Burn it up

7.3K 218 16
                                    

នៅក្នុងហាងកាហ្វេមួយ
៦:៥៥PM
សម្លេងមនុស្សប្រុសស្រីអ៊ូអរ មានជាក្រុម មានជាគូរ ពិភាក្សារឿងការងារ ឬការសិក្សា នៅក្នុងហាងកាហ្វាមួយកន្លែងក្នុងទីក្រុង។
«ជុងគុក បងផ្ញើបិតហាងផងបានទេ?នៅផ្ទះមានការបន្តិច» បុរសមាឌធំម្នាក់ដើរមកនិយាយជាមួយកម្លោះដែលមានកម្ពស់ទាបជាង។
«បាទ មិនអីទេបងទៅចុះ ចាំខ្ញុំបិតហាងឲ» នាយកម្លោះងាកមកតបព្រមជាមួយស្នាមញញឹម។
«អរគុណ បងទៅហើយ» នាយទះស្មាជុងគុកបន្តិចទើបដើរចេញទៅ។ជុងគុក ដកដង្ហើមធំមួយបន្តិចទើបងាកទៅធ្វើការងាររបស់ខ្លួនបន្តដែលកំពុងមម៉ាញឹក។

៨:០០PM
ជុងគុកដើរជូតតុនិងរៀបចំរបស់របរក្នុងហាងឲរៀបរយទើបផ្លាស់អៀមការពារចេញ រៀបនឹងបិតហាង។ ជុងគុកដើរចេញមកតាមផ្លូវងងឹត ព្រោះពេលនេះល្ងាចណាស់ហើយ ណាមួយផ្លូវទៅកាន់ផ្ទះរបស់គេវាមានសភាពស្ងាត់ធ្វើឲគេព្រឺៗបន្តិចដែរ។ពេលដើរបានបន្តិចក៏លេចចេញបុរសស្លៀកពាក់ខ្មៅបួន ប្រាំនាក់មកពីណាក៏មិនដឹង ធ្វើឲជុងគុកត្រូងរាជើងថយក្រោយញើសជោគថ្ងាស។
«យ៉ាងមិចហើយលុយរបស់យើង?» ប្រុសម្នាក់ក្នុងចំណោមសួរឡើង មើលទៅដូចជាមេគេហើយ។
«គឺ...ថា....នែ៎ ខ្ញុំមិនទាន់មានទេ»ជុងគុកចេះតែដើរថយក្រោយ រកផ្លូវរត់នឹងឯង។
«យើងមកបីដងហើយលើកណាក៏គ្មាន ឯងគិតចង់ពន្យាដល់ណាទៀត បើថាគ្មានលុយសងទេ រូបរាងឯងស្អាតប៉ុណ្ណឹង ដែរ ទៅលក់ខ្លួនក្នុងក្លឹបចៅហ្វាយយើងទៅ» ម្នាក់ទៀត និយាយសម្លីឈ្លើយៗឡើង ធ្វើឲជុងគុកចង់តែហក់ទៅដាល់មាត់វាឲបែកទេ តែទាស់ថាគ្នាវាច្រើន ហើយមាឌពួកនោះដូចដំរី មិនខុសទេដែលធ្វើជាអ្នកទាបំណុល។
«ប៉ុន្តែខ្ញុំមិនទាន់មាន ទុកពេលឲខ្ញុំសិនទៅ» ជុងគុក និយាយរួចប្រុងដាក់មេប្រូច តែត្រូវពួកគេចាប់ទាញមកវិញ រុញផ្ទប់នឹងជញ្ជាំងមួយទំហឹង ធ្វើឲចុកឆ្អល់មិនស្ទើ។
«ចង់ទៅណា ពួកឯងចាត់ការ» អាមេក្លោងបញ្ជា រួចអាប៉ុន្មាននាក់ទៀតក៏មកវាយដំច្រំធាក់លើខ្លួនប្រាណរបស់ជុងគុកគ្មានប្រណីដូចបាវខ្សាច់។
«ឈប់ភ្លាម!!!»សម្លេងមកពីណាមិនដឹងបង្អាក់ការប្រើអំពើហិង្សាលើខ្លួនប្រាណទន់ខ្សោយដែលពេលនេះបាត់ស្មារតីបាត់ទៅហើយ។
«នាងជាអ្នកណា?» វាសួរនារីម្នាក់ដែលមកស្រែកឃាត់មុននេះ។នាងមើលទៅទំនងជាអ្នកមានណាស់ ព្រោះមើលស្លៀកសម្លៀកបំពាក់តែងខ្លួនរបស់នាងមិនធម្មតា។
«ហេតុអីពួកឯងបួន ប្រាំនាក់វៃគេតែម្នាក់បែបនេះ?» នាងមិនឆ្លើយតែបែរជាសួរបកវិញ។
«វាជំពាក់បំណុលយើងហើយមិនសង ហើយនាងមកចេះដឹងស្អីដែរ» វាបោះសម្តីឈ្លើយៗ បែបមិនគោរពសិទ្ធិស្រ្តីអីសោះ។
«ចុះឯងគិតថាពេលវៃគេហើយឯងបានលុយរបស់ឯងឬ???ល្ងង់ណាស់!!!ថែមទាំងថោកទាប គ្នាមួយហ្វូងព្រួតវៃគ្នាម្នាក់ ជាប្រុសម៉ាក់អី» កណ្តាលមុខផាំងចំតែម្តង ធ្វើឲពួកវាឆេះឆួលពេញទ្រូង ប្រុងស្ទុះមករកនាងតែមានអង្គរក្សដែលឈរខាងក្រោយខ្នងនាងទាញកំភ្លើងពីចង្កេះធ្វើឲពួកវាថយក្រោយយ៉ាងលឿន។
«នាងជាអ្នកណា មកចេះដឹងស្អីដែរ?»
«យើងជាអ្នកណាមិនសំខាន់ មិនចាំបាច់ឲមនុស្សសំរាមដូចពួកឯងដឹង គេជំពាក់ឯងប៉ុន្មាន?» នាងប្រើសំដីចុកៗដាក់ឲ ពួកវាសឹងក្អួតឈាម។
«នាង....វាជំពាក់១០០០០០ដុល្លា» វាប្រុងច្រឡោតទៀត តែនឹកថាខ្លាចគ្រប់កំភ្លើងទម្លុះក្បាល ក៏ឆ្លើយតបដោយ ស្រួលៗ។
«នេះលុយ...ពួកឯងទៅយកក្មេងនោះមក» នាងហុចលុយអោយទៅពួកនោះ ទើបប្រើអង្គរក្សឲទៅលើកជុងគុកដែលសន្លប់ស្តូកស្តឹងនោះមកជាមួយខ្លួន។

Flame🔥 Where stories live. Discover now