យ៉ុនហ្គីដើរចូលទៅក្នុងបន្ទប់សម្រាលតាមដែរអ្នកគ្រូពេទ្យប្រាប់ ។ សម្លេងដុកទ័រនិងហាយ៉ុនបន្លឺឡើងឥតដាច់គ្នា ព្រោះនាងឈឺពោះកើតយូរណាស់ហើយនេះនៅមិនទាន់សម្រាលផុតទៀត។
«ចូលទៅអោយកម្លាំងចិត្តភរិយារបស់លោកទៅ»គលានុដ្ឋាយិការដែរនាំគេមកក៏បន្លឺឡើង មិនរងចាំយូរយ៉ុងហ្គីក៏ដើរទៅឈរក្បែរនាងជាមួយនិងស្នាមញញឹមលម្អរ ព្រោះចង់អោយនាងមានកម្លាំងចិត្តបន្តិច ព្រោះមិនយូរទេនាងនិងបានឃើញមុខកូនស្រីសំណព្វហើយ។
«ប្រឹងបន្តិចទៀត ដើម្បីកូនហ្វីណា»យ៉ុនហ្គីចាប់ប្រអប់ដៃរបស់នាងជាប់ ហើយនាងក៏ងក់ក្បាលយល់ព្រមជាមួយដំណក់ញើសជាច្រើនដែរជ្រាបឡើងពេញផ្ទៃថ្ងាស។
«ខ្ញុំរាប់ហើយណា អ្នកម៉ាក់ចាំប្រឹងតាមផង»
«1!!»
«2!!»
«3!!!»
«អាយយយយយ» ហាយ៉ុនស្រែកយកតែមែនទែន នេះស្ទើរបែកបន្ទប់សម្រាលទៅហើយ ឯឈាមក៏ធ្លាក់មកទាំងថ្លុកដូចដែរគេនិយាយថាពេលកើតកូនដូចជាហែលឆ្លងទន្លេមួយតែម្នាក់ឯងយ៉ាងអញ្ចឹង។
«ម្ដងទៀតណា»ឆ្មប
«ខ្ញុំទៅលែងរួចហើយ» ហាយ៉ុនក្រវីក្បាល ព្រោះអស់កម្លាំងស្ទើរបើកភ្នែកមិនចង់បាន ណានៅឈឺពោះទៀតនាងទ្រាំមិនចង់បានពិតមែន។
«បន្តិចទៀតទេណាយ៉ុនដើម្បីកូនរបស់យើង អូនអាចធ្វើបានពិតទេ?»យ៉ុងហ្គីនិយាយទៅកាន់នាងហើយក៏មិនភ្លេចថើបថ្ងាសនាងមួយខ្សឺត ព្រោះបើអាចគេក៏ចង់មកឈឺជំនួស មិនចង់អោយនាងមកពិបាកបែបនេះទេតែធ្វើយ៉ាងមិច ដំណាក់កាលនេះគឺមានតែនាងម្នាក់តែប៉ុណ្ណោះដែរជាអ្នកឆ្លងផុត។
«អញ្ចឹងប្រឹងម្ដងទៀតណា ដកដង្ហើមមួយៗ»ឆ្មប
«អាយយយយ !!»ហាយ៉ុនប្រមូលកម្លាំងចុងក្រោយមកប្រឹងអស់ពីពោះ គ្រាន់តែប្រឹងរួចនាងក៏សន្លប់បាត់
ទៅតែម្ដង តែសំណាងសម្លេងក្មេងយំក៏បន្លឺឡើងមកព្រមគ្នា។ង៉ា~~!!!!ង៉ា~~
«កូនកើតហើយ ជាកូនស្រី»ឆ្មបដកដង្ហើមទាំងធូរក្នុងទ្រូងមុននិងកាត់ទងផ្សិតអោយទារិការចេញហើយក៏ហុចអោយពេទ្យក្បែរដៃយកទៅលាងសម្អាតខ្លួន ។ពេលនេះទាំងអ្នកខាងក្នុង និងអ្នកខាងក្រៅសុទ្ធតែធូរទ្រូងព្រោះបានឮសម្លេងក្មេងយំមួយនេះ ។រាងក្រាស់ដើរចេញមកពីក្នុងបន្ទប់វិញដោយសល់ប៉ុន្មានទុកភារកិច្ចអោយពេទ្យជាអ្នកធ្វើ ។
YOU ARE READING
✨ម្ចាស់ស្នេហ៍💌រដូវកាលទី2
Hayran Kurguនាងត្រឹមជានារីម្នាក់ដែរគេគ្រាន់តែទិញទុកយកមកកំដរអារម្មណ៍ ។ ព្រលឹមបាត់ ព្រលប់ចូលជាទម្លាប់របស់គេ ដេកជាមួយស្រីរាប់មិនអស់ក៏ជាទម្លាប់គេដូចគ្នា រហូតដល់គេភ្លេចគិតទៅថា «នារីនៅក្បែរខ្លួនបង្កើយកំពុងខូចចិត្ត»។