ថ្ងៃថ្មីចូលមកដល់ ពេលនេះjungwon ត្រូវពុកហៅទៅនិយាយ ជាមួយមិនដឹងថាមានរឿងអីទៀតហេីយ....!!
<ហាស.!!! អ្នកបម្រើ?? ពុកគិតអីបានអោយកូនទៅធ្វេីការជាអ្នកបម្រីគេ?លេងសេីចពេកទេដឹង>jungwon
មិនយល់ទេនេះមែនឬលេងធ្លាប់តែពុកគេចង់អោយកូនបានរៀងខ្ពងខ្ពស់មានការងារល្អធ្វេី តែនេះមេីលពុកខ្ញុំចុះ<យេីងមិនបានលេងសេីច យេីងនិយាយមែន>គាត់តបតាំងសំឡេងប្រាកដប្រជា
<ខ្ញុំមិនព្រម>
<ឯងត្រូវតែព្រម ព្រោះឯងជាកូនពុក>
<មិនទាក់ទងរឿងកូនពុកមិនកូនពុកទេ សំខាន់ខ្ញុំមិនព្រម>នាយតូចប្រកែកមិនញញេីតទេម្តងនេះនៅៗអោយគេទៅបម្រេីអ្នកណាក៏មិនដឹង មិនយល់ព្រមទេស!!
<ចុះយប់មិញ អ្នកណាថាចង់សងគុណពុកម៉ែ>
<រឿងសងគុណនោះជារឿងផ្សេង >
<ផ្សេងយ៉ាងមិច ចង់សងគុណពុកស្តាប់ បង្គាប់ពុកទៅចឹង> គាត់ចូលមកអោបស្មារខ្ញុំ ខ្ញុំដឹងថាពុកកំពុងតែយកចិត្តខ្ញុំច្បាស់ណាស់ហឹស..ចង់ប្រាប់ថាមិនចាញ់បោកទេ
<ពុកប្រាប់មក...!!មិចក៏ចង់អោយខ្ញុំទៅធ្វេីអ្នកបំម្រីគេ?ខ្ញុំបែរមុខចំគាត់ចង់ដឹងពិតមែនថាពុកខ្ញុំគាត់មានហេតុផលអី
<រឿងមនុស្សចាស់ឯងកុំចង់ដឹងអីល្អជាង ធ្វេីតែតាមពុកប្រាប់ទៅ>គាត់ទះស្មារខ្ញុំតិចៗ
<បេីពុកមិនប្រាប់ហេតុផង ខ្ញុំគ្មានថ្ងៃព្រមនឹងពុកដាច់ខាត> ម្តងនេះមិននិយាយលេងទេបេីពុកនៅតែបែបនិង
<ពុកប្រាប់ឯងក៏បាន គឺពួកគាត់ជាអ្នកមានគុណពុកបេីគ្មានពួកគាត់ទេ ម្ល៉េះពុកក៏គ្មានជីវិតរស់ដល់សព្វថ្ងៃនេះដែរ គេជួយជីវិតពុកពីពួកចោរដែរ ប្លន់ទ្រព្យសម្បត្តិនឹងពួកដែរ សម្លាប់លោកយាលោកតារបស់ឯងដែរ jungwon ><ចុះមិចក៏គេមិនព្រមយកប៉ាទៅចិញ្ចឹមធ្វេីកូនតែម្តងទៅ ទុកអោយនៅវេទនាបែបនេះទៅកេីត>jungwon អោបដៃពេីងទ្រូងនិយាយជាន់កែងពុកភ្លាមៗក្រោយស្តាប់ទៅដូចមិនសូវទំនង់
<បានគេជួយចាត់ទុកថា សំណាងធំហេីយអាកូន ឯងកុំបានសម្តីពេល តិចត្រូវ>គាត់ក្រលរចង់ខោកក្បាលខ្ញុំ
<មានណាពុក ខ្ញុំគ្រាន់តែឆ្ងល់ បេីជួយហេីយមិចក៏មិនយកទៅចិញ្ចឹមតែម្តងទៅ កុំអីស្មាលនេះខ្ញុំកេីតជាកូនអ្នកមានបាត់ហេីយ>
YOU ARE READING
អ្នកបម្រើ
Historia Corta"តាមការពិតទៅគាត់ធ្វេីល្អដាក់គេគ្រប់គ្នា មិនមែនធ្វេីដាក់តែខ្ញុំម្នាក់ទេ...ហាសហា ឈប់ល្ងង់បានហេីយYang Jungwon "