កន្លងទៅពីរថ្ងៃ សូនូបានចេញពីមន្ទីពេទ្យវិញ រាងតូចសម្រេចថានឹង មិនទាន់ធ្វេីការវះកាត់នៅឡេីយទេ ចង់នីគីគំរាមយ៉ាងមិច ក៏មិនព្រមដែរ សូនូចង់មានពេលវេលាខ្លះសម្រាប់ខ្លួនឯងសិន មិនប្រាកដថាការព្យាបាលរបស់គេទទួលបានជោគជ័យនោះទេ សូម្បីតែគ្រូពេទ្យក៏ថាមានភាគរយតិចដែរ បែបនេះហេីយទេីបសូនូបណ្តោយតាមពេលវេលាតែម្តងទៅ មិនចង់អោយនរណាមកក្តៅក្រហាយនឹងខ្លួនទៀតទេ ថ្លៃចំណាយដ៏ច្រេីនលេីសលុបត្បិតនាយតូចគ្មានលទ្ធភាពទេ ទោះបម្រេីត្រកូលផាកមួយជាតិក៏គេសងមិនអស់ដែរ...។
"សូនូសម្រាកអោយល្អណាមិនបាច់ធ្វេីការទេ'' ជុងវ៉ុនបន្លឺឡេីងក្រោយនាំមិត្តមកដល់បន្ទប់ អាការៈរបស់សូនូវិលមកធម្មតាវិញ តែមិនសូវមានកម្លាំងរហ័សរហួនដូចពីមុនទេ ពេទ្យប្រាប់ថាម្តងម្កាលជំងឺសូនូនឹងរេីរឡេីងវិញបេីសូនូមិនបានលេបថ្នាំ ឲ្យបានទៀងទាត់...!!
"យេីងមិនអីទេ ជុងវ៉ុនយេីងវិលមកធម្មតាហេីយ ''សូនូញញឹមស្រស់ដាក់មិត្ត
" មិនដឹងទេ យ៉ាងណាក៏យេីងមិនអោយឯងធ្វេីដែរ'' ជុងវ៉ុនឡេីងទៅអង្គុយលេីក្រែក្បែសូនូ
" អញ្ចឹងហក៎''
"អឹមម '' ជុងវ៉ុនអោបសូនូណែន
"នែ..លែងមេីលអោបយេីងតែរហូតហេីយឯងនេះ''
"មានមិត្តមួយមិនអោយអោប ចង់អោយទៅអោបអ្នកណាវិញ??ជុងវ៉ុនពេបមាត់ធ្វេីជាងរងក់ដាក់ សូនូ
"អោបអ្នកប្រុសធំរបស់ឯងទៅ''សូនូលលេងនឹងជុងវ៉ុនព្រោះតែមិនដឹងពី ស្ថានភាពរបស់អ្នកទាំងពីរក្នុងពេលនេះវាលែងដូចមុនទៀតហេីយ ជុងវ៉ុនចាប់ផ្តេីមស្រពោនភ្លាមៗពេលរំលឹកដល់សុងហ៊ុន...!!
" កេីតអី...? ឈ្លោះគ្នាឬ? សូនូជជីកសួរ
"គ្មានទេ សូនូ '' ជុងវ៉ុនខំធ្វេីមុខងរងក់សូនូដូចមុនវិញ មិនចង់អោយសូនូបន្តសួរនាំទៀត ចំណែកសូនូក៏យល់ស្ថានការហេីយឈប់សួរ កុំអោយគេចោតថាចេះដឹងរឿងគេពេក...!!
"សូនូ សម្រាកសិនទៅណា យេីងទៅខាងក្រោមធ្វេីអីមកអោយឯងញុំាណា ''
"អឹមម'' សូនូងក់ក្បាលទទួលដឹង....!!ពេលជុងវ៉ុនចេញទៅបាត់គេក៏ក្រោកពីលេីក្រែដេីរមក រកថតទូរដែរនៅមិនឆ្ងាយពីក្រែគេង ដៃតូចញ័រៗស្រវាយក សឺមីពណ៍គគី មកបេីកមេីលខាងក្នុងមាន ក្រដាស A4 មួយសន្លឹកដែររាងតូចរក្សាទុកបានយ៉ាងល្អ តាំងពីចូលធ្វេីការក្នុងគ្រួសារផាកមកទល់ពេលនេះ កន្លះឆ្នាំជាងហេីយ..!!
YOU ARE READING
អ្នកបម្រើ
Короткий рассказ"តាមការពិតទៅគាត់ធ្វេីល្អដាក់គេគ្រប់គ្នា មិនមែនធ្វេីដាក់តែខ្ញុំម្នាក់ទេ...ហាសហា ឈប់ល្ងង់បានហេីយYang Jungwon "
