យប់អាធ្រាតស្ងាត់ឈឹង គ្រប់គ្នាគេងលក់គ្មានសល់ ចំលែកអ្វីតែនាយតូចជុងវ៉ុនគេងមិនលក់រសាប់រសល់ក្នុងខ្លួន ...!!
"ទ្រាំលែងបានហេីយវេីយ...!! ជុងវុ៉នស្រវាខ្នេីយរបស់ខ្លួនមកអោបជាប់ទ្រូងហេីយរត់ចេញពីក្នុងបន្ទប់
តុ..តុ...!! ក្រាក..!
"ជុងវ៉ុន" សូនូបេីកទ្វាមកដល់ឃេីញនាយតូចឈរអោបខ្នេីយនៅមុខបន្ទប់របស់ខ្លួនទាំងមុខមិនស្រស់
"កេីតអី"
"សុំគេងជាមួយផងសូនូ" ជុងវ៉ុនអោបខ្នេីយធ្វេីចរិតcute បេីបែបនេះអ្នកណាដាច់ចិត្តមិនអោយគេងនោះ..!!
"អឹម ចូលមក"
"ហ្ហេីយយ" ជុងវ៉ុនដកដង្ហើមធំពេលមកដល់ខាងក្នុង
"មានរឿងចង់ប្រាប់យេីងដែរទេ"
"អត់ទេ យេីងគ្រាន់តែអផ្សុក"
"កុហក ឯងកុហកច្បាស់ណាស់ជុងវ៉ុន"
"មិនបានកុហកទេ"
"ឯងពិបាកចិត្ត ខ្លាចលោកស្រីដេញចេញមែនទេ?"
"មិនមែនរឿងនេះទេ"
"ចុះរឿងអីវិញ"
"យេីងសួរឯងមួយបានទេ"
"ប្រាកដណាស់" សូនូងក់ក្បាល
"គឺបែបនៀក មនុស្សពីរនាក់ដែរមិនត្រូវជាអ្វីនឹងគ្នាស្រាប់តែមានម្នាក់មកថេីបម្នាក់ទៀត បែបនឹងមានន័យថាមិចទៅ"
"ឯងទៅថេីបអ្នកណាមក បានមកសួរយីងបែបនេះ"
"ទេ...ទេ...មិនមែនយេីងទេ គឺ...គេ"
"គេណា..?
"ឯងកុំចង់ដឹង ប្រាប់មកថាគេមានន័យថាមិច"
"បេីតាមយេីងគិត ម្នាក់នោះអាចកំពុងមានចិត្តឬក៏លួចស្រលាញ់ម្នាក់ទៀតក៏ថាបាន"
"មិនអាចទេ អ្នកប្រុ..." ជុងវ៉ុនរហ័សខ្ទប់មាត់ខ្លូនឯងវីសទៅហេីយមិញ
"អ្នកណា ជុងវ៉ុន"
"គ្មានអីទេ គ្មានអីទេ..!!
"ប្រាប់អោយលឿន កុំចង់គេច"
"អត់ទេយេីងគេងហេីយ" ជុងវ៉ុនទាញភួយរបស់សូនូមករំជិត
"អត់ទេជុងវ៉ុនប្រាប់យេីងអោយច្បាស់សិន"សូនូហាក់មិនសុខចិត្តនាយត្រូវដឹងអោយបានសូនូទាញភួយចេញពីខ្លួនរបស់ជុងវ៉ុន
YOU ARE READING
អ្នកបម្រើ
Short Story"តាមការពិតទៅគាត់ធ្វេីល្អដាក់គេគ្រប់គ្នា មិនមែនធ្វេីដាក់តែខ្ញុំម្នាក់ទេ...ហាសហា ឈប់ល្ងង់បានហេីយYang Jungwon "
