ភាគទី32

3K 91 0
                                    

         ចាត់ការអាម្សៀតនេះរួចហើយ ប៉ូលីសក៏មកដល់ល្មម តែមើលមុខជនល្មើសសឹងមិនយល់ព្រោះមានសុទ្ធតែឈាម និងរបួសពេញខ្លួនស្ទើរ
ស្លាប់ស្ទើររស់។

«សម្រេចមកថាវាសងសឹកជំនួសឪវាតែប៉ុណ្នឹង?»ជីមីនឈរផ្អែកខ្នងនិងក្បាលឡាន ដែរមានបងប្អូនរបស់គេឈរក្បែរដូចគ្នា ព្រោះនៅពិភាក្សារគ្នាសិនកាលបើទើបលិចមុខកម្លោះយ៉ុងហ្គីឡើងមក។

«ក៏បែបនិងប្រោះឪវាស្លាប់ព្រោះតែយើង»យ៉ុងហ្គី

«ដោយវិធីណា?»ជីន

«យើងក៏ទៅរកដល់ផ្ទះ ក្រោយដឹងដំណឹងពីបុគ្គលិករបស់យើង»យ៉ុងហ្គី

«វាសមតែបែបនេះ»ជីមីន

«បងមិនកើតអីបានយ៉ាងមិច?»ថេយ៉ុងសួរទៅអ្នកកម្លោះដែរគេខំតាមរកមួយថ្ងៃហើយនៅរកមិនឃើញ ពេលនៅសុខៗក៏មកបានដោយបែបនេះ។

«យើងអោយកូនចៅស៊ើបមុនពេលយើងចេញទៅពិនិត្យ ហើយគេក៏ឃើញថាទូកដែរលិចជាស្នាដៃរបស់ជនបង្កប់ ! យើងដឹងថាពេលជិះកាប៉ាល់ត្រឡប់មកវិញនិងមានអ្នកប៉ងសម្លាប់យើង ព្រោះក្រសែភ្នែកអាម្នាក់នៅក្បែរទូកដែរលិចវាមើលមកយើងខុសធម្មតា ។ »យ៉ុងហ្គី

«ហើយ????»

«ហើយយើងក៏ពាក់អាក្រោះមករួចហើយពេលវាបាញ់ យើងក៏ធ្វើជាធ្លាក់ទឹកបន្ទាប់មកទូកសង្គ្រោះមកដល់យ៉ាងលឿន ឯងដឹងហើយមែនទេថាពេលនោះមានទូកមករកច្រើនណាស់ យើងក៏ជាអ្នករៀបចំព្រោះពេលដែរយើងត្រូវគេស្ដារឡើងគ្មានអ្នកណាឃើញទេ មនុស្សច្រើន!គ្មានអ្នកចាប់អារម្មណ៍! ពេលអាវេនវាថាវាមកលើគោក គឺវានាំយើងទៅដេកនៅលេងក្លឹបរបស់ជីមីននេះឯង»យ៉ុងហ្គី

«ហើយបងក៏អោយគ្រប់គ្នាចលាចលដូចនាយករដ្ឋមន្ត្រីកំពុងជិតស្លាប់?»ថេយ៉ុង

«បើជ្រុលសម្ដែងក៏សម្ដែងអោយសមពិតទេ?»យ៉ុងហ្គី

«ពេលនេះចប់ហើយពិតទេ?? សម្រេចមកថាមានតែខ្ញុំទេដែរមិនដឹងថាបងនៅមានសុវត្ថិភាពត្រូវទេ?»ថេយ៉ុងឈរច្រត់ចង្កេះសួរទៅបងប្អូនជើងល្អរបស់គេទាំង6អ្នកដែរគ្មានអ្នកណាាភ្ញាក់ផ្អើលនិងវត្តមានរបស់យ៉ុងហ្គីសោះ ក្រៅពីគេម្នាក់ឯង អ្វីដែរសំខាន់គឺមានតែគេនិងហើយដែរមិនដឹងរឿង។

✨ម្ចាស់ស្នេហ៍💌រដូវកាលទី2Where stories live. Discover now