ភាគទី38

3.5K 89 0
                                        

[Morning ]

ព្រះអាទិត្យរះថ្ងៃថ្មីចាំងពន្លឺចូលមកតាមកញ្ចក់បង្អួចមន្ទីរពេទ្យ បង្ហាញអោយឃើញលោកប៉ាថ្មីថ្មោងដែរអង្គុយប្រឡែងលេងជាមួយនិងកូនស្រីសំណព្វនៅលើសាឡុងកាត់ព្រឹកព្រលឹមតែម្ដង។ រាងតូចចាប់បើកភ្នែកមកព្រោះសម្លេងដែរឪពុកកូនបន្លឺរំខានដំណេក ណាពន្លឺថ្ងៃក៏ជះមកចាំងភ្នែកផងទើបត្រូវបើកមកទាំងបង្ខំ។

«ហឹមម» ស្នាមញញឹមនៅលើថ្ពាល់របស់នាងក៏បង្ហាញឡើងភ្លាមៗ ពេលឃើញកូននិងស្វាមីជាទីស្រឡាញ់មុនគេពេលបើកភ្នែកមក ហើយក៏សង្ងំមើលរហូតអ្នកម្ខាងទៀតដឹងខ្លួន។

«Awww??អូនភ្ញាក់ហើយឬ? មានមិនស្រួលខ្លួនត្រង់ណាឬអត់?»យ៉ុនហ្គីងាកទៅឃើញអ្នកម្ខាងទៀតគេងមើលមកខ្លួនក៏រហ័សពរកូនដើរទៅក្បែរដើម្បីសួរនាំ ណាយកហ្វីដាមកដាក់អោយនាងបានឃើញផង ព្រោះគ្រាន់តែសម្រាលភ្លាមនាងក៏សន្លប់រហូត
ទើបមកដឹងខ្លួននៅពេលនេះឯង។

«តិចតួចទេ»ហាយ៉ុន

«អូនមិនទាន់បានឃើញហ្វីដាទេពិតទេ? នេះមើលទៅភ្នែកនិងមាត់កាត់ទៅរកអូនមិនខុសទេ»យ៉ុនហ្គីដាក់ហ្វីដាអោយគេងក្បែរអ្នកម៉ាក់ ហើយនាងក៏សម្លឹងមុខកូនដោយមានទឹកភ្នែករលីងរលោង នាងក៏ហត់និងឈឺណាស់តែវាក៏រសាយបាត់ទៅភ្លាមៗពេលបានឃើញមុខនាងតូចហើយ ។ នាងរងចាំថ្ងៃនេះមកយូរហើយ ទីបំផុតវាក៏មកដល់ពិតមែន។

«យំធ្វើអី ហើមភ្នែកអស់ហើយ» រាងក្រាស់ដាក់គូទអង្គុយលើកៅអីក្បែរនាង មុននិងវាសទឹកភ្នែកនៅលើថ្ពាល់របស់នាងចេញ ព្រោះមកចង់អោយនាងយំច្រើននោះទេ។តែទឹកភ្នែកដែរស្រក់ចុះមកវាកើតពីក្ដីរំភើប មិនមែនទុក្ខសោកឡើយ!

«អូនមិនគិតថានិងមានថ្ងៃនេះទេហឹកហឹក»ហាយ៉ុន

«នេះជាកាដូគ្រីស្ដម៉ាសដែរបងទទួលបានពីអូនមានតម្លៃខ្លាំងណាស់ដឹងទេ?»យ៉ុនហ្គី

«អូនក៏ដូចគ្នា»ហាយ៉ុន

«ឃ្លានឬអត់បងទៅកម្ដៅបបរអោយ»យ៉ុនហ្គី

«អ្ហឹមម ឃ្លានណាស់»ហាយ៉ុនងក់ក្បាលឆ្លើយតប ហើយគេក៏រហ័សដើរទៅកម្ដៅបបរដែរលីលីយកមកកាលពីព្រឹកមិញអោយក្ដៅ សឹមលើកយកមកដួសបញ្ចុកអ្នកដែរនៅលើគ្រែវិញ។

✨ម្ចាស់ស្នេហ៍💌រដូវកាលទី2Where stories live. Discover now