួនដែរកំពុងគេងលក់  ហេីយព្យាយាមរំកិលចុះពីលេីក្រែ ទាំងខ្លួនទទេ

" សម្លៀកបំពាក់ខ្ញុំ ...'' រាងតូចមេីលឆ្វេងស្តាំ ភ្លេចថាយប់មិញនីគីបោចវាចោលក្នុងបន្ទប់ទឹកបាត់ហេីយ

"ខ្ចីសិនអ្នកប្រុសតូច '' សូនូបេីកទូរយកអាវរបស់នីគីមកពាក់មួយ សឹមដេីរយឺតៗ ចាកចេញទៅបាត់..!!

...........

អាហារពេលព្រឹកបានរៀបចំរួចស្រេចរងចាំតែ មនុស្សចុះមកទទួលទាន

"អ្នកនាង សោមា  អញ្ជើញ ''

"អរគុណហេីយ សូនូ'' នាងតូចញញឹមនឹងគួរសមដាក់សូនូ
"បាទ ''

"ចុះ បងហ៊ុននឹងអ្នកផ្សេងទៀត ''  នាងតូចសួរព្រោះរាល់ដងក៏ឃេីញថា ចុះមកញុំាបាយជុំគ្នា តែថ្ងៃនេះបាត់ទៅណាអស់

"អ្នកប្រុសធំមិនបានប្រាប់អ្នកនាងទេ ហេស ? ''
"អត់ទេ ប្រាប់រឿងអីទៅសូនូ''
"គឺ..អ្នកប្រុសធំទៅប៊ូសានពីរថ្ងៃ ប្រហែលជាទៅលេងលោកស្រីហេីយ  ''

" អរ..អញ្ចឹងទេ '' នាងតូចងក់ក្បាលតិចៗ នាងអត់បានអាកអន់ចិត្តអីទេគ្រាន់តែរឿងប៉ុនឹងនោះ  តែអ្នកដែរលបស្តាប់នោះទេដែរក្តៅក្រហាយ

"..ព្រឹកមិនទាន់សួររកមនុស្សប្រុសទៅហេីយហេស? '' កៃយ៉ាចុះមកពីខាងលេី  ដេីរតាំងៗទៅតុអាហារ រឹកពារមិនពេញចិត្តពេលឃេីញវត្តមានរបស់នាងតូចសោមានៅទីនោះ សួររកសុងហ៊ុនកាត់ព្រឹក

"អ្នកនាង កៃយា..!! ''

" គួរតែយល់ហេីយណា...!!ថានាងគ្មានអីសំខាន់សម្រាប់បងហ៊ុនទេ ''

"អ្នកនាងនិយាយអំពីអី? ''

"កុំមកធ្វេីល្ងង់នោះ...!! គួរអោយសង្វែគណាស់ '' កៃយាថាអោយសោមា នៅនឹងមុខអ្នកបម្រេីម៉ងអត់មានក្រែងចិត្តសូម្បីបន្តិច

អ្នកបម្រើWhere stories live. Discover now