ភាគទី13

3.8K 112 0
                                        

តាំងពីត្រឡប់មកពីដើរផ្សារវិញ ពេលនេះក៏កន្លងទៅប្រហែលជា2ថ្ងៃហើយ នាងតូចនៅឯការដោយទន្ទឹងរងចាំមើលផ្លូវរបស់អ្នកកម្លោះរាល់ថ្ងៃ គ្រាន់តែ4ថ្ងៃនាងនឹកគេស្ទើរដាច់ខ្យល់ស្លាប់ទៅហើយ ព្រោះគេរវល់ខ្លាំងរហូតដល់សូម្បីតែទូរស័ព្ទក៏គេមិនខលមករកនាងដែរ។

«អ្នកនាងហាយ៉ុនថ្ងៃនេះចេញទៅខាងក្រៅមែនទេ?»លីលីចូលមកសួរនាំនៅពេលឃើញ ហាយ៉ុនដូចជាកំពុងរៀបចំខ្លួនចេញណា

«អត់ទេ ខ្ញុំទៅជួបបងគ្រីសនៅផ្ទះរបស់គាត់»ហាយ៉ុន

«ត្រូវការអោយខ្ញុំទៅជាគ្នាដែរទេ?»លីលី

«មិនអីទេឯងធ្វើការចុះ ខ្ញុំទៅតែម្នាក់ឯងបាន»
ហាយ៉ុនញញឹមតបហើយក៏ពាក់ស្បែកជើងដើរទៅរកវីឡាស្កឹមស្កៃរបស់អ្នកកម្លោះផាកនិងគ្រីសស៊ី ព្រោះនៅជិតគ្នា

«អ្នកនាងហាយ៉ុនមែនដែរទេ?» អ្នកបម្រើម្នាក់សួរបញ្ជាក់ពេលឃើញរាងតូចដើរចូលទៅ ព្រោះខ្លាចច្រឡំមនុស្សកាលបើនាងតូចមិនដែរចេញក្រៅផ្ទះច្រើននោះទេ។

«ចាសមែនហើយ»ហាយ៉ុន

«អញ្ជើញចូលខាងនេះចាស»អ្នកបម្រើនាំផ្លូវហាយ៉ុនចូលមករកបន្ទប់ទទួលភ្ញៀវដោយមានគ្រីសស៊ីនៅអង្គុយចាំស្រាប់។

«អស់ការហើយចេញទៅវិញចុះ»គ្រីសស៊ីប្រាប់ទៅអ្នកបម្រើរបស់ខ្លួន ហើយគេក៏ចេញទៅវិញបាត់។

«បងចាំខ្ញំយូរដែរទេ?»ហាយ៉ុន

«អត់ទេ ទើបតែអម្បិញមិញ ឆាប់មកអង្គុយនៅត្រង់នេះមក»គ្រីសស៊ីរហ័សទះសាឡុងពូកដែរនៅក្បែរខ្លួនតិចៗដើម្បីអោយនាងចូលមកអង្គុយក្បែរ ហើយក៏និយាយគ្នាលេងពីនេះពីនោះតិចតួច។

«មុខស្លក់ណាស់ បានគេងស្រួលឬអត់?»គ្រីសស៊ី

«ចាស បានតើ»ហាយ៉ុន

«ប្រាកដហើយមែនទេ?»គ្រីសស៊ី

«ចាសប្រាកដហើយ»ហាយ៉ុនងក់ក្បាលឆ្លើយទាំងបំពានការពិត ព្រោះប៉ុន្មានថ្ងៃនេះនាងនៅចាំទូរស័ព្ទអ្នកកម្លោះដល់យប់ជ្រៅរាល់យប់ ខ្លាចថាពេលគេងលក់ទៅ គេខលមកនាងមិនដឹងខ្លួន។ គ្មានអ្នកណាយល់អារម្មណ៍ថាពេលកំពុងនឹកនរណាម្នាក់វាពិបាកប៉ុណ្ណានោះទេ នាងក៏ចាំៗ ហើយនឹកគេខ្លាំងពិតមែនតែគេរវល់មិនសូម្បីខលមករកនាងមួយម៉ាត់ ។មិនមែននាងមិនចង់ខលទៅ តែព្រោះគិតថាគេរវល់ទើបមិនហ៊ានរំខាន ហើយចុងក្រោយក៏មកក្រៀមក្រំ
បែបនេះ។

✨ម្ចាស់ស្នេហ៍💌រដូវកាលទី2Where stories live. Discover now