Part2

3.6K 119 0
                                    

     ក្រោយពីស្លៀកពាក់ស្អាតបាតរួចហើយ កូនចៅប៉ុន្មានអ្នករបស់ជីមីនក៏ដឹកនាងទៅរកផ្ទះរបស់រាងក្រាស់ ដែរវាក៏ជាបញ្ជាររបស់គេដូចគ្នា។ នៅតាមផ្លូវហាយ៉ុនគ្មានអ្វីក្រៅពីយំ ព្រោះបន្តិចទៀតមិនដឹងជាមានរឿងអ្វីកើតឡើងមកលើខ្លួននោះទេ ណាតូចចិត្តខឹងនិងម្ដាយដែរឃើញតែពីប្រយោជន៍ខ្លួនឯងរហូតដល់ធ្វើរឿងបែបនេះដាក់នាង ហើយនាងស្បថថាទោះនៅទីនេះលំបាកវេទនាប៉ុណ្ណាក៏នាងមិនទៅជាន់ផ្ទះនោះវិញជាដាច់ខាត។

«ជូតទឹកភ្នែកចេញទៅ ចាហ្វាយមិនចូលចិត្តមនុស្សស្រីយំយែក» បុរសម្នាក់តឿននាងឡើង នៅពេលទ្វារដ៏ធំដែរពោពេញទៅដោយចម្លាក់ចាប់បើកឡើង នាំយកឡានដែរនាងកំពុងជិះចូលទៅ កាត់វិមានធំស្កឹមស្កៃដែរនាងមិនដែរឃើញពីមុនមកនោះទេ ធីធ្លាធំទូលាយដូចប្រលានយន្ដហោះ មានទាំងសួននិងសួនផ្កាស្រស់ស្អាត ឡានទំនើបរាប់សិបគ្រឿងចតនៅចំណតក្បែរផ្ទះ ហើយនាងក៏ងាកក្រឡេកឃើញវីឡាធំស្កឹមស្កៃ7ល្វែងទៀត ដែរឈរបង្អួត
សម្រស់នៅក្រោយភូមិគ្រិះដ៏ធំមួយនោះ នាងអត់មិនបាននិងលួចស្ងប់ស្ងែងពីភាពមានបានរបស់ពួកគេតែក៏មិនបានសរសើរទេថាជាមនុស្សល្អ។

«ចុះទៅ ឥវ៉ាន់ខោអាវវ៉ាលី ខ្ញុំយកមកអស់ហើយ»បុរសម្នាក់បន្លឺឡើង ហើយក៏មានអ្នកបម្រើមកជួយយករបស់របរទាំងនោះទៅដាក់ក្នុងបន្ទប់ធំទូលាយមួយ ដែរនៅចុងគេបង្អស់ ព្រោះផ្ទះនេះគ្មានអ្នកណានៅពីមុនមកទេ មានតែបន្ទប់ចាហ្វាយនៅកណ្ដាល ប៉ុន្តែចាហ្វាយក៏មិនដែរមកជាន់សូម្បីតែម្ដង សម្រេចថាផ្ទះនេះមានតែពីរបន្ទប់តែប៉ុណ្ណោះ ហើយបន្ទប់មួយៗសុទ្ធតែរៀបចំស្អាតបាត។

«អ្នកនាងហាយ៉ុនអញ្ជើញមកខាងនេះ» អ្នកបម្រើស្រីម្នាក់បន្លឺឡើង ដោយនាំផ្លូវនាងឡើងទៅរកបន្ទប់ នាងក៏មិនបានតបតរទៅវិញច្រើន ព្រោះកំពុងឈ្លក់វង្វេងនិងទេសភាពនៅទីនេះ ដែរមានទំាងសួន មានទាំងទឹកនិងផ្កា ដើមឈើពណ៍បៃតង ដែរធ្វើអោយអារម្មណ៍នាងស្រស់ស្រាយនិងធូរស្រាលបានមួយកម្រិត។

«នេះគឺបន្ទប់របស់អ្នកនាង ដល់ពេលចាហ្វាយនិងបញ្ជារគេអោយមកហៅ អញ្ចើញសម្រាកសិនចុះ»

✨ម្ចាស់ស្នេហ៍💌រដូវកាលទី2Where stories live. Discover now