part1

7.4K 154 3
                                    

ឈូ!!!!!!

សម្លេងដំណក់ទឹករបស់ភ្លៀងធ្លាក់បន្លឺឡើងរន្ធឹកហាក់កំពុងកោធខឹងនិងអ្នកណាម្នាក់មកអញ្ចឹង ដំណក់គ្រាប់ទឹកភ្លៀងធំៗធ្លាក់ចុះមកប៉ះនិងកញ្ចក់របស់អគារមួយនៅចំកណ្ដាលទីក្រុង មនុស្សម្នារហ័សរកកន្លែងជ្រករៀងខ្លួន លើកលែងតែបុរសម្នាក់ដែរកំពុងអង្គុយនៅលើកៅអីធ្វើការរបស់ខ្លួននៅក្នុងបន្ទប់នេះតែប៉ុណ្ណោះ។

ស្បែករបស់គេសរភ្លឺចែងចាំងស្ទើរលើសមនុស្សស្រីគ្រប់រូបដែរនៅលើលោក សក់ពណ៍ខ្មៅរលើបរលោង រាបស្មើរធ្លាក់មកប៉ះត្រឹមចញ្ជើមក្រាស់ខ្មឹករបស់គេទឹកមុខរបស់គេមាំទាំ ស្ងាត់ស្ងៀម ម៉ត់ចត់ក៏អាចធ្វើអោយយើងដឹងហើយថាបុរសម្នាក់នេះមិនសមប្រកបនិងជាមនុស្សដែររួសរាយរាក់ទាក់នោះទេ។

តុក តុក តុក ~~~~

«ចាហ្វាយ ថ្ងៃនេះយុនហាយ៉ុនបញ្ចប់ការសិក្សារ
ហើយចាហ្វាយចង់អោយខ្ញុំចាត់ការនាងយ៉ាងមិចបាទ?»ឌីន បន្លឺសួរឡើងនៅពេលដែរការងាររបស់ខ្លួនគឺតាមដានរាងតូចហាយ៉ុនម្នាក់នេះ ហើយពេលនេះក៏ត្រូវមកផ្ដល់ដំណឹងដល់ចាហ្វាយរបស់គេអោយបានដឹងដូចគ្នា។

«មិនបាច់ធ្វើអីទេ ដល់ពេលនាងនិងមកដោយ
ឯកឯង» សម្លេងដែរគ្មានទឹកដមរបស់អ្នកកម្លោះក៏បន្លឺឡើង គេអង្គុយក្រវីប៊ិចនិងដៃឯភ្នែកងាករំពៃទៅសម្លឹងមើលដំណក់ទឹកភ្លៀងដែរធ្លាក់នៅខាងក្រៅឥតឈប់ឈរ វាប្រៀបបានដូចជាភ្លេងតន្ត្រីដែរប្រគុំឡើងមកកំដរអារម្មណ៍របស់គេនៅពេលនេះដូច្នោះដែរ។

«បើអស់ការហើយ អញ្ចឹងខ្ញុំសុំលាទៅខាងក្រៅសិនហើយទាន»ឌីនឱនគោរពលាគេបន្តិច សឹមថយជំហ៊ានដើរបែរទៅក្រោយរកសម្លឹងមើលមាត់ទ្វារ មុននិងនាំខ្លួនចាកចេញទៅបាត់បន្សល់តែអ្នកកម្លោះដែរនៅរំពៃនឹកគិតម្នាក់ឯ៏ងតែប៉ុណ្ណោះ។

តាមពិតទៅគេមិនដឹងអ្វីច្រើនពីក្មេងស្រីម្នាក់
នេះនោះទេ គ្រាន់តែដឹងថានាងជាកូនរបស់កូន
បំណុលនៅCasinoរបស់Jimin ជាក្មេងស្រីដែរមានរូបរាងស្រស់ស្អាត ជាពិសេសគឺនៅក្រមុំបរិសុទ្ធដែរម្ដាយបម្រុងនិងយកមកលក់ដោះបំណុលដែរខ្លួនជំពាក់រាប់រយលាន ...... Jiminមិនចង់ដោះដូរដោយវិធីបែបនេះឡើយប៉ុន្តែគេគិតថាបើគេមិនយកនាងមកទុក ម្ដាយនាងក៏និងនាំនាងទៅកន្លែងផ្សេងដដែរ ដោយចិត្តអាណិតបន្តិចបន្តួចផងក៏សម្រេចចិត្តយកនាងមកទុកអោយបងប្រុសខ្លួន យើងណាបងរបស់គេក៏និងមិនរញ៉េរញៃដូចពួកអាអ្នកលេងបាតផ្សារនៅខាងក្រៅ គេព្រមទទួលរងចាំនាងដល់ថ្ងៃនេះ ថ្ងៃដែរនាងរៀនចប់និងអាលបានយកមកទុកអោយបុរសមុខម៉ូវម្នាក់នេះ ព្រោះបើទៅកន្លែងផ្សេងមិនប្រាកដថានាងនិងក្លាយជារបស់ពិតប្រាកដរបស់អ្នកណានោះទេ មានអ្វីដែរម្ដាយនាងបញ្ជូនទៅបានក្រៅពីក្លឹប,បនល្បែង និងបនស្រី????

✨ម្ចាស់ស្នេហ៍💌រដូវកាលទី2Where stories live. Discover now