ក្រោយចេញពីបន្ទប់ទឹកសម្អាតខ្លួនរួចរាល់ហើយ អ្នកកម្លោះក៏ចេញមកវិញជាមួយឈុតគេងយប់ធម្មតា គេប្រញ៉ាប់បិទភ្លើងនិងទុកតែអំពូលរាត្រីតែប៉ុណ្ណោះ ព្រោះឃើញអ្នកម្ខាងទៀតនៅចាំនៅឡើយមិនទាន់គេងទៀតស្មើរនេះ។
«ហេតុអីមិនគេង ក្រែងអស់កម្លាំងឬ?»យ៉ុងហ្គីលើកភួយមកគ្របលើខ្លួន ស្របពេលរំកិលខ្លួនចូលអោយចូលទៅជិតនាង ទើបសួរ៖
«គេងមិនលក់ អូននៅភ័យមិនទាន់បាត់ ខ្លាចថាវាគ្រាន់តែជាយល់សប្ដិក្រោកមកក៏បាត់បងបាត់»
ហាយ៉ុន និយាយឡើងព្រោះនាងខ្លាចពិតមែន នាងនៅមិនទាន់បែងចែកអោយច្បាស់ថាអ្វីដែរជាការពិតហើយអ្វីដែរមិនពិតនៅឡើយទេ ព្រោះវាច្របូកច្របល់រកថាមិនត្រូវតែម្ដង។«អ្ហឹមមមមម» យ៉ុងហ្គីមិនតបតែក៏ងើបមុខទៅថើបបបូរមាត់របស់នាងដួសដងយកភាពផ្អែមល្ហែមដែរគេសែននឹកយូរណាស់មកហើយ មុននិងបន្លឺឡើង៖
«មិនមែនយល់សប្ដិ បងមិនទៅណាចោលអូនទេ ឆាប់គេងទៅ»យ៉ុងហ្គីទាញនាងមកឱបជាប់ក្នុងទ្រូង ដើម្បីអោយនាងបានដឹងពីចង្វាក់បេះដូងរបស់គេ ហើយអ្នកដែរត្រូវគេក្រសោបក៏ញញឹមស្រស់មុននិងលើកដៃឱបគេវិញយ៉ាងណែន ដូចខ្លាចបាត់គ្នាទៅណា។
«អ្នកព្យាយាមសម្លាប់បងយ៉ាងមិចហើយ?»
ទោះគេបង្ខំអោយនាងគេងយ៉ាងណាក៏នាងនៅបន្តរសួរដដែរ ព្រោះមុននេះអស់កម្លាំងពិតមែនតែពេលបានឃើញមុខគេ បានគេនិយាយពាក្យផ្អែមៗ បានគេឱបជាប់ទ្រូងនាងក៏ដូចជាមាបកម្លាំងព្រឹសតែម្ដង។
«ប៉ូលីសចាត់ចែងអោយចូលគុកបាត់ហើយ»យ៉ុងហ្គី
«ស្អែកបងប្រហែលមានការងារធ្វើច្រើនហើយ ឆាប់គេងទៅ»ហាយ៉ុន
«អូននិងហើយដែរឆាប់គេង បងមិនទៅក្រុមហ៊ុននៅថ្ងៃស្អែកទេ ចាំអោយគ្រប់គ្នាឈប់ចលាចលសិន»យ៉ុងហ្គី
«អ្ហឹមមម»ហាយ៉ុនងក់ក្បាលតិចៗបែបថា នាងយល់ហើយណាក៏សង្ងំគេងទៅតែម្ដង ព្រោះមិនចង់រំខានគេយូរ។
«គេងទៅ»យ៉ុងហ្គីដាក់ដៃម្ខាងឱបចង្កេះរបស់នាង ឯម្ដងទៀតក៏យកមកអង្អែលសក់របស់នាងទំាងដើមដៃទុកអោយនាងកើយជំនួសខ្នើយតែម្ដង។
YOU ARE READING
✨ម្ចាស់ស្នេហ៍💌រដូវកាលទី2
Fanfictionនាងត្រឹមជានារីម្នាក់ដែរគេគ្រាន់តែទិញទុកយកមកកំដរអារម្មណ៍ ។ ព្រលឹមបាត់ ព្រលប់ចូលជាទម្លាប់របស់គេ ដេកជាមួយស្រីរាប់មិនអស់ក៏ជាទម្លាប់គេដូចគ្នា រហូតដល់គេភ្លេចគិតទៅថា «នារីនៅក្បែរខ្លួនបង្កើយកំពុងខូចចិត្ត»។