ក្រោយពីសារសងគ្នានៅក្នុងចម្ការស្រ្តបឺរីហើយ ពួកគេក៏នៅអង្គុយលេងនៅមាត់បឹងក្រោយផ្ទះរហូតដល់ម៉ោងអាហារពេលល្ងាចទើបនាំគ្នាចូលទៅក្នុងផ្ទះវិញ។
«អ្នកប្រុសអាហារចម្អិនរួចហើយ ចង់ពិសារឥឡូវដែរទេចាស?»
«បាទ»អ្នកកម្លោះឆ្លើយតបទៅគាត់វិញទាំងទន់ភ្លន់និងពិរោះ ព្រោះពាក្យសម្ដីបែបនេះគេប្រើតែជាមួយអ្នកដែរស្និតនិងគេខ្លាំងតែប៉ុណ្ណោះ អ៊ំយ៉ាននិងភរិយាមើលថែទីនេះតាំងពីគេនៅបាតដៃទទេរ មិនប្លែកទេ ដែរគេសុភាពទន់ភ្លន់ដាក់។
«ចាំអ៊ំទៅរៀបអោយ»ភរិយាអ៊ំយ៉ានថាហើយក៏
រហ័សរៀបចំអាហារមកដាក់លើតុអោយបានរាបរយ ហើយគេនិងនាងតូចក៏ដើរទៅអង្គុយនៅលើកៅអីឈើមួយដែរនៅចន្លោះផ្ទះបាយជាមួយគ្នា
«នេះចាស រួចរាល់ហើយ»
«អ៊ំហូបជាមួយពួកខ្ញុំក៏បាន»យ៉ុងហ្គី
«មិនអីទេ ប្ដីនិងកូនរបស់អ៊ំកំពុងចាំបាយនៅផ្ទះខាងក្រោយ បើអញ្ចឹងអ៊ំទៅសិនហើយពេលញ៉ំារួចចាំអ៊ំមករៀបចំអោយវិញណា»
«មិនអីទេការងារទាំងនេះ ខ្ញុំធ្វើបានអ៊ំទៅសម្រាកចុះ»ហាយ៉ុនរហ័សតប ព្រោះមិនចង់អោយគាត់រត់ទៅរត់មកនាំតែពិបាក កាលបើនាងក៏ចេះធ្វើការងារ
ទាំងនេះដូចគ្នា។
«ចាស អញ្ចឹងអ៊ំទៅសិនហើយ អ្នកទាំងពីរញ៉ំាអាហារអោយសប្បាយចុះ»គាត់តបទៅនាងទាំងញញឹម មុននិងឱនគំនាបលាអ្នកកម្លោះដើម្បីចាកចេញទៅ ហើយគេក៏ចាប់ផ្ដើមញ៉ំាអាហារដែរ
នៅលើតុដោយមិននិយាយអ្វីសូម្បីមួយម៉ាត់។
អាហារពេលល្ងាចក៏បញ្ចប់ទៅដោយរលូន ពេលនេះព្រះអាទិត្យក៏លិចបាត់ទៅហើយ ត្រនិចនាឡិការក៏ចង្អុលចំម៉ោង8ដូចគ្នា ទើបហាយ៉ុនប្រញ៉ាប់រៀបចំជូតតុនិងប្រមូលចានដែរទើបនិងញ៉ំាហើយទៅដាក់នៅក្នុងឡាបូទឹកដើម្បីងាយស្រួលលាង ស្របពេលដែរអ្នកកម្លោះក៏អង្គុយនៅលើកៅអីដដែរ ក៏អង្គុយមើលនាងធ្វើនិងហើយមិនបានគិតនិងចង់ជួយអីបន្តិចទេ។
(អត់ចិត្ត) មួយម៉ាត់នេះនាងមិនជាចង់អោយគេជួយប៉ុន្មានទេតែក៏លួចរអ៊ូក្នុងចិត្តម្នាក់ឯង យ៉ាងណាបុរសម្នាក់នេះក៏គ្មានចិត្តស្រាប់ទៅហើយ លួចស្ដីអោយក្នុងចិត្តបន្តិចនាងក៏មិនបានខាតអ្វី។
YOU ARE READING
✨ម្ចាស់ស្នេហ៍💌រដូវកាលទី2
Fanfictionនាងត្រឹមជានារីម្នាក់ដែរគេគ្រាន់តែទិញទុកយកមកកំដរអារម្មណ៍ ។ ព្រលឹមបាត់ ព្រលប់ចូលជាទម្លាប់របស់គេ ដេកជាមួយស្រីរាប់មិនអស់ក៏ជាទម្លាប់គេដូចគ្នា រហូតដល់គេភ្លេចគិតទៅថា «នារីនៅក្បែរខ្លួនបង្កើយកំពុងខូចចិត្ត»។
