កន្លែងមួយនោះមានគេមកជំនួសហេីយ..!!

362 40 10
                                    

"បងសុងហ៊ុន....!

"......''

"កាបូបរបស់បង'' នាងតូចសោម៉ា កាន់កាបូបធ្វេីការហុចអោយនាយ ទាំងញញឹមស្រស់

"អរគុណសោម៉ា..'' នាយក៏ញញឹមដាក់នាង ហេីយទទួលកាបូបពីដៃនាង សុងហ៊ុនមេីលខាងក្រោយនាងបន្តិច ដូចកំពុងរកមេីលអ្នកណា..?

" ចាស៎...''

" បងទៅធ្វេីការសិនហេីយ '' នាយញញឹមស្ងួតដាក់នាងបន្តិចក៏ឡេីងឡានទៅបាត់

" ចាហ្វាយ ញញឹមដាក់គ្នា..ហិហិ..ពួកឯងឃេីញទេ '' អ្នកបម្រើស្រីមកពីភូមិគ្រឹះលោកគីម បន្លឺឡេីង និយាយជាមួយ ជុងវ៉ុននឹងសូនូដែរ ឈរក្បែរគ្នា...!!

"បាទ/បាទ..'' រាងតូចទាំងពីរឆ្លេីយព្រមគ្នា ជុងវ៉ុនខំធ្វេីខ្លួនធម្មតា បំផុត តាមពិតវាជាតួនាទីរបស់គេទេ តែអ្នកនាងសោម៉ា សុំធ្វេីវាជំនួសទេីបជុងវ៉ុនប្រគល់កាបូបរបស់សុងហ៊ុនអោយនាងទៅ ណាមួយនាងជាគូរដណ្តឹងរបស់សុងហ៊ុនផង មិនប្លែកទេដែរនាងចង់បំពេញវានោះ

"ពួកឯង គិតដូចយេីងទេ គាត់ទាំងពីរពិតជា សាកសមគ្នាណាស់ ត្រូវទេ ម្នាក់ស្រស់សង្ហា ម្នាក់ទៀតទន់ភ្លន់ស្រស់ស្អាត..ហ្ហឹមម គួរអោយច្រណែនដល់ហេីយ '' អ្នកបម្រើស្រីនិយាយបណ្តេីរ រមួលខ្លួនអឹមអៀមបណ្តេីរ...!!

"យេីងទៅធ្វេីការហេីយ សូនូ..'' ជុងវ៉ុនដេីរទៅរុយ ត្បិតនាយតូចកំពុងមិនសប្បាយចិត្ត មិនចង់ដឹងឮអីទាំងអស់

"ជុងវ៉ុន ចាំផង...''សូនូរត់តាមរាងតូចពីក្រោយ

"អេ...ក្មេងៗអស់នេះ រត់ចោលឯងអស់ '' នាងធ្វេីមុខក្រញូវមុននឹងរត់ទៅរកម្ចាស់ស្រីរបស់ខ្លួន..!!

🌱Sunghoon room

"ជុងវ៉ុន ធ្វេីអីនឹង'' សូនូបន្លឺឡេីងក្រោយឃេីញមិត្តកំពុងតែកាយស្អីពេញទូរខោអាវរបស់សុងហ៊ុន

"យកសម្លៀកបំពាក់ អ្នកប្រុសធំទៅបោក'' ជុងវ៉ុនតបបណ្តេីរ យកដាក់កន្ត្រក់បណ្តេីរ

"ចាំយេីងជួយ ណា..'' សូនូប្រុងនឹងជួយហេីយតែជុងវ៉ុហាម

"កុំអី..!! សូនូ ឯងកំពុងឈឺណា ''  ជុងវ៉ុនចាប់ដៃមិត្តមិនអោយធ្វេី
"ប៉ុណ្ណោះ សោះមានទៅធ្ងន់អី''

អ្នកបម្រើWhere stories live. Discover now