រោយពីរងចាំប្រមាណជាង១០នាទីក៏បានដឹងព័ត៍មានទាំងអស់ពីប្រព័ន្ធCCTVសុវត្ថិភាពដែលបានចាប់យកសកម្មភាពរបស់ណាមហ្វុនទាំងស្រុងតាំងពីចាកចេញពីវីឡារហូតបានឡើងកប៉ាល់ ជីមីនញ័រអស់ទាំងសព្វខ្លួន គាត់ស្ងប់ស្ងាត់តែលាក់កំហឹងបិសាច ពេលនេះក៏ចេញកប៉ាល់ខ្នាតកណ្តាលរបស់គាត់ដេញតាមកប៉ាល់ជនខិលខូចនោះព្រោះចាប់សញ្ញាបានថាវាចាកចេញមិនទាន់ផុតបានឆ្ងាយប៉ុន្មាន ។
ជីមីនឈរសម្លឹងទៅផ្ទៃសមុទ្រទាំងទឹកមុខគុំគួន ខឹងសម្បា ខឹងខ្លាំង ដៃម្ខាងកាន់កាំភ្លើងដៃម្ខាងកាន់បារីជក់ ជក់ឡើងអស់មួយប្រអប់រហូតដល់ដេគុណគ្រវីក្បាល កាលណាដែលជីមីនញៀនបារីបែបនេះគឺជីមីនកំពុងតែស្ត្រេសខ្លាំង ។
« ទាយទៅថាវាជាអ្នកណា » ជីមីន
« មិនដឹងទេចៅហ្វាយ ចុះចៅហ្វាយដឹងដែលទេទាន ? » ដេគុណសួរបកមកវិញព្រោះនាយមិនបានដឹងពិតមេន នឹកមិនឃើញណាមហ្វុនគួរអោយស្រលាញ់បែបនេះទៅមានសត្រូវរហូតដល់គុំគួនចាប់យកទៅធ្វើបាបមកពីណា ឪពុករបស់នាងក៏លែងប្រឡូកក្នុងវិស័យនេះទៀតហើយវាមិនអាចឡើយដែលមានសត្រូវចេញមុខមកធ្វើបាបត៎ជំនាន់ ត្បិតតែជីមីនអាចនឹងមានសត្រូវពិតមេនព្រោះមនុស្សដូចជាគេក្រអើតក្រទមមិនចូលចិត្តដាក់ខ្លួនជាមួយនឹងនរណាចូលចិត្តធ្វើជាព្រះអង្គម្ចាស់តែថាទំនាក់ទំនងជីមីនហើយនឹងណាមហ្វុនក៏មិនបានបើកចំហរ មិនបានប្រកាសថាជាស្នេហា គ្រប់យ៉ាងស្ថិតក្នុងការលាក់បាំងលាក់ទុក កម្មសិទ្ធផ្ទាល់ខ្លួន អញ្ចឹងហើយវាមិនអាចនោះឡើយដែលសត្រូវរបស់ជីមីនចង់បំផ្លាញមនុស្សស្រីរបស់ជីមីនធ្វើអោយបេះដូងរបស់ជីមីនឈឺចាប់ខ្លោចផ្សារនោះ ។« មិនដឹងទេយើងកំពុងតែចាំមើលមុខរបស់វា ចង់ដឹងថាវាជាអ្នកណាហេតុអ្វីក៏ហ៊ានម្លេះ » ជីមីនបោះបារីចាស់ចោលនឹងយកជើងជាន់ផ្កាភ្លើងដែលសេសសល់អោយវារលុតអស់ហើយក៏ទាញដើមថ្មីយកមកជក់បន្តកុំអោយដាច់តែក៏ត្រូវបានដេគុណហាមឃាត់
« ចៅហ្វាយឈប់ជក់ទៀតទៅ ចៅហ្វាយជក់អស់ច្រើនហើយ »
« កុំមកចេះ » មនុស្សរឹងចចេសក៏បន្តអុជបារីដើមថ្មីយកមកជក់ទាំងដែលគ្មាននរណាហាមឃាត់គេបាន
« ស្ត្រេសយ៉ាងនេះបារម្ភខ្លាំងណាស់រឺចៅហ្វាយ »
« មិន »
« ហេតុអីធ្វើមុខដូចជាតានតឹងខ្លាំង »
« នាងស្ថិតក្នុងការទទួលខុសត្រូវរបស់យើង ដឹងទេ!បើអាពួកឆ្កួតអស់ទាំងនោះសម្លាប់នាងចោលទៅយើងមានកូនស្រីឯណាទៅសងឆេមីនវិញ ? » ចម្លើយងាយៗតែនាំអោយដេគុណស្តាប់រហូតដល់លួចពេបមាត់ អស់សំណើច មនុស្សមាត់រឹងទាំងដែលខ្លួនឯងបារម្ភស្រីល្អិតម្នាក់នោះស្ទើរតែស្លាប់
ВЫ ЧИТАЕТЕ
ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ( រដូវកាលចុងក្រោយ )
Любовные романы" បាបកម្មដែលគ្រួសាររបស់ខ្ញុំសាងទៅលើលោក ខ្ញុំនឹងដោះសងលោកជំនួសទាំងការទាំងចុងណា ផាកជីមីន " ណាមហ្វុន ( សេរីច្រវ៉ាក់អន្ទាក់ស្នេហ៍ )