"យេីង សុំទោស....!! នីគីនិយាយឡេីងពេលសូនូរត់ចេញបាត់
ទេីបនាយផ្តេកខ្លួននៅលេីពូកដែរសូនូទេីបនឹងដាក់កម្រាលពូកហេីយថ្មីៗ នាយអង្អែលវាថ្នមៗនឹកដល់រឿងខ្លះ នាយចាំបានគ្រប់យ៉ាងអ្នកណាឡេីងក្រែជាមួយនាយនៅយប់នោះ សំឡេងយំស្រែកថ្ងូររបស់សូនូនៅដក់ពេញខួរក្បាលនាយ មិនរលុប អោយនាយបំភ្លេចវាបានយ៉ាងមិច? ព្រោះតែដឹងថាធ្វេីខុសដាក់សូនូ ខុសខ្លាំងទៀតផង ទេីបគ្មានភាពក្លាហានប្រឈមនឹងវា នាយត្រូវបង្ខំចិត្តឈរមេីលរាងតូចឈឺចាប់មួយពេលសិន បន្តិចទៀតអ្វីៗនឹងប្រសេីរ ពេលដែរកម្រោងព្យាបាលជំងឺរបស់សូនូបានសម្រេច...នាយសុខចិត្តសោះកក្រោះដាក់សូនូរាល់ថ្ងៃអោយតែបាននិយាយជាមួយ ទោះថ្ងៃខ្លះ ជ្រុលធ្វេីអោយសូនូយំក៏ដោយ..!!
"ទ្រាំបន្តិចទៀតទៅ ក្មេងរំអួយ..''
_______
🌱 ម៉ោង10យប់
ជុងវ៉ុនអង្គុយចាំសុងហ៊ុនមកពីធ្វេីការ ម៉ងៗម្នាក់ឯងយប់ណាស់ហេីយនាយមិនទាន់មកទៀត ជុងវ៉ុនមានចិត្តបារម្ភខ្លះដែរ ...!!
''អ្នកប្រុសធំ..'' ជុងវ៉ុនរត់មកទទួលផ្លូវសុងហ៊ុនលឿនស្លេវពេលនាយមកដល់មុខផ្ទះ..!!
"មិនទាន់គេងទៀតហេស'' សុងហ៊ុនអង្អែលសក់ជុងវ៉ុនតិចៗ
"បេី ខ្ញុំគេងបាត់ បានអ្នកណាទទួលអ្នកប្រុសធំទៅ''
"អ្នកប្រុសធំ?''
"បាទ មានអីមែនទេ ''
" ប្រពន្ធឯណាគេ ហៅប្តីខ្លួនឯងថា អ្នកប្រុសធំនោះ'' សុងហ៊ុនក្រសោបចង្កេះរាងតូចមកក្បែ
" មកពីខ្ញុំជាអ្នកបម្រេី ទេីបត្រូវហៅបែបនេះ''
"អ្នកណាថាអូនជាអ្នកបម្រេី? អូនជាប្រពន្ធរបស់បង ''
"មិនដឹងទេស '' ជុងវ៉ុនអៀននឹងសម្តីផ្អែមរបស់សុងហ៊ុនសឹងតែឆ្កួតទៅហេីយ ប្រុសស្អីសម្តីផ្អែមម្លឹងៗ
" ចាំណា នៅតែពីរនាក់បងកុំហៅបងថា អ្នកប្រុសធំទៀតដឹងទេ''
"អឹម អូនដឹងហេីយ''
"ជុប...គួរអោយស្លាញ់ណាស់ '' សុងហ៊ុនថេីបថ្ពាល់ជុងវ៉ុន ហេីយក៏បណ្តេីរគ្នាចូលផ្ទះ
YOU ARE READING
អ្នកបម្រើ
Krótkie Opowiadania"តាមការពិតទៅគាត់ធ្វេីល្អដាក់គេគ្រប់គ្នា មិនមែនធ្វេីដាក់តែខ្ញុំម្នាក់ទេ...ហាសហា ឈប់ល្ងង់បានហេីយYang Jungwon "
