🌱 ព្រឹកប្រលឹមបានចូលមកដល់ ពន្លឺព្រះអាទិត្យចាំងឆ្លុះចូលតាមបង្អួចកញ្ជក់បន្ទប់របស់សុងហ៊ុន ជាហេតុធ្វេីអោយភ្នែកស្រស់ស្អាតមួយគូរ បេីកសន្សឹមៗដេីម្បីសុំានឹងពន្លឺ
"..ហុឹម..'' រាងតូចក្រហឹមក្នុងបំពង់កកែវភ្នែកថ្លាឆ្វង់រេចុះឡេីងមេីលពិដានបន្ទប់ សឹមងាកមកម្ខាងប្រទះនឹងប្រុសរូបសង្ហារគេងលក់ក្បែខ្លួន
"សង្ហារណាស់..'' ជុងវ៉ុនវាចាទាំងភ្លេចខ្លួន ព្រោះតែភាពស្រស់សង្ហាររបស់ប្រុសម្នាក់នេះបានខាបព្រលឹងគេយកទៅបាត់ហេីយទេីបនិយាយរវេីរវៀយមិនដឹងអី ដៃតូចៗស្ទាបមុខ ស្ទាបសក់របស់សុងហ៊ុនយ៉ាងប្រហេីនមិនខ្លាចថាម្ចាស់គេដឹងខ្លួនសោះ
" គួរអោយស្អប់ណាស់'' ជុងវ៉ុនប៉ះប្រជ្រុយលេីមុខរបស់សុងហ៊ុន ចង់ប្រាប់ថាមកពីអាប្រជ្រុយនឹងហេីយដែរទាក់ចិត្តរបស់ជុងវ៉ុនតាំងពីជួយលេីកដំបូង
" ជុប '' ជុងវ៉ុនលួចថេីបថ្ពាល់រលោងរបស់សុងហ៊ុន ត្បិតអីទ្រាំមិនបានពិតមែន ..!!ខ្នាញ់ណាស់
"លួចបងឆ្អែតឬនៅក្មេងកំហូច''
"ហា្អស..សុងហ៊ុន'' ជុងវ៉ុនត្រូវភ្ញាក់ព្រោះសុងហ៊ុនចាប់សង្កត់ដៃឡេីងទ្រោបពីលេី នាយភ្ញាក់យូរហេីយតែនៅសំងំដូចជាគេងលក់
"ដល់វេនបងម្តង '' សុងហ៊ុនថេីបញីញក់ ក របស់ជុងវ៉ុនកាត់ព្រឹក
'' អូយ..សុងហ៊ុនរសេីបណាស់ បានហេីយៗ'' ជុងវ៉ុនរេីបំម្រាស់គេចពីសុងហ៊ុន
"រសេីបអីយប់មិញមិនឃេីញនិយាយចឹងផង '' សុងហ៊ុនញញឹមកំហូចនឹកដល់រឿងយប់មិញ
"ផាច់'' សុីមួយដៃរបស់ជុងវ៉ុន
"វាយប៉ុណ្ណឹងវាមិនធ្វេីអោយបងឈឺទេ យប់មិញអូនខ្ញាំខ្នងបងខ្លាំងជាងនេះផងបងមិនទាំងស្រគៀរសូម្បីបន្តិច''
ជុងវ៉ុនដែរគេងក្រោមទ្រូងនាយ ពេលនេះថ្ពាល់ឡេីងក្រហមអស់ហេីយ អៀនឡេីងហឹងត្រចៀកពេលសុងហ៊ុនរំលឹកពីរឿងយប់មិញ មែនហេីយយប់មិញគេធ្វេីអីខ្លះជាមួយសុងហ៊ុនវាផុសឡេីងពេញខួរ ឆ្កួតមែន..!!
" ឈប់រំលឹងទៅ មនុស្សឆ្កួត'' ជុងវ៉ុនជ្រោគមុខនឹងទ្រូងរបស់សុងហ៊ុនព្រោះតែអៀនពេក សុងហ៊ុនអស់សំណេីចនឹងរាងតូចនាយថេីបសក់រាងតូចមួយដង្ហេីមវែង
YOU ARE READING
អ្នកបម្រើ
Короткий рассказ"តាមការពិតទៅគាត់ធ្វេីល្អដាក់គេគ្រប់គ្នា មិនមែនធ្វេីដាក់តែខ្ញុំម្នាក់ទេ...ហាសហា ឈប់ល្ងង់បានហេីយYang Jungwon "
