[ផ្សារទំនើប]
ឡានទំនើបពណ៌ក្រហមឆ្អិនឆ្អៅបានបើកមកឈប់នៅក្នុងចំណតឡាន រាងកាយមនុស្សស្រីពីរអ្នកក៏បង្ហាញឡើងដោយម្នាក់ឆើតឆាយ ឯម្នាក់ទៀតក៏ស្រគត់ស្រគុំតែសម្រស់មិនអោយចាញ់គ្នានោះទេ។
«មិនបាច់ខ្លាចចិត្តចាត់ទុកថាខ្ញុំជាអ្នកជិតស្និតនិង
ឯងចុះ»គ្រីសស៊ីនិយាយឡើងព្រោះមិនចង់អោយនាងតូចដែរមកជាមួុយពិបាកសម្របខ្លួន ហើយនាងក៏ដើរបន្តរហួសទៅរកហាងសម្លៀកបំពាក់ និងកាបូបប្រ៊េនៗជាច្រើនដែរមាននៅក្នុងផ្សារ។«មួុយនេះស្អាតដែរទេ?»គ្រីសស៊ី ងាកទៅសួររាងតូចម្ដងទៀតនៅពេលដើរចូលមកក្នុងហាងលក់កាបូបដែរមានបុគ្គលិកនៅឈរចាំទទួលស្វាគមន៍យ៉ាង
រាក់ទាក់«ចាស ស្អាតខ្លាំងណាស់»ហាយ៉ុនតបទាំងរាងខ្លាចចិត្តបន្តិច ព្រោះនាងមិនហ៊ានធ្វើខ្លួនស្មើរនិង
គ្រីសស៊ីនោះទេ ទើបមិនសូវជាហ៊ាននិយាយច្រើន។«មើលទៅ មានអ្វីដែរឯងស្រឡាញ់ក៏ទិញទៅ កុំទៅខ្វល់រឿងលុយអី»គ្រីសស៊ី
«ប៉ុន្តែរបស់នៅទីនេះថ្លៃៗណាស់»ហាយ៉ុន
«បងយ៉ុងហ្គីគាត់ជាអ្នកចេញលុយ ឯងជួយចាយលុយគាត់ខ្លះទៅក៏ល្អ ព្រោះប្រហែលជាដុះផ្សិត ឬកណ្ដុរពាំបាត់អស់ហើយទេដឹង»គ្រីសស៊ី
«ជួយរើសកាបូបសម្រាប់ក្មេងស្រីវ័យប្រហែលនិងប្អូនស្រីរបស់ខ្ញុំ3,4មក យកតែម៉ូតដែរពិសេសមកបានហើយ»គ្រីសស៊ីងាកមកបន្តរនិយាយជាមួយបុគ្គលិក ដោយហៅអ្នកនៅក្បែរខ្លួនថាប្អូនស្រីធ្វើអោយនាងរំភើបភ្លែត ព្រោះនាងមានតែប្អូនស្រីមិនដែរមានបងស្រីនោះទេ ពេលឮគេហៅខ្លួនថាប្អូនស្រីបែបនេះក៏អត់រំភើបចិត្តមិនបាន។
«ចាស»បុក្គលិក
«តោះហាយ៉ុន ទៅអង្គុយត្រង់នោះទៅ»គ្រីសស៊ីដឹកដៃហាយ៉ុនទៅអង្គុយលើកៅអីពូក មិនប៉ុន្មាននាទីផងបុគ្គលិកក៏នាំគ្នាកាន់កាបូបដែរមានតម្លៃថ្លៃប្រមាណ5យកមកដាក់លើតុអោយពួកគេមើល។
«ស្អាតៗណាស់...ឯងស្រឡាញ់មួយណា?»
«ខ្ញុំមួយណាក៏បាន បងពូកែរើស រើសអោយខ្ញុំចុះ»ហាយ៉ុន ញញឹមនិយាយតបព្រោះម៉ូតសុទ្ធតែស្អាតៗ នាងមិនដឹងគួរយកមួយណាពិតមែនទើបត្រូវអោយអ្នកម្ខាងទៀតជួយរើសអោយហើយ។
YOU ARE READING
✨ម្ចាស់ស្នេហ៍💌រដូវកាលទី2
Fanficនាងត្រឹមជានារីម្នាក់ដែរគេគ្រាន់តែទិញទុកយកមកកំដរអារម្មណ៍ ។ ព្រលឹមបាត់ ព្រលប់ចូលជាទម្លាប់របស់គេ ដេកជាមួយស្រីរាប់មិនអស់ក៏ជាទម្លាប់គេដូចគ្នា រហូតដល់គេភ្លេចគិតទៅថា «នារីនៅក្បែរខ្លួនបង្កើយកំពុងខូចចិត្ត»។