ភាគទី39

3.2K 80 0
                                    

ក្រោយពីខានដំណើរកម្សាន្ដជួបជុំគ្នាយ៉ាងយូរ ពេលនេះអ្នកកម្លោះម្ចាស់ក្រុមហ៊ុនរបស់យើងម្នាក់ៗសុទ្ធតែដាក់ច្បាប់ដើម្បីទៅដើរលេងជុំគ្នាម្ដង។ពួកគេជ្រើសរើសកន្លែងដំណើរកម្សាន្តដ៏អស្ចារ្យបំផុតគឺស្វីសស្សឺលេន ពេលនេះរៀបរបស់របររួចអស់ហើយ ក៏កំពុងជិះតាមផ្លូវទៅប្រលានល្មម ។ឡានទំនើប5គ្រឿងបើកបន្តរកន្ទុយគ្នាចូលមកតាមច្រកទ្វារហាមឃាត់ដែរគេបិទសម្ដៅមកចតនៅក្បែរយន្ដហោះផ្ទាល់ខ្លួន ហើយក៏ឡើងយន្តហោះទៅភ្លាមៗតែម្ដង ព្រោះនេះយប់ម៉ោង8ហើយ ណាបងប្អូនរបស់គេជាម្ចាស់អាកាសយាន្តដ្ឋានមួយទាំងមូលស្រាប់ មានទៅបារម្ភធ្វើអីទៀត?

«ម៉ោះអោយយ៉ុនហ្វី មកខ្ញុំមក» ហូស៊ុកដើរទៅទទួលនាងល្អិតពីដៃរបស់យ៉ុនហ្គី ហើយក៏រៀបចំវ៉ាលីនិងរបស់របររួចជាស្រេចទើបចេញដំណើរទៅតែម្ដង។

ផុតខែរងារហើយ យ៉ុនហ្វីដាក៏មានអាយុក្បែរ2ខួបទៅហើយដែរ ពេលវេលាដើរលឿនជាងស្អីទៅទៀត នេះជាដំណើរកម្សាន្តទីប៉ុន្មានហើយមិនដឹង ព្រោះយ៉ុនហ្គីឧស្សាហ៍នាំភរិយាដើរលេងក្រៅប្រទេសណាស់ ។ ទោះសម្រាលកូនហើយក្ដី ប៉ុន្តែសម្រស់របស់ហាយ៉ុនកាន់តែស្អាតទៅៗ រកថាមិនត្រូវរហូតអ្នកជាស្វាមីហួងហែងស្ទើរស្លាប់ស្ទើររស់ទៅហើយ។

«គេងទៅ ពេលដល់ចាំបងប្រាប់»យ៉ុនហ្គី

«អ្ហឹមម»ហាយ៉ុន

«ហាយ៉ុន កំប៉ុងទឹកដោះគោនៅឯណា?យ៉ុនហ្វីគេឃ្លានហើយ»ណាមជុនដើរមកសួរអ្នកគេងនៅក្បាំងខាងក្រោយព្រោះយន្តហោះផ្ទាល់ខ្លួននេះ វាទំនើបនិងអភិជនខ្លាំងរហូតឃើញហើយចំហរមាត់តែម្ដង មិនចម្លែកទេពិតទេ ព្រោះគេមានលំដាប់វាល់លានទៅហើយរបស់ដែរគេប្រើវាត្រូវតែបែបនេះ។

«នេះនៅត្រង់នេះ»ហាយ៉ុនបើកកាបូបមុននិងហុចកំប៉ុងទឹកដោះគោអោយទៅគេ ព្រោះយកយ៉ុនហ្វីទៅមិនដឹងលេងបានគេងឬអត់ទេនោះ?បើសម្លេងប្រលែងគ្នាអោយគងរំពងបែបនេះ។

«សម្រាកទៅ ព្រោះនៅយូរណាស់ទម្រាំដល់ ខ្ញុំទៅគេងនៅក្បាំងមុខហើយ»ណាមជុនថាហើយក៏ចេញទៅវិញបាត់ សម្លេងអ៊ូរអរនៅបន្លឺឡើងដដែរ ប្រហែលអង្គុយនិយាយគ្នាលេងហើយ បើយន្តហោះដូចជាផ្ទះបែបនេះ។

✨ម្ចាស់ស្នេហ៍💌រដូវកាលទី2Where stories live. Discover now