ភាគទី20

3.6K 91 0
                                    

[Morningg]

គ្រាន់តែពន្លឺថ្ងៃរះឡើងមកភ្លាម អ្នកកម្លោះក៏ប្រញ៉ាប់ងើបទៅសម្អាតខ្លួនតាំងពីព្រលឹមនិងបានរុះរាន់ទៅធ្វើការអោយបានលឿនបន្តិច ព្រោះគេមានឯកសារដែរមិនទាន់បានបង្ហើយច្រើន។

«សឺតតត»

ទោះប្រញ៉ាប់យ៉ាងណាក៏គេមិនភ្លេចដើរមកក្បែរគ្រែដើម្បីបោះត្រាស្នាមថើបនៅលើថ្ងាសរបស់អ្នកដែរកំពុងគេងនោះដែរ ហើយក៏លូកដៃទៅកាន់កាបូបមុននិងឡើងឡានចេញទៅធ្វើការបាត់។

[Min company ]

ឡានឈប់កង់មិនទាន់ស្រួលបួលផងអ្នកកម្លោះយើងក៏រហ័សចុះមកភ្លាមតែម្ដង ព្រោះផ្លូវស្ទះធ្វើអោយខកម៉ោងរបស់គេ ប្រែមកជាកាន់តែយូរលើសដើមមិនដូចដែរចិត្តគិតមកទុក។

«អរុណសួស្ដីអគ្គនាយក»

«អរុណសួស្ដីលោកប្រធាន»

បុគ្គលិកម្នាក់ៗរហ័សស្វាគមន៍ពេលបានឃើញអគ្គនាយករបស់ខ្លួនដើរចូលមកដល់ ហើយគេគ្រាន់តែលើកដៃជាសញ្ញាបន្តិចមុននិងដើរ ហួសចូលទៅក្នុងបន្ទប់officeរបស់ខ្លួនបាត់។

[ហាយ៉ុនscene】

ក្រឡេកមកមើលរាងតូចឯណេះវិញ ពេលក្រោកមកមិនឃើញគេក៏ភ្ញាក់តិចតួចដែរ តែពេលក្រឡេកទៅមើលម៉ោងនាងក៏អាចដឹងបានថាគេប្រហែលកំពុងអង្គុយធ្វើការហើយ កាលបើយប់មិញឃើញថាគេសុខចិត្តបញ្ឈប់ការងារពាក់កណ្ដាលទីមកគេងអីបែបនេះ។

«ហឹមម ចាំធ្វើបាយខ្ចប់យកទៅអោយនៅក្រុមហ៊ុនសិន»ហាយ៉ុនញញឹងឡើងនៅពេល នឹកឃើញថាគួរធ្វើម្ហូបខ្លះដើម្បីយកទៅអោយគេនៅឯក្រុមហ៊ុន ទើបប្រញ័បរត់ទៅមូជទឹកសម្អាតខ្លួនអោយបានស្អាតបាតសឹមចុះមកខាងក្រោម។

«លីលី នៅក្នុងទូរមានបន្លែដែរមែនទេ?»ហាយ៉ុន ចុះមកដល់ភ្លាមក៏សួរឡើងភ្លាមព្រោះក៏ជិតដល់ម៉ោងបាយថ្ងៃត្រង់ដែរទៅហើយ។

«ចាស មាន»លីលី

«ខ្ញុំចង់ធ្វើម្ហូបបន្តិចបន្តួច ឯងអាចទៅសម្រាកបានណា»ហាយ៉ុនដើរចូលមកក្នុងផ្ទះបាយ តែក៏និយាយទៅកាន់លីលីអោយទៅសម្រាក ព្រោះទើបតែធ្វើការងារផ្ទះរួចនាងមិនចង់រំខានគេទៀតទេ។

✨ម្ចាស់ស្នេហ៍💌រដូវកាលទី2Where stories live. Discover now