ក្រោយពីលោកគ្រូពេទ្យជីនពិនិត្យនិងអោយថ្នាំប៉ូវកម្លាំងខ្លះរួច ពួកគេទាំងពីរក៏ចេញពីមន្ទីរពេទ្យត្រឡប់មកវិញ តែមិនទាន់ទៅផ្ទះភ្លាមៗទេ គឺឈាងចូលផ្សារទំនើបដើម្បីទិញរបស់ខ្លះទុកអោយនាងញ៉ំាពេលឃ្លានសិន។
«អូនឧស្សាហ៍ឃ្លានអី? ប្រាប់បងមកនិងបានទិញទុកក្នុងទូរទឹកកកអោយ»យ៉ុងហ្គី រុញកន្រ្តកដាក់ឥវ៉ាន់បណ្ដើរ ឯដៃម្ខាងទៀតក៏ឱបចង្កេះនាងបណ្ដើរ អត់ធ្វើអោយអ្នកមើលមកមិនច្រណែនមិនបានពិតមែន។
«អូនចង់ញ៉ំាការ៉េម ហើយក៏ផ្លែស្តរបឺរី »ហាយ៉ុន
«ទៅខាងនោះទៅអញ្ចឹង។ហើយចង់ញ៉ំាតែប៉ុណ្ណឹងទេឬ?»យ៉ុងហ្គី
«ហឹមម តែប៉ុណ្ណឹងទេ។គិតមិនឃើញថាចង់ញ៉ំាអីផ្សេងនៅឡើយ»ហាយ៉ុន
«គិតទៅ ប្រយ័ត្នយប់ឡើងពិបាករកញ៉ំា។ឬទិញព្រៀវៗទៅទុកល្អទេ?»យ៉ុងហ្គី ងាកមកនិយាយជាមួយនាងវិញ ព្រោះក៏ឆ្ងល់ថាមិចនាងមិនដឹងថាខ្លួនឯងចង់ញ៉ំាអ្វីបែបនេះ?
«រើសការ៉េមសិនក៏បាន»ហាយ៉ុនងក់ក្បាល មុននិងរត់ទៅរើសការ៉េមនៅក្នុងទូ ហើយក៏កាន់មកដាក់ក្នុងកន្រ្តកធ្វើអោយអ្នកដែរឈរមើលអត់ញញឹមមិនបាន ។
កាន់តែមើលនាងកាន់តែដូចកូនក្មេង មើលចុះមិនសមនិងមនុស្សស្រីដែរកំពុងត្រៀមនិងក្លាយជាម្ដាយរបស់គេអីបន្តិចទេ។
«តែប៉ុណ្ណឹងទេឬ?»យ៉ុងហ្គីលើកចញ្ចើមឆ្ងល់ព្រោះឃើញនាងឈរមើលមួយសន្ទុះហើយ ក៏យកបានតែមួយប្រអប់ទេឬ???
«ចាស ប៉ុណ្ណឹង»ហាយ៉ុន
«អញ្ចឹងមកមើលទិញទឹកដោះគោទៅ ញ៉ំាប៉ូវអោយមានកម្លាំងខ្លះ»យ៉ុងហ្គី ហៅនាងអោយមកក្បែរមុននិងបណ្ដើរទៅទិញរបស់ដែរជីនបានកត់មកអោយទុកទិញសម្រាប់អោយនាងញ៉ំា។
ដំបូងឡើយថាទិញតែបន្តិចទេតែចង់ទិញទុកអោយច្រើនកុំអោយពិបាកខ្វះខាត អ្នកកម្លោះយើងក៏យកទាំងឡូៗមករកតែដាក់គូទឡានមិនគ្រាន់ផង។
«ហត់ទេ?» យ៉ុងហ្គីសួរឡើងពេលគេបានបើកឡានមកតាមដងផ្លូវព្រោះថ្ងៃនេះគេនាំនាងដើរស្ទើរមួយផ្សារទៅហើយ។
YOU ARE READING
✨ម្ចាស់ស្នេហ៍💌រដូវកាលទី2
Fanfictionនាងត្រឹមជានារីម្នាក់ដែរគេគ្រាន់តែទិញទុកយកមកកំដរអារម្មណ៍ ។ ព្រលឹមបាត់ ព្រលប់ចូលជាទម្លាប់របស់គេ ដេកជាមួយស្រីរាប់មិនអស់ក៏ជាទម្លាប់គេដូចគ្នា រហូតដល់គេភ្លេចគិតទៅថា «នារីនៅក្បែរខ្លួនបង្កើយកំពុងខូចចិត្ត»។
