ភាគទី17

4.1K 94 0
                                        

ក្រោយពីរាក់ទាក់ជាមួយដៃគូរជំនួញរួច យ៉ុងហ្គីក៏ត្រឡប់មករកតុអង្គុយ ហើយក៏ឃើញថាអ្នកអង្គុយចាំទំនងដូចជាងងុយហើយ ទើបសួរឡើងនិងអាលបានទៅផ្ទះសម្រាកវិញ។

«ងងុយហើយឬ?»យ៉ុងហ្គី

«តិចតួចទេ មិនអីទេ»ហាយ៉ុន

«ខ្ញុំរួចការងារហើយ ទៅផ្ទះទៅ»យ៉ុងហ្គីដើរមករកនាង ហើយក៏ដឹកដៃនាងដើរចេញពីក្នុងកម្មវិធីដោយអោយវេនជាអ្នកទៅប្រាប់ម្ចាស់កម្មវិធីជំនួស។

«យើងត្រឡប់ទៅផ្ទះវិញទាំងយប់មែនទេ?»ហាយ៉ុនដើរបណ្ដើរកសួរទៅគេបណ្ដើរ ព្រោះបើទៅផ្ទះវិញត្រូវចំណាយពេលជិត2ម៉ោង នាងក៏សួរចង់ដឹងអីបែបនេះ។

«អត់ទេ គេងនៅសណ្ឋាគារ»យ៉ុងហ្គី

«រួចហើយចាហ្វាយ»

អ្នកកម្លោះឆ្លើយរួច វេនក៏រត់មកដល់ល្មមហើយក៏ឡើងឡានបើកចេញទៅរកសណ្ឋាគារដែរនៅក្បែរនេះ ព្រោះប្អូនរបស់គេមានសណ្ឋាគារស្ទើរគ្រប់កន្លែងទៅហើយ មិនពិបាករកកន្លែងគេងនោះទេ ស្របពេលដែរកំពុងផែនេះក៏ជារបស់គេដូចគ្នា។

++++++
[សណ្ឋាគារផ្កាយប្រាំ]

ដោយសារផ្ទះឆ្ងាយពីទីនេះពេក ណាមួយមិនចង់ធ្វើដំណើរយប់ព្រលប់ ទីបំផុតពួកគេក៏សម្រេចចិត្តមកគេងនៅទីនេះ ។

«លោកមីននេះជាសោរបន្ទប់របស់លោក» បុគ្គលិករហ័សហុចសោរអោយគេភ្លាមៗដោយមិនចាំបាច់ដើរទៅនាំ ព្រោះគេកក់ទុកនៅពេលជិះមករួចទៅហើយ។

«ហឹមម» គេក្រហឹមនៅដើមករ ទទួលសោរពីរបុគ្កលិកសិមដើរទៅរកជណ្ដើរយន្ដជាមួយរាងតូច ឯវេនក៏ទៅរកបន្ទប់សម្រាករបស់គេដូចគ្នា។

ក្រាកកក~~~

   ទ្វារបន្ទប់បើកឡើង បង្ហាញអោយឃើញផ្នែកខាងក្នុងដែរមានទីធ្លាធំទូលាយ មានគ្រែនិងគ្រឿងសង្ហាររឹមតុបតែងយ៉ាងប្រណិត សាកសមនិងសណ្ឋាគារដែរគេដាក់ដាលំដាប់ផ្កាយ5មិនខុសនោះទេ។

«វ៉ាវស្អាតណាស់» ហាយ៉ុនដោះស្បើកជើងកែងចោតរបស់ខ្លួនទុកនៅម្ខាង ហើយក៏រត់សម្ដៅទៅរកផ្ទាំងកញ្ចក់ដែរបើកចំហរអោយឃើញទេសភាពទីក្រុងពីចម្ងាយ ទោះមើលឃើញតិចៗតែបញ្ចេញពន្លឺស្អាតណាស់។

✨ម្ចាស់ស្នេហ៍💌រដូវកាលទី2Where stories live. Discover now