"អាក្មេងចង្រៃ

557 64 22
                                        

ព្រឹកបន្ទាប់បានចូលមកដល់ បង្ហាញអោយឃេីញមនុស្សពីរនាក់កំពុងគេងអោបគ្នានៅលេីក្រែ...!!

"ហុឹមម...សឺត..ហា..'' រាងកាយអាក្រាតល្វែងលេី យកដៃមកអោយគោះក្បាលរបស់ខ្លួនទាំងមិនទាន់បេីកភ្នែក ព្រោះតែឥទ្ធិពលស្រាធ្វេីអោយនាយ ឈឺនឹងធ្ងន់ក្បាលខ្លាំងណាស់

"ឈឺក្បាលម្លេះ'' នាយបន្តគោះក្បាលខ្លួនឯងតិចៗ ចង់លេីកដៃម្ខាងទៀតមកញីភ្នែក តែវាមានអារម្មណ៍ថាធ្ងន់នឹងស្ពឹកក្នុងពេលតែមួយ ទេីបបេីកភ្នែកឡេីងមក ឃេីញថាមានក្មេង មុខ cute cuteកំពុងតែគេងកេីយដៃនឹងអោបចង្កេះនាយ សុងហ៊ុនលេចស្នាមញញឹមបន្តិចពេលដឹងថាជាអ្នកណា  ជុងវ៉ុនខឹងនឹងនាយមិនអញ្ចឹង..! មិចបានជាមកគេងអោបនាយទៅវិញ  ?

ទៅមេីលយប់មិញតិច

បន្ទាប់ពីជូតខ្លួនអោយសុងហ៊ុនហេីយ ជុងវ៉ុនក៏យកសម្លៀកបំពាក់មកប្តូរអោយនាយ តែសុងហ៊ុននឹងណា រវេីររវាយដូចកូនក្មេង មិនព្រមពាក់អាវ ជុងវ៉ុនឈរច្រតចង្កេះទាំងខ្នាញ់  ចង់តែធាក់ទម្លាក់ពីលេីក្រែទេនិយាយមែន

" ផឹកតែខ្លួនឯងសោះ មកអំពល់ទុក្ខដល់គេ មិនបានដេក មិនបានពួន''  

"អឺស...!! " ជុងវ៉ុនគប់អាវកណ្តាលមុខរបស់សុងហ៊ុន សឹមស្រវាភួយមកដណ្ដប់អោយនាយ មិនបាច់ស្លៀកពាក់ស្អីទេ  ស្លៀកតែកន្សែងមួយនឹងទៅបានហេីយ

កំពុងតែដណ្ដប់សុខៗ ក៏មានដៃធំក្រាស់ ចាប់ទាញជុងវ៉ុនអោយដួលសង្កត់លេីទ្រូងនាយ ជុងវ៉ុនមេីលដៃនោះឆ្លាស់នឹងម្ចាស់វា ក្រែងស្រវឹងសន្លប់បាត់ហេីយមិន អញ្ចឹងហេស? បានកម្លាំងមកពីណាទាញគេឡេីងដួល..!!

ឃេីញថាសុងហ៊ុនបិទភ្នែកគេងស្ងៀមទេ រាងតូចចង់ងេីបចេញពីខ្លួននាយតែមិនរួច

"មនុស្សបោកប្រាស់..ឌឹប '' ជុងវ៉ុនគក់ទ្រូងសុងហ៊ុនមួយដៃ ទាំងស្តីអោយផង ព្រោះគិតថាសុងហ៊ុនធ្វេីពុធជាស្រវឹង ហេីយបន្លំប៉ះពាល់ខ្លួន

" លែងខ្ញុំភ្លាម អ្នកប្រុសធំ '' ជុងវ៉ុនភ្ញាក់ខ្លួនព្រេីតពេលដៃទាំងគូររបស់សុងហ៊ុនលេីកមកអោបចង្កេះរបស់គេ  សុងហ៊ុនប្រែខ្លួនទៅម្ខាងដាក់ដៃអោយរាងតូចកេីយ  ដោយបន្តអោបចង្កេះដដែល

អ្នកបម្រើWhere stories live. Discover now