ក្រោយពីធ្វើដំណើរចេញពីទីធ្លាវិមានដ៏ស្កឹមស្កៃប្រមាណជាង2ម៉ោង ទីបំផុតឡានទំនើបខ្មៅរលើបរលោងរបស់អ្នកកម្លោះបានបើកមកចតនៅមុខរបងឈឺចាស់មួយ ដែរមើលទៅដូចជាដីចម្ការព្រោះនេះគឺនៅជាយក្រុងមិនមែនក្នុងក្រុងនោះទេ។
ទីតតត ទីតតត
គ្រាន់តែស៊ីផ្លេឡានបន្លឺឡើងភ្លាម ទ្វាររបងក៏បើកមកភ្លាមបង្ហាញអោយឃើញរាងវ័យចំណាស់ដែរមើលទៅប្រហែលជាអ្នកមើលថែនៅទីនេះហើយឡានក៏បើកមកចតនៅខាងក្នុង ទើបនាងឃើញថាមានទេសភាពស្រស់ត្រកាលនិងស្អាតបំផុតហើយ។
«អ្នកប្រុសហេតុអីមិនខលប្រាប់ខ្ញុំមុន ?ខ្ញុំមិនបានត្រៀមអ្វីជូនអីបន្តិចទេ»
«មិនអីទេ ខ្ញុំគ្រាន់តែមកលេងធម្មតា»យ៉ុងហ្គីចុះពីលើឡានតបសម្ដីទៅគាត់វិញ ដោយមិនភ្លេចងាកទៅរករាងតូចដែរចុះមកជាមួយ។
«អញ្ចឹងមានអ្វីអោយខ្ញុំជួយយកចូលទៅខាងក្នុងឬអត់?»
«អ៊ំជួយយកឥវ៉ាន់នៅគូទឡានផងអញ្ចឹង»យ៉ុងហ្គី ចុចសោរឡានដែរមានតេឡេបញ្ជារអោយគូទឡានរហើបឡើង ហើយគេក៏នាំនាងតូចដើរចូលមកខាងក្នុងផ្ទះ ដែរមិនជាធំប៉ុន្មានទេតែក៏មិនតូចពេក ការរៀបចំស្រស់ស្អាតតាមបែបចម្ការ និងមានចម្ការនៅចំហៀងផ្ទះទៀតផង។
«កើតអី»ដោយទ្រាំនិងឃើញនាងស្ងាត់ៗមិនបានគេក៏ចាប់ដៃនាងបង្វែរខ្លួនអោយងាកមករកគេ ព្រោះនិងបានសួរអោយដឹងរឿងបន្តិច
«គ្មានអីទេ»ហាយ៉ុន
«ហើយមិចមិននិយាយអី?»
«ខ្ញុំគ្រាន់តែឆ្ងល់» ហាយ៉ុនខាំមាត់ ប្រមូលភាពក្លាហានអោយអស់ពីពោះមកសួរគេ ព្រោះនាងមិនបាច់នៅអង្គុយឆ្ងល់ហើយគេក៏មិនបាច់សួរដេញដោលច្រើនទៀត
«ឆ្ងល់អី?»យ៉ុងហ្គី
«ហេតុអីមានខោអាវមនុស្សស្រីក្នុងបន្ទប់លោក ?ខ្ញុំមិនដែរយកខោអាវមកទុកក្នុងនិងទេ»ហាយ៉ុននិយាយដោយសម្លឹងមើលចុងជើងរបស់គេ ព្រោះមិនហ៊ានមើលមុខគេចំ ខ្លាចថាគេនិងស៊ីសាច់ហុតឈាមនាងមិនខាន។
«ហឹសសស»យ៉ុងហ្គីសើចនៅដើមករ ធ្វើអោយអ្នកសួរអត់និងឆ្ងល់មិនបាន នេះសំណួរនាងវាកំប្លែងមែនទេ?នាងមិនដឹងសោះ។
![](https://img.wattpad.com/cover/245098445-288-k272617.jpg)
YOU ARE READING
✨ម្ចាស់ស្នេហ៍💌រដូវកាលទី2
Fanficនាងត្រឹមជានារីម្នាក់ដែរគេគ្រាន់តែទិញទុកយកមកកំដរអារម្មណ៍ ។ ព្រលឹមបាត់ ព្រលប់ចូលជាទម្លាប់របស់គេ ដេកជាមួយស្រីរាប់មិនអស់ក៏ជាទម្លាប់គេដូចគ្នា រហូតដល់គេភ្លេចគិតទៅថា «នារីនៅក្បែរខ្លួនបង្កើយកំពុងខូចចិត្ត»។