ភាគទី ៣៦ : កុំអោយយើងដឹងអោយសោះថាអ្នកណាចាប់ស្រីរបស់យើង

30 3 0
                                    

នៅតាមផ្លូវជារើយៗគឺគ្របដណ្តប់ដោយភាពស្ងប់ស្ងាត់ ណាមហ្វុនបានមើលទេសភាពដងផ្លូវចេះតែលួចមើលទៅក្រែងល៎ថាថ្ងៃណាមួយមានឱកាសល្អបានរត់ត្រឡប់ទៅវិញព្រោះថានាងមកយូពេកហើយវាហៀបនឹងចូលកន្លះខែហើយដែលនាងត្រូវមកជាប់ឃុំនៅទីនេះដោយលេសមួយកុហកអ្នកផ្ទះថាវិស្សកាលទៅដើរលេងសមុទ្រជាមួយមិត្ត ។ 
នាងបានឃើញអ្វីៗជាច្រើននៅក្នុងទីនេះ អាគារធំៗ ទំនើប ផ្សារ កាសុីណូខ្នាតយក្សរបស់គេ កន្លែងញាំអាហារកន្លែងផឹកសុីនឹងអ្វីផ្សេងៗច្រើនទៀត ទំនើបណាស់ឡូយខ្លាំងណាស់ដូចស្ថិតចំកណ្តាលទីកក្រុងសេអ៊ូលអញ្ចឹង ។ កំឡុងពេលធ្វើដំណើររាងយូដែលសុខៗនាងក៏ស្រាប់តែស្រែកឡើងនៅពេលដែលនាងបានឃើញសណ្ឋាគារប្រណិតខ្ពស់សន្លឹមនៅចំពោះមុខទៅហើយបែរជាបុរសម្នាក់នោះនៅតែបើកឡានធម្មតា បើករហូតដល់ហួស ក្រែងថាគេអោយមកយកនាងទៅសណ្ឋាគារចុះហេតុអ្វីទើបជិះហួស ?!

« អេ៎ ! ឈប់សិន » ណាមហ្វុន
« បាទ , មានការអ្វីមេនទេអ្នកនាង ? » 
« ក្រែងថាចៅហ្វាយលោកអោយមកយកខ្ញុំទៅសណ្ឋាគារមេនទេ ? សណ្ឋាគារនៅឯខាងក្រោយឯណោះ លោកបានជិះហួសហើយ » 
« ទើបទទួលបានបញ្ជារពីចៅហ្វាយថ្មីៗថាអោយមកទទួលអ្នកនាងទៅកំពង់ផែវិញ »
« ហេតុ ? ហេតុអ្វី ? » ប៊ឹបបៗៗៗ... បេះដូងដ៏តូចចាប់ផ្តើមលោតខុសចង្វាក់មានអារម្មណ៍ថាគេដូចជាកំពុងតែលេងសើចជាមួយនាងយ៉ាងមិចក៏មិនដឹង ? អារម្មណ៍របស់នាងប្រាប់ថាមិនស្រួលតែក៏ត្រូវតែបន្តទៅមុខទៀតដោយមិនអាចប្រកែកប្រឆាំងបាន ។ 

« បាទចៅហ្វាយរៀបចំកប៉ាល់ខ្នាតកណ្តាលមួយសម្រាប់អ្នកនាងតែពីរអ្នក ហើយអ្វីលើសពីនោះទៀតខ្ញុំមិនដឹងទេ » 
« ឡើងកប៉ាល់ ?! » កប៉ាល់ពាក្យតែពីរម៉ាត់តែធ្វើអោយណាមហ្វុនឆ្ងល់ដល់ថ្នាក់គិតលែងចេញ សុខៗក៏យកនាងចេញក្រៅ សុខៗក៏រៀបចំកប៉ាល់សម្រាប់មនុស្សពីរអ្នក តើគេកំពុងតែគិតអ្វីអោយប្រាកដ ?! 

« បាទ ! ប្រហែលជាចៅហ្វាយមានអ្វីចង់និយាយជាមួយអ្នកនាងតែពីរអ្នកទេដឹង »
« ខ្ញុំហើយនឹងគេមានរឿងអ្វីដែលត្រូវនិយាយ ? » ចួបពេលណាក៏ឈ្លោះ ចួបពេលណាក៏មានបញ្ហា ពេលដែលចួបគ្មានបញ្ហាគឺពេលឡើងគ្រែជាមួយគ្នា ម្លោះហើយនាងហើយនឹងគេដូចជាគ្មានរឿងសាច់ការអីដែលគួរតែនិយាយគ្នាតែពីរអ្នកសោះ ។ 

ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ( រដូវកាលចុងក្រោយ )Donde viven las historias. Descúbrelo ahora