ភាគទី23

3.3K 87 0
                                    

នៅពេលដែរគេកំពុងអង្គុយសំកុកក្បែររាងតូច មួយសន្ទុះធំក្រោយមកលីលីក៏យកខោអាវនិងរបស់ខ្លះមកទុកអោយគេប្រើប្រាស់ ព្រោះគេត្រូវគេងកំដរនាងនៅទីនេះ ណាមួយចង់មើលថែខ្លួនឯងទើបមិនអោយលីលីមកជំនួស។

«អស់កិច្ចការហើយ អញ្ចឹងខ្ញុំលាទៅផ្ទះវិញហើយអ្នកប្រុស»លីលី

«ហឹមម»យ៉ុងហ្គីងក់ក្បាលហើយលីលីក៏ឱនលាគេបន្តិចមុននិងចាកចេញទៅវិញបាត់។

ហេតុការណ៍ដែរកើតឡើងថ្ងៃនេះណាគ្រាន់តែសារព៍ត៌មានចុះផ្សាយភ្លាមក៏ផ្អើលអស់ក្នុងភូមិគ្រិះធំ និងវីឡាតូចៗរបស់ពួកគេ អ្នកបម្រើផ្ទះយ៉ុងហ្គីក៏ឆ្លេឆ្លាជាពិសេសលីលី ព្រោះទើបតែឃើញគ្នាហើយមិនដល់មួយម៉ោងផងនាងតូចក៏ទៅជួបគ្រោះថ្នាក់ចរាចរណ៍អីបែបនេះ។

+++++
ក្នុងបន្ទប់ពេលនេះស្ងាត់ជ្រងំមានតែរាងកាយដែរគេងស្ដូកស្ដឹងនៅលើគ្រែ និងរាងក្រាស់ដែរទើបមូជទឹកផ្លាស់សម្លៀកបំពាក់ថ្មីហើយអម្បិញមិញ។ គេដើរចូលទៅរកគ្រែរបស់អ្នកជម្ងឺដែរមានទំហំធំអាចដាក់ខ្លួនរបស់គេម្នាក់ទៀតបាន មុននិងឡើងទៅសង្ងំគេងក្បែរនាងដោយមិនភ្លេចយកដៃទៅអង្អែលសាច់ពោះដែរទើបផុសឡើងមកអោយដឹងថាមានទំហ៊ំធំបន្តិច ស្នាមញញឹមនៅលើមាត់របស់គេក៏ញោចឡើងមកដោយមិនដឹងខ្លួន គេប្រហែលកំពុងគិត
ស្រមៃដល់រូបភាពកូននិងក្មេងតូចៗដែរកើតចេញមកពីឈាមរបស់គេនិងនាង គិតៗទៅមានគ្រួសារនិងកូនក៏មានក្ដីសុខបែបនេះ។ កន្លងមក គឺមកពីគេមិនព្រមទាញខ្លួនឯងអោយចេញមកឃើញពីក្ដីស្រឡាញ់ដែរនាងមានអោយខ្លះ ទើបគេមិនដឹងបែបនេះថាក្ដីស្រឡាញ់ពិតប្រាកដជាអ្វី ។ គេសោះអង្កើយ គេមិនដែរហៅនាងថាអូន គេមិនដែរប្រាប់ថាស្រឡាញ់នាង ហើយគេមិនដែរបាននិយាយជាមួយនាងលើស
ពី5នាទីម្ដងណាឡើយ។

++++++

[Morning new day]

ថ្ងៃរះមិនទាន់ផុតស្រួលបួលផង អ្នកកម្លោះយើងក៏ក្រោកមកបាត់ទៅហើយ គេមូជទឹកសម្អាតខ្លួនមុននិងអង្គុយធ្វើឯកសារតាមកុំព្យូទ័រដៃដែរនៅលើសាឡុង។ ព្រោះការងាររបស់គេមានអោយធ្វើរាល់វិនាទី គ្មានពេលឈប់សម្រាកឡើយ នេះសំណាងហើយដែរបានអង្គុយធ្វើតាំងពីព្រលឹម កុំអីនៅកកស្ទះពេញនិងមិនខាន។

✨ម្ចាស់ស្នេហ៍💌រដូវកាលទី2Where stories live. Discover now