Ending part

5.1K 163 11
                                    

[7:00pm]

       ក្រោយបញ្ចប់សង្រ្គាមស្នេហារួច ពួកគេក៏ចេញមកក្រៅតាមដែរណាត់គ្នាដើម្បីរកអាហារពេលយប់ញ៉ំា នៅជាន់លើបង្អស់នៃសណ្ឋាគារដែរមានរេស្ដូរ៉ង់លំដាប់ថ្លៃកប់ក្ដោង តុអាហាររាងទ្រវែងដែរមានម្ហូបជាច្រើនមុខត្រូវបានរៀបចំរួចជាស្រេច បុគ្គលិកនៅឈរបម្រើនិងមើលការខុសត្រូវស្រាប់ ។

«ម្ហូបច្រើនណាស់ ញ៉ំាអស់ដែរឬ?»គ្រីសស៊ីឡើងមកដល់ក៏បន្លឺឡើងពេលឃើញថាបងថ្លៃរៀបចំម្ហូបដល់ថ្នាក់នេះ។

«ច្បាស់ជាអស់ ឆាប់អង្គុយទៅ»ជីមីនដើរទៅទាញកៅអីដើម្បីអោយនាងអង្គុយបែបជាសុភាពបុរស និងជាស្វាមី ឯយ៉ុនហ្គីក៏ដូចគ្នា ធ្វើអោយ5អ្នកដែរអត់គូរមកជាមួយអត់ជ្រេញមិនបានពិតមែន។

«ដឹងអញ្ចឹងយកស្រីខ្ញុំមកដែរបាត់»ជុងហ្គុកដាក់គូទអង្គុយក្បែរថេយ៉ុនមុននិងបន្លឺឡើង ឃើញអ្នកមានគូរគេជ្រេញខ្លាំងណាស់ មិនគួរមកខ្លួនតែមួយសោះ។

«កុំនិយាយរឿងស្រី ខ្លាចកូនយើងឮហើយយកតម្រាប់តាមឯង»ជីមីន

«មិនបាច់មកត្រឹមត្រូវទេ កាលនៅកម្លោះស្រីច្រើនជាងខ្ញុំទៀត»ជុងហ្គុក

«ញ៉ំាបាយទៅ នៅឈ្លោះគ្នាដល់ណា»យ៉ុនហ្គី

«ឃើញទេ ពេលខូចរឿងស្រីខូចខ្លាំងជាមួយគ្នាជាងយើងទៀត ដល់ពេលមានប្រពន្ធធ្វើឯងមមត្រឹមត្រូវជាមួយគ្នា»ជុងគុកឱនទៅនិយាយដាក់ត្រចៀកថេយ៉ុងព្រោះមិនហ៊ាននិយាយឮទេខ្លាចត្រូវគេសំពងបែកក្បាល។

«ញ៉ំាទៅៗ តាមសប្បាយណា»ហូស៊ុកតឿនឡើង ហើយគ្រប់គ្នាក៏ចាប់ផ្ដើមញ៉ំាអាហារពេលល្ងាចជាមួយភាពរីករាយ ញ៉ំាបណ្ដើរនិយាយគ្នាបណ្ដើរ ស្របនិងទេសភាពពេលយប់ កន្លែងល្អប្រណិត ម្ហូបឆ្ងាញ់ៗ និងជំនួបជួបជុំបងប្អូនផងធ្វើអោយបរិយាកាសកាន់តែល្អឥតខ្ចោះតែម្ដងហើយ។

     ផ្ទៃមេឃងងឹតប៉ុន្តែបញ្ចេញពន្លឺដោយដួងផ្កាយដែររះត្រដែតឡើងជាមួយព្រះចន្ទយ៉ាងល្អប្រណិត ។ សណ្ឋាគារស្ថិតនៅកណ្ដាលព្រៃព្រឹក្សារ ដែរមានផ្ទះអ្នកនៅទីនោះក្បែរមួយៗដាច់ស្រយាល ណាវាជាប្រទេសដែរមានទេសភាពស្រស់ស្អាតខ្លាំងណាស់គ្មាននរណាម្នាក់ដែរឃើញរូបភាពហើយមិនចង់អោយមកដល់ផ្ទាល់ៗនោះទេ។ អាហារពេលល្ងាចបញ្ចប់ទៅ យ៉ុនហ្គីនិងជីមីនដែរមានគ្រួសារក៏ត្រឡប់ទៅបន្ទប់វិញរៀងខ្លួន ឯអ្នកកម្លោះៗក៏ទៅជួបជុំគ្នាផឹកស៊ីបន្តរនៅបន្ទប់ជុងហ្គុក ព្រោះកម្រទំនេរជុំគ្នាណាស់ទើប មានឱកាសក៏សប្បាយអរអោយអស់ដៃតែម្ដងទៅ។

✨ម្ចាស់ស្នេហ៍💌រដូវកាលទី2Where stories live. Discover now