ភាគទី24

3.1K 82 0
                                    

   ក្រោយពីយ៉ុងហ្គីងក់ក្បាលអោយវេនចូលមក រាងវ័យចំណាស់ម្នាក់ក៏លិចឡើងមកដូចគ្នា ព្រោះកន្លងមកច្រើនខែគួរសមដែរគេមិនបានអញ្ជើញគាត់អោយមកជួបមុខរបស់ហាយ៉ុនម្ដងណាឡើយ។

«ហាយ៉ុន!!! ចៅរបស់យាយ»សម្លេងមនុស្សចាស់បន្លឺឡើងធ្វើអោយហាយ៉ុនរហ័សងាកទៅមើលទើបស្រឡាំងកាំងនិងយំឡើងមក មុននិងលោកយាយរបស់នាងរត់ចូលមកក្រសោបនាងជាប់ទៅក្នុងទ្រូង។

«ខ្ញុំនឹករង្វង់ដៃលោកយាយណាស់ ហឹកហឹក»
ហាយ៉ុនរិតរង្វង់ដៃនៅលើចង្កេះរាងចាស់ដែរកំពុងឈរឱបនាងដូចគ្នា នាងយំឡើងដង្ហក់ព្រោះក្ដីនឹករលឹកវាធំធេងខ្លាំងរហូតរកអ្វីមកបរិយាយមិនបាន។

«ចៅនៅឈឺត្រង់ណាទេ? យាយស្ទើរហួសព្រលឹងស្លាប់ពេលឃើញព័ត៍មានរបស់ចៅ»

«មិនឈឺទេ ពេលនេះលែងអីហើយហឹក ចុះលោកយាយក្រែងឈឺមែនទេ?ទុកយូរមិនបានទេពេលនេះមានធ្វើទុកឬអត់? លោកយាយទៅនៅឯណា? មានបានសម្រាកគ្រប់គ្រាន់ឬអត់?»ហាយ៉ុនសួរទៅទាំងអណ្ដឺតអណ្ដក់ព្រោះកន្លងមកនាងមិនដឹងអ្វីបន្តិចពីលោកយាយរបស់នាងនោះទេ ព្រោះយ៉ុងហ្គីជាអ្នកចាត់ការនាងមិនហ៊ានសួរ ហើយក៏មិនហ៊ានធ្វើអោយគេទើសចិត្តទើបបានតែស្ងាត់ៗ បណ្ដោយទៅតាមនិង។

«យាយជាហើយ! មានរបស់ញ៉ំាឆ្ងាញ់និងអ្នកមើលថែបានឌិតដល់ណាស់ ។យាយនៅជាយក្រុងមិនជាឆ្ងាយពីទីក្រុងប៉ុន្មាននោះទេ»លោកយាយ

«ជា?? ជាបានយ៉ាងមិចបើខ្ញុំមិនទាន់រកលុយនាំលោកយាយទៅព្យាបាលផង?»ហាយ៉ុន

«លោកមីនបានអោយគ្រូពេទ្យជីនវះកាត់យាយកាលពី1ខែមុន សម្រាកព្យាបាលនិងមានគ្រូពេទ្យនៅមើលបានឌិតដល់នៅឯផ្ទះ ពេលនេះយាយបានធូរច្រើនខ្លាំងណាស់» លោកយាយរបស់នាងបន្លឺឡើងទាំងងាកទៅសម្លឹងមុខរបស់អ្នកកម្លោះបន្តិច ព្រោះគាត់ចង់អរគុណនិងសងគុណគេខ្លាំងណាស់។ដំបូងឡើយគិតថាគេនិងធ្វើបាបចៅស្រីខ្លួនអោយរស់នៅលំបាកវេទនា តែពេលឃើញគេធ្វើអំពើល្អខ្លះគាត់ក៏បានធូរចិត្ត ទោះបីមិនបានឃើញសភាពចៅស្រីផ្ទាល់ភ្នែកក៏ដោយ។

«គ្រូពេទ្យជីន?» ហាយ៉ុនផ្ទួនពាក្យរបស់លោកយាយនាងតិចៗ និងងាកទៅមើលមុខយ៉ុងហ្គីដូចគ្នា ព្រោះនាងក៏មិននឹកស្មានថាគេចំណាយទន់ដល់ថ្នាក់នេះ ថែមទាំងមើលថែយាយរបស់នាងទៀតផង ។នាងសប្បាយចិត្តដែរគ្រប់យ៉ាងវាល្អជាងការរំពឹងទុករបស់នាងរាប់រយលានដង ។

✨ម្ចាស់ស្នេហ៍💌រដូវកាលទី2Where stories live. Discover now