ដាក់ទោសអ្នកបម្រី

500 41 9
                                    

ពេលព្រឹកព្រលឹមជុងវ៉ុននឹងសូនូចូលបាយផ្ទះធ្វេីម្ហូបធម្មតាជាមួយអ៊ុំមេផ្ទះនេះជា ម្ហូបចុងក្រោយហេីយដែរបាននៅជាមួយអ៊ុំមេផ្ទះ។

🌱បន្ទប់អាហារ

នីគីមុខមិនរីក ព្រោះដឹងថាជុងវ៉ុននឹងទៅ Seoulជាមួយខ្លួនដែរ ចំណែកសុ៊ងហ៊ុននឹងលោកស្រីផាក បែរជាមានស្នាមញញឹមប្លែកៗរកស្មានមិនត្រូវ..!!ពេលវេលាកន្លងទៅ មិនយូរពួកគាត់បានញាំអាហារពេលព្រឹករួចរាល់...!!ក៏ដល់ពេលដែរ ស៊ុងហ៊ុននឹងនីគីត្រឡប់វិញផងដែរ..!!

"ធ្វេីដំណេីរដោយ សុវត្ថិភាពណាកូន"

"បាទ អរគុណម៉ាក់" ស៊ុងហ៊ុនអោបលាម្ដាយនឹងអង្អែលខ្នងរបស់គាត់តិចៗដោយក្តីគោរព នីគីក៏ដូចគ្នា..!!

"ចំណែកឯងទាំងពីរ មេីលថែកូនយេីងអោយបានល្អដឹងហេីយនៅ" លោកស្រីផាកងាកមកនិយាយជាមួយជុងវ៉ុននឹងសូនូ ដែរអង្គុយលេីឥដ្ឋក្បែជេីងរបស់គាត់

"បាទ លោកស្រី " ជុងវ៉ុននឹងសូនូតបព្រមៗគ្នា

"កុំបាទតែមាត់ពួកឯង ពិសេសជុងវ៉ុន"

" កុំទៅដុត ផ្ទះបាយកូនយេីងទៀតអោយសោះណា"

"លោកស្រីនិយាយធ្វេីដូចខ្ញុំនឹង ធ្លាប់ធ្វេីអោយឆេះពីកាលចឹង"

"ស្មានថាយេីងមិនដឹងឬ?" លោកស្រីសម្លក់សម្លឹងជុងវ៉ុនដែរអង្គុយជិតខ្លួន គាត់ដឹងរឿងដែរជុងវ៉ុនដាំបាយឡេីងខ្ទេចឆ្នាំង!

"សន្យា ឈប់មានរឿងចឹងទៀតហេីយលោកស្រី ហិហិ" ជុងវ៉ុនញញឹមធ្វេីភ្នែកម៉ក់ៗដាក់គាត់ បេីចឹងអោយគាត់ខឹងបានយ៉ាងមិច

"អាល្អិតឯងនេះ" គាត់អស់និយាយនិងជុងវ៉ុនតែម្តង

"ម៉ាក់ថាឆាប់ចេញដំណេីរទៅចុះកូន ថ្ងៃណាស់ហេីយ"លោកស្រីផាកងាកមកនិយាយនឹងស៊ុងហ៊ុនវិញម្តង

"បាទ ម៉ាក់ ជម្រាបលា" ស៊ុងហ៊ុន

"បាយ ៗ ម៉ាក់" នីគី
ពួកគេចូលមកអោបលោកស្រីផាកម្តងទៀតមុននឹងចេញដំណើរពីរទៅ ចំណែកជុងវ៉ុននឹងសូនូ ក៏ក្រាបសំពះលាគាត់ដូចគ្នា ក៏មិនភ្លេចអោបអ៊ុំមេផ្ទះជាលេីកចុងក្រោយផង ត្រង់នេះអ៊ុំមេផ្ទះរៀងរលីងរលោងបន្តិចហេីយព្រោះបាត់មេកូរ..!!

អ្នកបម្រើWhere stories live. Discover now