ភាគទី18

4.1K 106 0
                                        

ក៏ប្រាប់ហើយមែនទេថាយប់នេះមិនបាច់គេងទេ ហើយទីបំផុតទឹកចុងក្រោយរបស់ពួកគេគឺម៉ោង5ទាបភ្លឺទៅហើយ។ ដាក់ខ្លួនគេងមិនដល់5នាទីផងក៏លង់លក់ក្នុងដំណេកយ៉ាងស្កប់ស្កល់ ព្រោះធ្វើការងារមកហត់ពេញមួយយប់។

+++++

[Morning ]

ពន្លឺព្រះអាទិត្យរបស់ថ្ងៃថ្មីបំភ្លឺឡើង តែមិនបាន
ដាស់អ្នកដែរកំពុងគេងអោយកម្រើកសូម្បីបន្តិចទេ។ 1ម៉ោងកន្លងផុតទៅ 2ម៉ោងកន្លងផុតទៅ 3ម៉ោងចេះតែកន្លងផុតទៅរហូតដល់រសៀលម៉ោង2ទើបពួកគេអាចកម្រើកភ្នែកបើកឡើងមកបាន ។

«ហឹមមម»ហាយ៉ុនក្រហឹមនៅដើមករ ហើយក៏ងើយមុខទៅមើលអ្នកដែរកំពុងក្រសោបខ្លួនបន្តិច ។

គេគេងឱបនាងជាប់ ហើយនាងក៏ដូចគ្នាពេលឃើញថាគេមិនទាន់ភ្ញាក់ទើបយកចុងម្រាមដៃទៅញីច្រមុះរបស់គេលេងតិចៗ ព្រោះពេលគេងមុខគេគួរអោយស្រឡាញ់ខ្លាំងណាស់។

«ខិកខិក » ហាយ៉ុនលួចសើចតិចៗ នៅពេលនាងរុញចុងម្រាមដៃឡើងធ្វើអោយច្រមុះគេសើយឡើង ដូចជាច្រមុះជ្រូក មើលហើយគួរអោយអស់សំណើច។

«អាយយយយ»

សម្លេងសើចដែរបន្លឺឡើងអម្បិញមិញប្រែជា
សម្លេងស្រែកស្ទើរបែកបន្ទប់ នាងភ័យស្ទើរហួស
ព្រលឹងស្លាប់ព្រោះតែនៅសុខៗ គេស្រាប់តែឡើងមកទ្រោបពីលើខ្លួននាងភ្លាមៗ រកតែត្រៀមខ្លួនមិនទាន់។

«ធ្វើអី?»យ៉ុងហ្គី

«លេងច្រមុះ»ហាយ៉ុន

«លេងធ្វើអី?»យ៉ុងហ្គីឱនមុខសួរទៅអ្នកក្រោមទ្រូង ព្រោះអម្បិញមិញគេមិនបានគេង ក៏គ្រាន់តែសង្ងំ។

«អប្សុកក៏លេង»ហាយ៉ុន

«ចង់ធ្វើអ្វីផ្សេងអោយបាត់អប្សុកឬអត់?»យ៉ុងហ្គី

«អត់ទេ ព្រោះពេលនេះបាត់ហើយ»ហាយ៉ុន

«សងថ្លៃជម្ងឺចិត្តមក»យ៉ុងហ្គីនិយាយទៅកាន់នាង ដោយហុចថ្ពាល់ទៅក្បែរបបូរមាត់ផ្កាឈូករបស់នាង បំណងអោយនាងលោ៎មុខមកថើប។

«ខ្ញុំមិនបានធ្វើអ្វីអោយខូចខាតផង»ហាយ៉ុន ឆ្លើយតបទាំងហួសចិត្ត នេះគ្រាន់តែប៉ុណ្ណឹងត្រូវសងជម្ងឺចិត្តដែរមែនទេ?

✨ម្ចាស់ស្នេហ៍💌រដូវកាលទី2Where stories live. Discover now