ព្រឹកបន្ទាប់ចូលមកដល់ រាងតូចទាំងពីរចូលផ្ទះបាយរៀបចំអាហារធម្មតា មិនយូរអ្វីៗក៏រៀបរយ សុងហ៊ុននឹងនីគីបណ្ដេីរគ្នាចុះមកពីខាងលេី ដោយក្នុងដៃរបស់សុងហ៊ុនមានកាន់ក្រវ៉ាត់កផង នាយដេីរសំដៅទៅរកជុងវ៉ុនដែរកំពុងតែលេីកម្ហូបដាក់លេីតុ
"អុស៎...!! អ្នកប្រុសធំ '' ជុងវ៉ុនថយក្រោយមិនបានមេីលបុកទ្រូងរបស់សុងហ៊ុនទេីបជុងវ៉ុនប្រញាប់គេចចេញយ៉ាងលឿនសឹមអោនសុំទោសនាយផង
" ........'' សុងហ៊ុនឈរស្ងៀមសម្លឹងមុខរាងតូចឆ្លាស់គ្នានឹងក្រវ៉ាត់ ក ក្នុងដៃរបស់នាយ គួរតែយល់ហេីយថានាយចង់បានន័យថាមិច
ជុងវ៉ុនដែរយល់ការក៏ដេីរទៅរកនាយ ទទួលក្រវ៉ាន់ ក ពីដៃរាងក្រាស់ ពាក់នឹងកនាយរៀបនឹងចងអោយតែត្រូវអាកវិញ
"បងហ៊ុន...!! '' សោមាចុះពីខាងលេីសំដៅមករកនាយ ហេីយញញឹមដាក់នាយផង ជុងវ៉ុនឃេីញនាងចូលមកហេីយក៏ប្រញាប់ថយក្រោយមួយជំហាន ដេីម្បីអោយសាមាបានឈរក្បែសុងហ៊ុនម្តង
"អារុណសួស្តី សោមា ''
"ចាស៎ ដូចគ្នា '' នាងតូចញញឹមស្រស់ដាក់អ្នកជាគូរដណ្ដឹង
"អេ..ក្រវ៉ាត់ .ក បងចាំខ្ញុំចងអោយណា '' សោមាញញឹមហេីយចូលកាន់តែជិតរាងក្រាស់សឹមលេីកដៃទាំងគូរមកចងក្រវ៉ាត់ ក អោយនាយចំណែកជុងវ៉ុនវិញឈរមេីលពួកគេយ៉ាងស្ងៀមស្ងាត់ជាមួយទឹកមុខមិនសូវល្អ ..!
"រួចហេីយ បងហ៊ុន '' សោមារៀបអាវអោយរាងក្រាស់ អោយបានស្អាត ព្រៀបដូចប្រពន្ធរៀបចំខ្លួនអោយប្តីទៅធ្វេីការយ៉ាង អញ្ចឹង ទាំងដែរវាជាតួនាទីរបស់ជុងវ៉ុនតែងតែធ្វេីជូននាយរហូតមក មិនយូរទេវានឹងក្លាយជាតួនាទីរបស់សោមាពេញសិទ្ធិហេីយ
"បងអរគុណហេីយ តោះញុំាបាយ ''សុងហ៊ុនញញឹមតបទៅនាងវិញសឹម ស្រវាកាន់ចង្កេះនាងដេីរចូលតុបាយ ដោយមាននីគីអង្គុយចាំស្រេច ជុងវ៉ុនមេីលទៅដៃក្រាស់ដែរ ព័ទ្ធជុំវិញចង្កេះរបស់សោមា នោះទាំងលួចអន់ចិត្តអន់ថ្លេីម
ជុងវ៉ុននឹងសូនូដឹងតួនាទី ក៏ចូលទៅបម្រេីចាហ្វាយខ្លួនយ៉ាងស្ងៀមស្ងាត់ នីគីលួចញាក់ ចិញ្ចេីមដាក់សូនូបន្តិចស្នាមញញឹមខិលលេចឡេីងមុខនាយធ្វេីអោយសូនូ អៀនកាត់ព្រឹក ថ្ពាល់ឡេីងក្រហមអស់...!!

YOU ARE READING
អ្នកបម្រើ
Short Story"តាមការពិតទៅគាត់ធ្វេីល្អដាក់គេគ្រប់គ្នា មិនមែនធ្វេីដាក់តែខ្ញុំម្នាក់ទេ...ហាសហា ឈប់ល្ងង់បានហេីយYang Jungwon "