ភាគទី ៣៩ : ចាស៎ ! យ៉ាងមិចមិនស្វាគមន៍ហ្អរ ?

25 3 0
                                    

« អ្នកនាង » ដេគុណធ្វើទឹកមុខបែបមិនសមបំណង ខំយ៉ាងនេះទៅហើយចុងក្រោយបែរជាត្រូវអាសារបង់ អាណិតដល់ចៅហ្វាយកំសត់ដល់ហើយថ្នាក់ធ្លាក់ខ្លួនឈឺទៅហើយកុំថាឡើយទៅមើលផ្ទាល់គ្រាន់តែពាក្យអរគុណមួយម៉ាត់អោយបានត្រជាក់ចិត្តក៏នាងមិនខ្ចីផ្តាំផ្ញើរតាមគេផង
« ចុះ ! ចុះអាម្នាក់នោះ ? »
« អាម្នាក់ណា ? »
« ម្នាក់ដែលចង់សម្លាប់ខ្ញុំ ? » 
« គ្នាដែលចាប់បាននៅសល់៩អ្នក ៥អ្នកស្លាប់ហើយ៤អ្នកទៀតកំពុងតែក្បែរស្លាប់ព្រោះវាមិនព្រមសារភាពទាល់តែសោះ ចៅហ្វាយដាក់ទោសពួកវាសឹងតែស្លាប់ទៅហើយមួយថ្ងៃកាត់អាវៈយវៈពួកវាម្តង »
« អូ៎ ! សាហាវណាស់ » ណាមហ្វុនលើកដៃខ្ទប់មាត់កាលបើបានលឺដូចច្នោះ ជីមីនកាន់តែសាហាវខ្លាំង នាងមិននឹកស្មានដល់ថាព្រោះតែនាងម្នាក់ទើបគេចាត់ការមនុស្ស៩អ្នកនោះសាហាវដល់ថ្នាក់នេះទាល់តែសោះ ។ 
« ប៉ុណ្ណឹងមិនទាន់រាប់ថាសាហាវខ្លាំងទេ » នៅមានលើសនេះទៀតរាប់រយពាន់ដងប្រសិនបើជីមីនចង់ធ្វើ សាហាវមានគ្រប់ទម្រង់បែបផែន នេះគ្រាន់តែថ្នាក់ត្រួសៗប៉ុណ្ណោះ ។ 

« លោកថាចាប់បាន៩អ្នក តែគ្នាមានមាន១០អ្នក »
« ត្រូវហើយវារត់រួចម្នាក់ »
« កុំប្រាប់ថាវាជាអាមេក្លោង »
« ត្រូវហើយ »
« ហុឺ... » គិតថាក្រោយពីឆ្លងកាត់គ្រោះធំមួយនេះហើយនាងនឹងលែងអី ជីវិតអាចនឹងរស់នៅប្រកបដោយក្តីសុខ តែអត់ទេ ! នាងនឹងមិនអាចនៅស្ងប់សុខបានកាលបើមេក្លោងក្នុងរឿងមួយនេះវានៅរួចខ្លួននៅឡើយ នាងនៅចាំមុខរបស់វាបានយ៉ាងច្បាស់ ចាំសម្លេងវាច្បាស់ ចាំគ្រប់ម៉ាត់ពាក្យសម្តីដែលវាជេរនាងពាក្យដែលវាចង់អោយនាងស្លាប់ នឹកឃើញពេលណានាងឈឺចិត្តពេលនោះហើយក៏នៅតែបន្តនឹកមិនចេញដូចគ្នាថាខ្លួនឯងទៅបង្កអោយមានសត្រូវរហូតដល់គេចងអាឃាតតាមសម្លាប់ផ្តាច់សង្ខារតាំងពីពេលណាមក ។ 

« មេនហើយអ្នកនាងស្គាល់វាដែលទេ ? »
« អត់ទេ » ណាមហ្វុនគ្រវីក្បាល
« ហេតុអ្វីក៏វាចង់សម្លាប់អ្នកនាង ? »
« មិនដឹង »
« គំនុំគ្រួសារ ? »
« គ្មានទេគ្រួសាររបស់ខ្ញុំប្រកាន់គោលជំហររស់នៅស្ងប់សុខខ្លាំងណាស់មិនដែលទៅបៀតបៀនអ្នកណាអោយក្តៅក្រហាយទេ » គំនុំគ្រួសារវារិតតែមិនអាចនាងហ៊ានយកជីវិតមកដាក់ផ្នាល់ គ្រួសារនាងសាងល្អ ប្រព្រិត្តិល្អ មិនដែលទៅបង្កអោយអ្នកណាក្តៅក្រហាយមានតែជួយយកអាសារអ្នកដទៃជាពិសេសធ្វើបុណ្យដាក់ទាន សាងល្អតែក្នុងសង្គមគ្មានលាក់ពុតត្បុត ។ 
« ចុះអ្នកនាងមានធ្លាប់ឈ្លោះជាមួយអ្នកណាខ្លាំងដល់ថ្នាក់ក្លាយជាគំនុំដែលទេ » ដេគុណនៅតែដេញដោលសួរ ព្រោះរងចាំចម្លើយអស់ទាំងនេះមកយូហើយណាមហ្វុនដេកសន្លប់ទៅដល់៥ថ្ងៃគេពីរអ្នកចៅហ្វាយវិភាគគ្នារាល់ថ្ងៃស្ទើរតែឆ្កួតសតិ មួយយប់ៗមិនដែលគិតដេក គិតតែរឿងដែលបានឆ្លងកាត់រួចជាពិសេសចង់ចាប់អាមេក្លោងអោយបានបើចាប់មិនបានគឺនៅមិនស្ងប់ចិត្ត ។

ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ( រដូវកាលចុងក្រោយ )Nơi câu chuyện tồn tại. Hãy khám phá bây giờ