ភាគទី ៣២ : ថ្លើមធំណាស់

101 8 0
                                    

« គីមណាមហ្វុន !!! » ជីមីនស្រែកហៅឈ្មោះរបស់នាងខ្លាំងៗទាំងស្លន់ស្លោ តែវាក៏ធ្វើអោយគេស្រឡាំងកាំងដល់ថ្នាក់និយាយលែងចេញដូចគ្នា ចុងបញ្ចប់គំនិតឆ្កួតៗរបស់គេទាំងអស់វាត្រឹមជាការស្រមើរស្រមៃតែម្នាក់ឯងនៅពេលដែលទ្វារបើកបង្ហាញមកឃើញនាងក្រមុំណាមហ្វុនកំពុងតែចងពង់កន្សែងត្រឹមល្វែងប្រអប់ទ្រង់ដល់លើជង្គង់ជាមួយនឹងទឹកមុខធម្មតាជាទីបំផុត មិនត្រឹមតែប៉ុណ្ណោះនាងថែមទាំងឈរសឹតសក់វែងអន្លាយត្រឹមចង្កេះរបស់នាងធ្វើព្រងើយ មិនខ្វល់ពីហេតុការណ៍ដែលបានកើតឡើងទាំងអ្នកម្ខាងទៀតវឹកវរស្ទើរតែឆ្កួតសតិ ។  

« នាងកំពុងតែកើតឆ្កួតតើមេនទេ ?! » គេស្រែកសួរនាងទាំងមុខក្រញ៉ូវ គេចងចិញ្ចើមចូលគ្នា សម្តែងទឹកមុខដូចជាចង់សុីសាច់នាងទាំងរស់ អម្បាញមិញក៏ភ័យស្លន់ស្លោ ពេលនេះក៏ខឹងច្រឡោតស្ទើរតែចាប់នាងយកទៅបោកអារម្មណ៍ប្រែប្រួលមិនទៀង គេពិតជាខឹងសែនខឹង ។

« លោក ! មិនមេនខ្ញុំ » នាងក្រមុំឆ្លើយតបទាំងទឹកមុខរៀបស្មើរ ក្រសែរភ្នែកមិនខ្ចីងាករកម្ចាស់សំនួរ ផ្តោតអារម្មណ៍តែម្យ៉ាងជាមួយរូបឆោមសម្រស់ខ្លួនឯងក្នុងកញ្ចក់ ឃើញថាខ្លួនឯងទាំងស្អាតទាំងក្មេងខ្ចីបែបនេះមិនគួរណាយកពេលមកចំណាយជាមួយមនុស្សអាយុច្រើនចាស់ជិតស្លាប់ចូលក្តាមមជ្ឈូសដូចជាគេម្នាក់នោះ ។ 
« នាងនិយាយបានន័យថាមិច ? » មនុស្សចាស់កាន់តែស្រែកច្រឡោត កាន់តែខឹងជាងមុនកាលបើគេខ្វាយខ្វល់តែម្នាក់ឯងហើយក៏ថែមទាំងទទួលបានការព្រងើយកន្តើយមកវិញពីភាគីម្ខាងទៀត នាងនិយាយកំប៊ុតៗកន្តោះកន្តើយភ្នែកមិនខ្ចីងាកមើលចាប់ទុកដូចគេជាខ្យល់អាកាស គេពិតជាខឹងហើយក៏ស្អប់ចំពោះទង្វើរនាងក្នុងពេលនេះ ។

« ខ្ញុំនិយាយថាអ្នកដែលឆ្កួតជាលោកមិនមេនខ្ញុំ យល់! »
« នាងនិយាយម្តងទៀតមកមើល »
« លោកឆ្គួត- លោកឆ្កួតៗៗៗ » ខ្លួនធ្វើដាក់គេបានចំណែកឯគេធ្វើតបស្នងវិញបែរជាខឹងដូចមនុស្សឆ្កួត ពេលនេះស្រាប់តែណាមហ្វុនលែងខ្លាចលែងខ្វាយខ្វល់គេស្អប់អីនាងបញ្ឈឺនឹង គេកាន់តែខឹងនាងកាន់តែបានចិត្តយ៉ាងច្រើនស្អប់នាងណាស់ទើសនាងណាស់បញ្ជួននាងទៅកន្លែងដើមវិញហើយរស់នៅជាមួយមីឆ្កួតប្រពន្ធក្រៅសាច់ការដែលប្រឹងដាក់ងារក្តែងៗនោះវិញទៅ ។

ច្រវ៉ាក់ស្នេហ៍អន្ទាក់បេះដូង ( រដូវកាលចុងក្រោយ )Où les histoires vivent. Découvrez maintenant