អោបលេីកចុងក្រោយ

367 39 17
                                    

🌱 សូនូមកដល់ដៃពេទ្យហេីយ ក៏បានគេងសម្រាក ធម្មតាដាក់សុីរ៉ូមអោយមានកម្លាំង ព្រោះតែសូនូគ្រាន់តែសន្លប់បន្ទាប់ពីឃេីញឈាម...!!

កំម្លោះនីគីអង្គុយពីចំហៀងក្រែអ្នកជំងឺកាន់ដៃរាងតូចជាប់មិនលែងនាយមានអារម្មណ៍ថា សូនូសន្លប់យូរពេកហេីយទេីបនាយមិនទៅណានៅចាំអោយរាងតូចដឹងខ្លួនសិន ...!!

" ឆាប់ដឹងខ្លួនមកក្មេង រំអួយ '' នាយនិយាយបណ្តេីរអង្អែលសក់ទន់ៗរបស់រាងតូចបណ្តេីរ

" កុំគេងយូរពេកយេីងមិនចូលចិត្ត '' នាយសម្លឹងមេីលទៅមុខដែរស្លេកស្លាំងគ្មានឈាម នាយអោនមុខទៅផ្តិតយកស្នាមថេីបលេី ថ្ពាល់រលោងពេលម្ចាស់គេមិនដឹងខ្លួន ក៏មិនសុំការអនុញ្ញាតដែរត្បិតពេលសូនូដឹងខ្លួននាយប្រាកដជាមិនអាចថេីបបានទៀតទេ

" សុំទោស....'' នីគីនិយាយថេីៗ សឹងតែមិនឮហេតុអីនៅសុខៗនាយក៏ពោលពាក្យសុំទោសដាក់សូនូ ទាំងដែរនីគីជាមនុស្សមាត់រឹង មិនចេះទ្រអ្នកណា មិនចេះសុំទោស  ក៏មិនចេះខុស..!!

"ពីពេលនេះទៅយេីង មិនបណ្តោយអោយឯងឈឺបែបនេះទៀតទេ យេីងសន្យា'' នាយយកដៃដែរទន់គ្មានសូម្បីកម្លាំងលេីកវាខ្លួនឯងមកថេីប

"នៅជាមួយយេីង ណា....សូនូ'' បញ្ចប់ប្រយោគនីគីស្រាប់តែដាក់ខ្លួនគេងលេីក្រែអ្នកជំងឺ នាយស្រវាអោបសូនូ..!!

🌱ពេលរសៀលសុងហ៊ុនធ្វេីការ រហូតមិនសម្រាកញុំា បាយទឹក ជេគឃេីញបែបនេះនាយមិនសប្បាយចិត្តទេ

"ចាហ្វាយ''

"ហឹមម ''

"ចាហ្វាយមិន ញុំាអាហារទេថ្ងៃត្រង់ទេហេស''

"យេីង មិនឃ្លានទេជេគ'' នាយតបនឹងជេគតែភ្នែកមិនដកពីការងារដែរ
"ចុះ កាហ្វេវិញ ចាហ្វាយយកទេ ខ្ញុំធ្វេីជូន ''

"អឹមម..'' សុងហ៊ុនក្រហឹមក្នុងបំពង់ក៏ ជេគឮហេីយចេញទៅធ្វេីភ្លាម

" ចាហ្វាយគួរតែ បានសម្រាកខ្លះគាត់ហត់ពេកហេីយ សុំទោសណាចាហ្វាយ ''

"ក្លុក'' ជេគដាក់ថ្នាំអ្វីម្យ៉ាងក្នុងកែវកាហ្វេរបស់សុងហ៊ុនទេីបលេីកមកអោយនាយ តាមក្រោយ

អ្នកបម្រើWhere stories live. Discover now