ជិតភ្លឺ កៃយាលួចចូលផ្ទះគេីមៗ ខ្លាចមានគេឃេីញ ចៃដន្យក៏ដល់ម៉ោងដែរជុងវ៉ុនត្រូវក្រោកធ្វេីម្ហូបផង ទេីបបានប្រទះនាង ធ្វេីរឹកលឹបល
"អ្នកនាង កៃយា..!! ទេីបមកពីណា?
"បិតមាត់..កុំមកចេះ !!ថាអោយរាងតូចហេីយកៃយាសំដៅទៅបន្ទប់របស់នាងវឹង..!! ជុងវ៉ុនមិនបានដេញដោលច្រេីនដែរ ណាមួយមិនចង់ពាក់ព័ន្ធនឹងនាងផង ទេីបចូលទៅផ្ទះបាយប្រញាប់ធ្វេីកិច្ចការរបស់ខ្លួន..!!
.......
"អ៊ួក..អ៊ួក...ហឹស..!! ''
"អ៊ួក..អ៊ួក...ហេីយវេទនាម្ល៉េះ..ហឹក..!! '' សូនូទេីបតែក្អួតរួចតោងខ្លួននឹងទ្វាបន្ទប់ទឹកក្រោកឈរ ទាំងវេទនា គេវិលមុខខ្លាំងណាស់ បាយមិនបានតាំងពីម្សិល ដាក់ក្អួតៗ ហេតុគ្មានកម្លាំងសូម្បីបន្តិច..!!
ភឹប...!! សូនូយោងខ្លួនឡេីងលេីពូក ប្រឹងសំងំគេងក្រែងបានធូរខ្លះ តែអត់ទេសូនូកាន់តែគេងវាកាន់តែដោល រកតែក្អួតមិនឈប់...!!
"អ៊ួក..អួ៊ក...ហឹក ហឹក..អ៊ួក ..'' សូនូអោនក្បាលក្អួតយកៗ សឹងតែបែកប្រម៉ាត់នាយតូចទន់ដៃទន់ជេីង អស់កម្លាំងរលីង..!!
"សូនូ ''
"អ្នកប្រុស..ហឹក..ហឹក '' សូនូអង្គុយផ្ទាល់ឥដ្ឋពេបមាត់យំដាក់នីគីភ្លាម នាយទេីបតែចូលមកមុននេះ
"ក្អួត ទៀតហេីយ..!! រាងក្រាស់ចូលទៅបីរាងតូចចេញមកក្រៅ ដាក់រាងតូចអង្គុយអោយបានស្រួល សឹមនាយឡេីងទៅអង្គុយទល់មុខរាងតូច
" ព្រឹកនេះ ទៅពេទ្យណា !! ''
"ខ្ញុំ..អត់ចង់ទៅទេអ្នកប្រុស''
"ក្អួតពីរថ្ងៃហេីយណា ត្រូវទៅ''
".......'' សូនូក្រវីក្បាលចង់យំ
"ស្តាប់ បង្គាប់ទៅជាមួយយេីង កុំភ័យអី'' នីគីចូលទៅអោបរាងតូច លេីកដៃអង្អែលក្បាលសូនូថ្នមៗដូចទារកតូច សូនូស្ងាត់មាត់ជ្រៀបស្រវាអោបនីគីវិញទាំងគ្មានកម្លាំងដៃ
"កុំខ្លាច យេីងមិនអោយឯងកេីតអីទេ គីម សូនូ ''
"ហឹក..ហឹក..'' សូនូយំញ័រខ្លួនទទ្រេីកក្នុងដេីមទ្រូងរាងក្រាស់ គេអត់ចង់ទៅពេទ្យទេ គេខ្លាចពេទ្យយកគេទៅវះកាត់ ខ្លាចគ្មានឪកាសបានក្រោកឡេីងមកជួបគ្រប់គ្នា មនុស្សជាទីស្រលាញ់របស់គេ ..!!
YOU ARE READING
អ្នកបម្រើ
Короткий рассказ"តាមការពិតទៅគាត់ធ្វេីល្អដាក់គេគ្រប់គ្នា មិនមែនធ្វេីដាក់តែខ្ញុំម្នាក់ទេ...ហាសហា ឈប់ល្ងង់បានហេីយYang Jungwon "
