ងរងក់

709 47 4
                                        

🌱ពេលព្រឹក ជុងវ៉ុននឹងសូនូមកបម្រេីនៅបន្ទប់អាហារដូចធម្មតា ចម្លែកអីថ្ងៃនេះនីគីមិនបានរករឿងសូនូសូម្បីបន្តិច..!!

"ខ្មោចខាងណាមកសន្ធិតទៀតហេីយ" ជុងវ៉ុនខ្សឺបដាក់សូនូព្រោះតែនីគីចំម្លែកៗ

"ជុងវ៉ុន"សូនូក្តិចនាយ

"យេីងនិយាយ មែន "

"នែ បិតមាត់" អ៊ុំមេផ្ទះមកក្បែនាយតូចហេីយស្តីអោយតិចៗមិនអោយចាហ្វាយបានឮឡេីយ..!!

ថ្ងៃនេះសុ៊ងហ៊ុនចុះមកក្រោយគេ នាយអង្គុយចុះក្បែនីគី

"បងរវល់ធ្វេីអីបានមិនព្រមចុះមក" នីគីងាកមកសួរបងប្រុសដែរយឺត ដឹងហេីយថាថ្ងៃនៅមានកម្រោងត្រូវធ្វេី បណ្តោយអោយនាយអង្គុយចាំឡេីងយូរ

"យប់មិញបង គេងមិនលក់" មាត់និយាយតែភ្នែកដៀងមេីលជុងវ៉ុន..!!

"អញ្ចឹងទេ" នីគីញុំាបាយបន្ត..!!

"អ្នកប្រុស ចាំអ៊ុំដួសបាយជូន" អ៊ុំមេផ្ទះប្រុងបម្រេីស៊ុងហ៊ុនតែត្រូវនាយបដិសេធ

"មិនបាច់ទេ អ៊ុំ ខ្ញុំមានអ្នកធ្វេីអោយហេីយ" ទាំងអ៊ុំទាំងនីគីនឹងសូនូឆ្ងល់គ្រប់គ្នាលេីកលែងតែ លោកស្រីផាកនឹង ជុងវ៉ុនទេ

"ជុងវ៉ុន មិនឆាប់មកបម្រេីចាហ្វាយរបស់ឯងទៅ" លោកស្រីផាកនិយាយឡេីងទេីបអ្នកផ្សេងងាកមកមេីលមុខនាយតូច

"បាទ.." ជុងវ៉ុនអោនលំទោនមកក្បែស៊ុងហ៊ុន នឹងដួសបាយដាក់ចានអោយនាយ

"ក របស់ឯងទៅត្រូវនឹងស្អីនឹងជុងវ៉ុន"លោកស្រីផាកសួរពេលជុងវ៉ុនអោននាំឲ្យគាត់ឃេីញច្បាស់ៗ គ្រប់គ្នាងាកមកមេីលតាម

ខិក ខិក...!! ស៊ុងហ៊ុនស្រាប់តែឈ្លក់ទឹកដែរខ្លួនលេីកមកផឹកពេលឮម្តាយសួរនាំជុងវ៉ុនរឿង ស្នាមក្រហមលេី ក..!! (មនុស្សមានខ្លួន)

" ប្រុសហ៊ុនកេីតអីឬអត់នឹងកូន" គាត់ងាកមកចាប់អារម្មណ៍នឹងស៊ុងហ៊ុនវិញ

" មិនអីទេម៉ាក់ ប្រហែលផឹកមិនប្រយ័ត្ន"

"អឹមម.."

ជុងវ៉ុនដែរបម្រេីស៊ុនហ៊ុនរួច នាយក៏ត្រឡប់មកឈរក្បែរ សូនូវិញ..!! ចំណែកសូនូវិញនាយក៏ ចាប់អារម្មណ៍នឹង ស្នាមលេី ក នោះដែរនេះពីរដងហេីយដែរជុងវ៉ុនមានស្នាមក្រហមលេី ក...!!

អ្នកបម្រើWhere stories live. Discover now