អុីដែន

252 29 6
                                    

🌱ថ្ងៃបន្ទាប់សុងហ៊ុននឹងជេគបានចុះទៅ រោងចក្រម្តងទៀត ដោយមានខេននឹងកូនចៅម្នាក់ផ្សេងទៀតរបស់សុងហ៊ុន ម្នាក់នោះជេគមិនធ្លាប់ស្គាល់ពីមុនមកទេមានតែខេនម្នាក់ទេដែរជេគបានស្គាល់តាំងពីខេនធ្វេីការនៅកូរ៉េ តែមិនបានប៉ុន្មានផងខេនត្រូវសុងហ៊ុនបញ្ជូលអោយមកជប៉ុនបាត់...!!

ខេនកូនចៅជំនិតរបស់សុងហ៊ុន នាយនៅជាមួយសុងហ៊ុនយូរជាងជេគទៅទៀត នាយដឹងពីសុងហ៊ុនគ្រប់យ៉ាង ច្បាស់ជាងជេគទៅទៀត !! បេីច្បាស់យ៉ាងនេះសុងហ៊ុនមិនទុកគេនៅកូរ៉េតែម្តងទៅ ចាំបាច់ជាជេគ?

"ខេន 25ឆ្នាំជាកូនចៅទីមួយរបស់សុងហ៊ុន នាយខ្ពស់ក្រឡះសម្បុរសសែនសង្ហារ ថ្វីដៃការងារក៏ល្អ ..!!

"អញ្ជើញចាហ្វាយ''

"អឹម'' ខេននាំសុងហ៊ុននឹងជេគចូលខាងក្នុងមេីល ម្តងទៀត ដូចដែរបានប្រាប់ត្រឹមតែកន្លះថ្ងៃខេនអាចបំពេញការងារដែរសុងហ៊ុនដាក់អោយបានយ៉ាងរលូន នេះបេីខេនមិនបង្ហាញថាគេ បង្កប់កាំមេរ៉ាត្រង់ណាស់ខ្លះទេ ប្រហែលសុងហ៊ុនក៏មេីលមិនដឹងដែរ កាមេរ៉ារាប់រយគ្រាប់ត្រូវបានដំឡេីងពេញរោងចក្រគ្រប់ច្រក ..!!

"ទៅកន្លែងមួយទៀតចាហ្វាយ'' ខេននាំសុងហ៊ុននឹងជេគចូលបន្ទប់មួយ គឺបន្ទប់ពិនិត្យសកម្មភាពក្នុងរោងចក្រ

" ប៉ុណ្ណឹងច្បាស់ទេ ចាហ្វាយ ''នាយសួរទៅសុងហ៊ុនខណ:ដៃកំពុងតែ មមាញឹបចុចបង្ហាញនាយ
"អឹម..!!ច្បាស់ល្អ'' សុងហ៊ុនងក់ក្បាលហេីយក្រោកចេញពីកៅអីក្រោយមេីលរួចរាល់នាយរក្សារទឹកមុខស្មេីរដដែលមិនប្រែ បន្ទាប់ពីគ្រប់យ៉ាងបានរួចរាល់សុងហ៊ុនជេគ ត្រៀមខ្លួនទៅកន្លែងផ្សេងទៀត..!!

" ថេម៉ូ.... ''នាយដង្ហេីយហៅកូនចៅម្នាក់ទៀតដែរឈរក្បែខេន

"ចាហ្វាយ'' កម្លោះថេម៉ូមករកសុងហ៊ុនភ្លាម ត្បិតនាយនឹកសុងហ៊ុនណាស់ចង់អោបតែមិនហ៊ានខ្លាចត្រូវ មុននេះឮខេនប្រាប់ថាចាហ្វាយមកជប៉ុន ថេម៉ូពិតជាចង់ជួបនាយខ្លាំងណាស់ ទេីបសុំខេនមកជួយ ដំឡេីងកាំមេរា៉រោងចក្រ!!

"ល្ងាចនេះ ទៅរកយេីងផ្ទះNishimura''
"ចាហ្វាយមានរឿងអី ប្រេីខ្ញុំមែនទេ''
"ឯងគង់តែដឹងទេ ត្រៀមខ្លួនទៅ'' សុងហ៊ុននិយាយចប់ក៏នាំខ្លួនចូលក្នុងឡានដោយមានជេគអង្គុយក្បែ..!!
ឡានចេញទៅបាត់ថេម៉ូ នឹងខេន ងេីបពីការអោនគោរពថេម៉ូរត់មកក្បែខេនភ្លែត..!!

អ្នកបម្រើWhere stories live. Discover now