ភាគទី14

3.9K 100 0
                                        

      ពេលថើបអស់ចិត្តហើយគេក៏ប្រលែងនាងវិញធ្វើដូចធម្មតា ឯហាយ៉ុនក៏រហ័សរត់ទៅបន្ទប់ទឹកទាំងមុខក្រហមដូចប៉េងប៉ោះ។

ឌឹបបប ឌឹបបប

    សម្លេងបេះដូងរបស់នាងវាលោតឡើង ដំណើរនិងសម្លេងទឹកដែរកំពុងហូរចូលទៅក្នុងអាង ទោះយ៉ាងណានាងនៅតែពូកែអៀន ពូកែខ្មាសព្រោះសារធាតុមនុស្សស្រីគឺបែបនេះ ។

«បើកអោយហ៊ារចេញដល់ក្រៅបន្ទប់ឬ?»សម្លេងរឹងកំព្រឹសរបស់អ្នកកម្លោះបន្លឺឡើង គេដើរមកជាមួយតែកន្សែងរុំមួយកំណាត់ក្រោមតែប៉ុណ្ណោះ ឯនាងក៏ភ្ញាក់ព្រឺតងាកទៅមើលអាងទឹកក៏ឃើញថាទឹកហ៊ារចេញមកក្រៅឡើងពេញ ព្រោះរវល់តែគិតភ្លេចមើលមុខក្រោយអស់ហើយ។

«អ៎..គឺ.រួចហើយលោកមូជចុះ»ហាយ៉ុនមិនដឹងប្រកែកបែបណាព្រោះធ្វើខ្លួនមិនត្រូវទើបជំនួសដោយរត់ចេញមកខាងក្រៅវិញ ដោយទុកពេលអោយគេបានសម្អាតកាយ។

[10នាទីក្រោយមក]

ក្រោយពីមូជទឹករួច យ៉ុងហ្គីក៏ដើរចេញមកវិញតែនៅឃើញរាងតូចនៅអង្គុយចាំគេនៅឡើយ។

«ហេតុអីមិនគេង?»យ៉ុងហ្គី

«លោកមកទាន់គេងផង »ហាយ៉ុន

«នៅចាំធ្វើអី?យប់ជ្រៅហើយ ឬចង់ធ្វើអីផ្សេង?»យ៉ុងហ្គីយកកន្សែងមកជូតសក់ដែរសើមបណ្ដើរ ដើរទៅរកទូរខោអាវស្លៀកបណ្ដើរ ដោយមិនភ្លេចងាកមកបន្លឺប្រយោគពិឃាតនេះដាក់នាងនោះទេ។

«អត់ទេ..ខ្ញុំគេងមុនក៏បាន»ហាយ៉ុនស្ទុះវឹប ឡើងទៅគេងនៅលើគ្រែដណ្ដប់ភួយត្រង់ខ្លួនស្ដូក ដោយប្រឹងបិទភ្នែកព្រឹមៗព្រោះខ្លាចថាបានជាប់ខ្លេរ របស់គេមិនបានដេកពេញមួយយប់។

ផ្លឹបបប~~~

ភ្លើងបន្ទប់បិទឡើងម្ដងទៀត នៅតែពន្លឺព្រឹមៗចេញពីអំពូលពងមាន់នៅលើតុ យ៉ុងហ្គីដើរទៅដាក់ខ្លួនគេងនៅលើគ្រែ ព្រោះគេអស់កម្លាំងខ្លាំងណាស់ដែរមិននិយាយមិនមែនគេមិនហត់នោះទេ ធ្វើការផង ប្រជុំផង ចុះពិនិត្យមើលកន្លែងធ្វើការនិងរោកចក្រផង 7ថ្ងៃជាប់គ្នាព្រលឹមចេញព្រលប់ចូលគេរកពេលដេកមិនចង់បានផង។

✨ម្ចាស់ស្នេហ៍💌រដូវកាលទី2Where stories live. Discover now