គាត់ទុកខ្ញុំជាអ្វីទៅ?

668 53 5
                                        

កន្លងទៅមួយយប់ ស៊ុងហ៊ុនមិនបានមករញេញៃនឹងជុងវ៉ុនទៀតទេ ព្រឹកនេះជុងវ៉ុននឹងសូនូងេីបតាំងពីព្រលឹម ប្រញាប់ចុះមកខាងក្រោមធ្វេីអាហារអោយចាហ្វាយ ទាំងពីរ ពិសារនឹងបានទៅធ្វេីការ...!!

ស៊ុងហ៊ុននឹងនីគីចុះមកដំណាលគ្នា មកដល់ខាងក្រោមក្លិនឈ្ងុយជះមកប៉ះនឹងច្រមុះនាយទាំងពីរ ម្នាក់ធម្មតាតែម្នាក់ទៀតមិចមិនរីក (មុខងាប់)

"អ្នកប្រុស ពិសារអាហារ" សូនូបន្លឺឡេីងក្រោយឃេីញចាហ្វាយទាំងពីររបស់ខ្លួនមក

"ហុឹម..''ស៊ុងហ៊ុនតបនឹងសូនូតែភ្នែកមេីលទៅជុងវ៉ុន ចំណែកជុងវ៉ុនវិញធ្វេីមិនដឹង

"ម្ហូបស្អីជះក្លិនខ្លាំង ម្លេះ" នីគីនិយាយទាំងមិនពេញចិត្តនាយតែងតែបែបនេះ អ្វីបន្តិចក៏ទាស់ចិត្តដែរ

"បងថាឈ្ងុយតេី "

"បងឯងតែចឹង នែ..នៅឈរត្រង់នោះដល់ពេលណា មេីលទៅថ្ងៃនេះយេីងបានសុីបាយទេ''នាយស្តីអោយជុងវ៉ុននឹងសូនូ

" សុំទោសអ្នកប្រុស " សូនូចូលមកបម្រេីបាយទឹកអោយនីគី ហេីយជុងវ៉ុនក៏ធ្វេីតាមទម្លាប់ដែរខ្លួនបានបម្រេី ស៊ុងហ៊ុនកន្លងមក នាយមិននិយាយស្អីនឹងស៊ុងហ៊ុននោះទេ សូម្បីមុខក៏មិនសូវហ៊ានមេីលដែរ

"ថ្ងៃនេះយេីងមកផ្ទះវិញ យប់កុំភ្លេចនៅចាំបេីកទ្វារផង ជុងវ៉ុន " ស៊ុងហ៊ុននិយាយ

"បាទ អ្នកប្រុស" ជុងវ៉ុនអោនទទួលបញ្ជា

"ចុះអ្នកប្រុសតូច " សូនូសួរនីគី

"កុំចេះដឹងរឿងរបស់យេីង មកពេលណាស្រេចតែយេីងកុំមកខ្វល់ " នីគីសម្លក់សូនូ

"បាទ ខ្ញុំគ្មានចេតនា ខ្វល់នឹងអ្នកប្រុសទេ ខ្ញុំគ្រាន់តែធ្វេីតាមតួនាទីរបស់ខ្ញុំប៉ុណ្ណោះ " សូនូនិយាយធម្មតា តែនីគីស្តាប់ទៅដូចពាក្យសូកសៀតអោយនាយទៅវិញ

" លេបមិនចូល ខ្ញុំទៅមុនហេីយ " នីគីងេីបក្រេសស្រវាកាបូបមកកាន់នឹងដៃនាយមួម៉ៅនឹងសូនូទាំងព្រឹកនេះចេះតមាត់ពីពេលណា? ស៊ុងហ៊ុនញុំារួចរាល់នាយក៏ចេញទៅធ្វេីការ បាត់ទុកអោយអ្នកបម្រេីទាំងពីរឈរមេីលមុខគ្នា..!!

អ្នកបម្រើWhere stories live. Discover now