ភាគទី16

4K 101 0
                                        

     ក្រោយពីមូជទឹកស្អាតបាតនិងស្លៀកពាក់រួចរាល់ យ៉ុងហ្គីក៏ដើរមកអង្គុយនៅលើគ្រែវិញ ព្រោះរងចាំហាយ៉ុនដែរកំពុងស្លៀកពាក់នៅបន្ទប់របស់នាងអោយរួចសិន។

ក្រាកកកក~~

    ទ្វារបន្ទប់បើកឡើង លីលីក៏បង្ហាញខ្លួនមកមុន សឹមរាងតូចដើរចូលមកតាមក្រោយ ជាមួយនិងរ៉ូបពណ៍ក្រហមឆេះ ឆែកភ្លៅនិងវាលគល់ទ្រូង ថែមទាំងចំហរខ្នងបញ្ចេញសាច់សរខ្ចីម៉ត់រលោងភ្លឺចែងចាំងភ្នែកតែម្ដង។

«អ្នកណាទិញរ៉ូបនេះមក?»យ៉ុងហ្គីសួរឡើងព្រោះគេមិនបានជូននាងទៅទិញទេ ដឹងត្រឹមថាគ្រីសស៊ីជាអ្នកចាត់ចែងអោយ ឬប្អូនថ្លៃគេជាអ្នកទិញអោយ??ហេតុអីស៊ិចស៊ីដល់ថ្នាក់នេះ???

«គឺបងគ្រីសស៊ី» ហាយ៉ុនតបទៅគេវិញ ហើយលីលីក៏ចេញទៅបាត់ដោយមិនចង់រំខានពេលពួកគេនិយាយគ្នា។

«មានរ៉ូបផ្សេងឬអត់??ទៅប្ដូរចេញទៅ »យ៉ុងហ្គីបន្លឺឡើងទាំងជ្រួញចញ្ចើម មិនមែននាងពាក់មិនស្អាតតែមកពីវាបញ្ចេញសាច់គ្រប់កន្លែងពេក ព្រោះគេហួងហែងខ្លួនប្រាណនាងមិនចង់អោយអ្នកណាមកឃើញសូម្បីប៉ុនចុងក្រចក នេះបើសម្រាប់តែគេម្នាក់នាងស្អាតខ្លាំងណាស់ ផាត់មុខនិងស្លៀករ៉ូបម៉ូតនេះវាធ្វើអោយនាងស្អាតប្លែកពីរាល់ដងរហូតគេមើលមិនចង់ស្គាល់ បើមិនទៅកម្មវិធីទេពេលនេះគេនិងបានលេងអោយអស់ដៃមិនខាន។

«គ្មានទេ បងគ្រីសស៊ីទិញតែមួយនេះតែប៉ុណ្ណោះ»ហាយ៉ុន

«ហ៊ើយ ក៏តាមនិងទៅ ឆាប់មកអង្គុយត្រង់នេះមក»យ៉ុងហ្គីឆ្លើយយល់ព្រមទាំងបង្ខំចិត្តហើយក៏ហៅនាងអោយមកអង្គុយនៅលើកៅអីមុខកញ្ចក់ទូរសម្អាង។

«ចាស»នាងតូចងក់ក្បាល ហើយក៏ដើរទៅអង្គុយតាមអ្វីដែរគេប្រាប់ មុននិងតាមសម្លឹងមើលគេតាមកញ្ចក់វិញម្ដង ព្រោះមិនដឹងគេអោយនាងអង្គុយធ្វើអី។

     ឯអ្នកដែរអោយនាងមកអង្គុយត្រង់នេះក៏ដើរមកឈរពីក្រោយ ដោយលូកដៃទៅយកខ្សែរករពេជ្យក្នុងប្រអប់កាំម្ញៃមកពាក់អោយនាងយ៉ាងយកចិត្តទុកដាក់។

«ស្អាតណាស់» ហាយ៉ុនញញឹមនិងខ្សែរក៎ពេជ្រដែរកំពុងបញ្ចេញពន្លឺនៅលើកររបស់ខ្លួនផង ហើយក៏ញញឹមនិងអ្នកដែរពាក់អោយផង មុននិងលូកដៃទៅអង្អែលលើវាសើរៗ ទាំងកែវភ្នែកនៅដក់ជាប់ជាមួយរូបខ្លួនឯងពីក្នុងកញ្ចក់មក។

✨ម្ចាស់ស្នេហ៍💌រដូវកាលទី2Where stories live. Discover now