វេលាព្រឹកព្រលឹមរំលងមួយថ្ងៃទៀតបានចូលមកដល់ រាងតូចជុងវ៉ុនកំពុងតែប្រតិបត្តិតួនាទីជាអ្នកបម្រេីផ្ទាល់ខ្លួនរបស់សុងហុ៊ន ...!!
"ដៃតូចៗមួយគូរកំពុងស្រវាយកអាវពណ៍សដៃវែង មួយមកពាក់អោយរាងក្រាស់ដែរឈរនៅ ចំពោះមុខស្ងៀមត្រឹង អ្វីក៏នាយមិននិយាយ នាយគ្រាន់តែឈរចាំអោយរាងតូចរៀបចំខ្លួនអោយម្យ៉ាងគត់ កែវភ្នែកសម្លឹងរាងតូចមិនដាក់មួយវិនាទីណាឡេីយ ដៃតូចៗញ័រៗចាប់ផ្តេីមលេីកមកច្រកឡេវអាវជូននាយ ត្បិតរាងក្រាស់ខ្ពស់ជុងវ៉ុនត្រូវបង្ខំចិត្តងេីបមុខឡេីងដេីម្បីច្រកវាអោយបានត្រឹមត្រូវ បណ្តាលអោយរាងក្រាស់បានឃេីញ ទឹកមុខដ៏សែនក្រៀមក្រំ ភ្នែកហេីមនឹងមានពណ៍ក្រហមតិចៗ ប្រឹងអោនមុខចុះ មិនព្រមមេីលមុខនាយសូម្បីម្តងតាំងពី ម្សិលមិញរហូតដល់ពេលនេះ...!!
"ជុងវ៉ុនចាប់ដៃសុងហ៊ុនលេីកថ្នមៗ ដេីម្បីច្រកឡេវដៃអាវជូននាយ មួយជាន់ខាងក្នុងក៏បានរួចរាល់ ដល់វេនអាវធំខាងក្រៅម្តងវាមានពណ៍សដូចគ្នា ថ្ងៃនេះសុងហ៊ុនមិនប្រេីក្រវ៉ាត់ ក ទេ..។
Sunghoon outfit 🤍
"ជុងវ៉ុន រៀបចំអាវអោយមានផ្លីត្រឹមត្រូវ ចំពេាះកអាវ នឹងស្មាររាងតូចប្រេីដៃបោសវាតិចៗ អោយស្មេីរស្អាត សឹម ដកខ្លួនឈររាងឆ្ងាយពីសុងហ៊ុនបន្តិច បណ្តោយអោយសុងហ៊ុន ឆ្លុះកញ្ចក់មេីលខ្លួនឯងសិនថាពេញចិត្តទេ...!!
សុងហ៊ុនត្បិតតែមេីលទៅកញ្ចក់មែន តែនាយមិនបានផ្តោតលេី outfit របស់ខ្លួននោះទេ នាយមេីលតែមុខរបស់ជុងវ៉ុនប៉ុណ្ណោះ
"មុខយេីងគួរអោយស្អប់ថ្នាក់នឹងឬ ?? នាយបន្លឺឡេីងដៃលេីកមកសេរេកអាវថែម ខណៈរាងតូចជុងវ៉ុនឈរស្ងៀមមិនដឹងថាគួរឆ្លេីយនឹងសុងហ៊ុនឬអត់
YOU ARE READING
អ្នកបម្រើ
Conto"តាមការពិតទៅគាត់ធ្វេីល្អដាក់គេគ្រប់គ្នា មិនមែនធ្វេីដាក់តែខ្ញុំម្នាក់ទេ...ហាសហា ឈប់ល្ងង់បានហេីយYang Jungwon "