ខ្ញុំស្រលាញ់បង

280 30 7
                                    

🌱មួយសប្តាហ៍កន្លងផុតទៅ

ជុងវ៉ុនបានចូលរៀននៅហាមវិទ្យាល័យដ៏ល្អមួយក្នុងទីក្រុង ឈ្មោះថា University of Seoul  ដោយជំនាញរបស់ជុងវ៉ុនរៀនត្រឹមតែ 2ឆ្នាំប៉ុណ្ណោះ រយៈពេលពីរឆ្នាំនេះសុងហ៊ុនបង់ផ្តាច់តែម្តង។

ជុងវ៉ុនជាសិស្សពូកែស្រាប់ហេីយណាមួយរៀនជាមួយមុខជំនាញដែរខ្លួនស្រលាញ់ទៀត ទេីបធ្វេីអោយគេឆាប់ចាប់បាន ហេីយសប្បាយក្នុងការរៀន ទោះពេលខ្លះរាងហត់នឹងការងារក្នុងផ្ទះបន្តិចមែនតែមកដល់សាលាជុងវ៉ុនតាំងចិត្តរៀនណាស់ នាយនឹងធ្ធ្វេីអោយក្តីស្រមៃមួយនេះក្លាយជាការពិតក្នុងរយ:ពេលពីរឆ្នាំខាងមុខ ប្រាកដថាថ្ងៃនោះមកដល់សុងហ៊ុននឹងមានមោទនភាពលេីគេមិនខាន.....!!

"ខ្ញុំសន្យាថាខំប្រឹងអោយបានល្អ មិនអោយបងខកបំណងឡេីយ '' រាងតូចបន្លឺឡេីងនៅក្នងចិត្តកំឡុងពេលជិះឡានមកផ្ទះវិញដោយមានសុងហ៊ុននៅក្បែ រាល់ល្ងាចម៉ោង6សុងហ៊ុន តែងមកទទួលជុងវ៉ុនចេញពីសាលា បេីគេថ្ងៃណាគេរវល់ក៏អោយជេហុីមកទទួល..!!

"អូនហត់ទេ '' សុងហ៊ុនដៃម្ខាងបេីកឡានម្ខាងអង្អែលសក់រលោងរបស់រាងតូចលេង

"មិនហត់ទេ សប្បាយណាស់ ''ជុងវ៉ុនចាប់ដៃដែរអង្អែលក្បាលខ្លួនមុននេះមកកាន់ហេីយញញឹមស្រស់ដាក់សុងហ៊ុនវិញ

"ខំរៀនឮទេ '' នាយនិយាយបណ្តេីរមេីលផ្លូវបណ្តេីរតែដៃនៅជាប់នឹងជុងវ៉ុនមិនឃ្លាតទៅណា

"អឹមម អូននឹងខំប្រឹង'' ជុងវ៉ុនចាប់ដៃសុងហ៊ុនណែនជាងមុន មេីលមុខនាយមិនដាក់ ត្បិតរាងតូចមានរឿងជាច្រេីនក្នុងចិត្តចង់រៀបរាប់អោយសុងហ៊ុនបានដឹង តែវាមិនមែនពេលនេះទេ

"ឃ្លានទេ '' នាយងាកមកសួររាងតូចបន្តិច

"ឃ្លានណាស់ស្ទាបមេីល ''  ជុងវ៉ុនយកដៃសុងហ៊ុនមកដាក់លេីពោះខ្លួនអោយនាយដឹងថាខ្លួនកំពុងតែកូរពោះ ក្រូកៗហេីយ

"ឃ្លានដល់ថ្នាក់នេះហេស''

"ប្រាកដហេីយ ''

"ចាំបន្តិច '' សុងហ៊ុនបត់ឡានចូល ហាងអាហារជប៉ុនដ៏ប្រណិតមួយ

"Wow ស្អាតដល់ហេីយ'' មកដល់ក្នុងហាង សុងហ៊ុននឹងជុងវ៉ុនត្រូវបានគេនាំទៅបន្ទប់ vip ព្រោះតែសុងហ៊ុនបានកក់វាមុនមកដល់ នាយចង់មានពេលវេលាផ្ទាល់ខ្លួននឹងជុងវ៉ុនអោយបានច្រេីន

អ្នកបម្រើWhere stories live. Discover now